រថយន្ត​កូ​រូ​ឡា​ធ្លាក់​ផ្លូវ​ក្រឡាប់​ខ្ទេច​រថយន្ត សំណាងល្អ​មនុស្ស​របួសស្រាល​

ព្រះសីហនុ: ​រថយន្ត​ម៉ា​កកូ​រូ​ឡា​បើក​ល្បឿន​លឿន​រេ​ចង្កូត ធ្លាក់​ផ្លូវ​ក្រឡាប់​ខ្ទេច​រថយន្ត សំណាងល្អ​មនុស្ស​របួសស្រាល នៅ​ល្ងាច​ថ្ងៃ​៣១​ខែមករា ឆ្នាំ​២០១៦​នៅ​ចំណុច លើផ្លូវ​ជាតិ​លេខ​៤ ចំណុច​គីឡូម៉ែត្រ​ទី​១៦៥-១៦៦​ស្តិ​ត​នៅ ភូមិ​តា​នៃ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​បង្កដោយ​រថយន្ត​ម៉ា​កកូ​រូ​ឡា ពណ៌​ស ស៊េរី ៩៤ ស្លាក់​លេខ ភ្នំពេញ 2H 0085 បើកបរ​ដោយ​ឈ្មោះ ប្រាក់ ទូច ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​មន្ត្រី​ពាណិជ្ជកម្ម មាន​ទីលំនៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រុងភ្នំពេញ (​រងរបួស​ស្រាល​)​។  អ្នករួមដំណើរ​ត្រូវជា​ប្រពន្ធ​ឈ្មោះ ស្រី ខួច ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​មេផ្ទះ (​របួសស្រាល​)​។ រថយន្ត​បើ​ក្នុងទិសដៅ ពី​ភ្នំពេញ​សំដៅ​មក​ក្រុងព្រះសីហនុ​។ ដោយ​ម្ចាស់​រថយន្ត​បើក​មកដល់​ចំំ​ណុ​ច​កើតហេតុ​ខាងលើ រថយន្ត​មាន​ល្បឿន​លឿន​វេ​ចង្កូត​បណ្តាល​ឲ្យ​ក្រឡាប់​មក​ខាងស្តាំ​ដៃ​ដោយ​ខ្លួនឯង​តែម្តង​៕