ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត​បក្ស និង​ផែនការ​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ឃុំ សង្កាត់​ឆ្នាំ​២០១៧

បន្ទាយមានជ័យ: ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ នា​ស្នាក់ការ​បក្ស​ខេត្ត​កាលពី​ថ្ងៃទី​៣០​មករា​ឆ្នាំ​២០១៦ បានធ្វើការ​ផ្សព្វផ្សាយ​ខ្លឹមសារ​ស្មារតី​សំខាន់​២​ទាំង​ចំពោះមុខ​និង​ទាំង​នៅខាងមុខ​ដល់ ថ្នាក់ដឹកនាំ​មន្ត្រី​ក្រុមការងារ​និង​មន្ត្រី​មូលដ្ឋាន​របស់​បក្សរាប់​រយ​នាក់​មកពី​ទូទ​ទាំង​ខេត្ត​។​
    
​លោក​អ៊ុង អឿន ប្រធាន​គណ​កប​ក្ស​ប្រជាជន​កម្ពុជា​ខេត្ត លោក​គោ​ស៊ុំ សារឿ​ត អនុប្រធាន លោក​អ៊ី ឡុង ប្រធាន​គណៈ​ប្រចាំការ លោកស្រី​នួ​ម សុភ័ណ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល សមាជិក​អចិន្ត្រៃយ៍​ជាច្រើនរូប​បាន​ចូលរួម​។​
      
​លោក​អ៊ុង អឿន បាន​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជា​កម្ពុជា​លើក​ទី​៣៩ ដោយ​ពន្លេច​នូវ​សភាពការណ៍​ទូទៅ​និង​ការងារ​គណបក្ស​ឆ្នាំ​២០១៥​មក​បង្ហាញ​មន្ត្រី​បក្ស ពោលគឺ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម​មាន​លក្ខណ​:​ល្អ​ដែល​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការអភិវឌ្ឍន៍​និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ កសាង​និតិរដ្ឋ​។ ឯ​ខឿន​ការពារ​ក៏​បន្ត​ពង្រឹង​រឹងមាំ​ជាប្រចាំ ហើយ​ការងារ​សំខាន់ៗ​ជាច្រើន​ទៀត​ក៏​ត្រូ​ប​ពង្រឹង​និង​រីកចម្រើន​ដូចជា ដំណើរការ​លទ្ធិប្រជាធិបតេយ្យ កំណែទម្រង់​ស៊ីជម្រៅ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច ចលនា​មហាជន ការងារ​បោះឆ្នោត​។​
   
​ខ្លឹមសារ​ក៏បាន​បង្ហាញ​ពី​ទិសដៅ​ការងារ​ខាងមុខ​ទាំង​ការងារ​ទូទៅ​ទាំង​ការងារ​គណបក្ស​គឺ​នឹងត្រូវ​បង្កើន ពង្រីក ពង្រឹង​ដណ្តើម​ប្រៀប​ខ្លាំង​ប្រៀប​ឈ្នះ​បន្តទៀត ហើយ​ឆ្លើយ​ទាន់ពេលវេលា​និង​ចំ​គោលបំណង​ចង់បាន​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ការរីកចម្រើន​ក្នុងប្រទេស​និង​ក្នុង​ពិភពលោក​។​
    
​ចំណែក​លោក​អ៊ី ឡុង អនុប្រធាន​ទទួល​គណៈ​ប្រធាន​ប្រចាំការ​គណបក្ស​ខេត្ត បាន​លើកយក​ផែនការ​អនុវត្ត​ឆ្ពោះទៅកាន់​កាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ដោយ​ពន្លេច​នូវ​លក្ខណៈពិសេស​នៃ​ការបោះឆ្នោត​ឃុំ សង្កាត់​។ ការត្រៀម​រៀបចំ​របស់​ក្រសួងមហាផ្ទៃ​ពាក់ព័ន្ធ​ការបោះឆ្នោត​ឃុំ សង្កាត់​។ ក្នុងនោះ គណបក្ស​ក៏បាន​បង្ហាញ​ពី​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត ការកែសម្រួល​ព្រំប្រទល់​ឃុំ សង្កាត់​និង​ការបង្កើត​ភូមិ ឃុំ សង្កាត់​ថ្មី​។ ការកំណត់​ចំនួន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៤ ។​
       
 ឯកសារ​ជំនួយស្មារតី​របស់​គណ​បក្ស​នោះ ក៏ត្រូវ​ប្រធាន​គណៈ​ប្រចាំ​ការយកមក​លើក​បង្ហា​ញ​ពី​សកម្មភាព ជា​អាទិភាព​ក្នុងដំណាក់កាល​ទាំង​៤ នៃ​ផែនការ​ឆ្ពោះទៅកាន់​ការបោះឆ្នោត​រប​ស់​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​។​
      
​ក្នុង​នោះបាន​ពន្យល់​ពី​យុទ្ធសាស្ត្រ យុទ្ធវិធី​និង​គោលដៅ​ដែល​ត្រូវ​សម្រេចបាន​តាម​ដំណាក់កាល តាំងពី​ការផ្សព្វផ្សាយ ច្បាប់ ការចុះឈ្មោះ ការ​ឈរឈ្មោះ បេក្ខជន​នារី ការឃោសនា ការបោះឆ្នោត ការផ្ទៀងផ្ទាត់​..៕

ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត​បក្ស និង​ផែនការ​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ឃុំ សង្កាត់​ឆ្នាំ​២០១៧