​នគរបាល​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​ក្មេង​៣​នាក់​ពាក់​ព័​ន្ធ​ចូ​ល​កាបូប​ភ្ញៀវ​ទេសចរណ៍​

ព្រះសីហនុ: ​ក្មេង​ចំនួន​៣​នាក់​បានធ្វើ​សកម្មភាព ដើរ​លួច​សម្ភារៈ​តាម​ឆ្នេរ​ស​មុ​ទ្យ​អូរ​ឈើទាល​ត្រូវ​នគរបាល​ក្រុងព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន​ព្រឹក​ថ្ងៃទី​៣១ ខែ​កម​រា ឆ្នាំ​២០១៦ នៅ​ចំណុច​ឆ្នេរសមុទ្រ​អូរ​ឈើទាល ស្ថិត​ក្នុងភូមិ​៤​សង្កាត់​លេខ​៤ ក្រុង​ព្រះ​ដី​ហ​នុ​។​

​នគរបាល​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹងថា ក្មេង​ទាំង​៣​នាក់​មាន​អាយុ​ក្រោម​១៤​ឆ្នាំ បានធ្វើ​សកម្មភាព​ដើរ​លួច​សម្ភា​រៈ​ភ្ញៀវ​ទេសចរណ៍​តាម​ឆ្នេរសមុទ្រ​អូរ​ទាល ក៏ត្រូវ​នគរបាល​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ ១-​ឈ្មោះ ម៉ក ពេជ្រ​សម័យ ភេទ​ប្រុស អាយុ​១១​ឆ្នាំ ២-​ទី វិទូ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ៣-​ឈ្មោះ​គឹម កំ​ស៊ុត ហៅ​ស​ត់ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ក្មេង​ទាំង​៣​នាក់ មាន​ទីលំនៅ​បណ្តោះអាសន្ន​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​ក្រោយពី​ឃាត់ខ្លួន​និង​សាកសួរ​បំភ្លឺ​នៅ​អធិការដ្ឋាន​គរ​បាល​ក្រុងព្រះសីហនុ​រួចហើយ​សម្ត​កិច្ច​ក៏​ហៅ​អ​ង្អ​ការ​ម្លប់​តាប៉ាង​ថែ​ទ្រាំ​កុមារ​ក្នុង​ព្រះសីហនុ​ដើម្បី​មក​ទទួល​យកទៅ​ធ្វើការ​អប់រំ​បន្ត​និង​ចុះកិច្ចសន្យា​៕

​នគរបាល​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​ក្មេង​៣​នាក់​ពាក់​ព័​ន្ធ​ចូ​ល​កាបូប​ភ្ញៀវ​ទេសចរណ៍​