រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជំរុញ​ឧ​ទ្យា​នុ​រក្ស​នៃ​ឧទ្យាន​ជាតិ​រាម បំពេញភារកិច្ច​របស់​ខ្លួន​ឱ្យ​កាន់តែ​ល្អ និង​មាន​ប្រសិទ្ធិភាព​បន្ថែមទៀត​

ភ្នំពេញ: នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦ លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត និង​ឧ​ទ្យា​នុ​រក្ស​នៃ​ឧទ្យាន​ជាតិ​រាម​។

​មានមតិ​សំណេះសំណាល​លោក​រដ្ឋមន្ត្រី បាន​នាំនូវ​បណ្តាំ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ ក៏ដូចជា​ឧ​ទ្យា​នុ​រក្ស​ទាំងអស់ ហើយ​ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី បាន​កោតសរសើរ​ពី​ការខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ការងារ​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​នាពេល​កន្លងមក​ផងដែរ​។

​ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​និង​ផ្តាំផ្ញើ​ដល់​មន្ទីរ​ធ្វើយ៉ាងណា​ត្រូវខិតខំ​បំពេញ​នូវ​រាល់​ភារកិច្ច​របស់ខ្លួន ឱ្យ​កាន់តែ​ល្អ​និង​មាន​ប្រសិទ្ធិភាព​បន្ថែមទៀត ដើម្បី​សម្រេច​ឱ្យបាន​នូវ​គោលដៅ​របស់​ក្រសួង​លើ​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព ព្រោះថា​មន្ត្រីរាជការ​ស៊ីវិល គឺជា​ឆ្មាំ​ចាំ​យាម​អាយុជីវិត​ប្រទេសជាតិ និង​ជា​អ្នកបម្រើ​ដល់​ឧ​ត្ត​ម​ប្រយោជន៍​ប្រជាជន និង​ប្រជាជាតិ​ទាំងមូល​៕​