សម្តេច​តេ​ជោ ហាត់​កីឡា​ជាមួយ​ប្រជាពលរដ្ឋ នៅមុខ​ព្រះបរមរាជវាំង មាត់ទន្លេ​

ភ្នំពេញ: ​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ ខ្ញុំ​បាន​ចុះ​ពិនិត្យ​សួនច្បារ​សាធារណៈ និង​ឃើញ​សកម្មភាព​ហាត់​កីឡា​របស់​ប្រជាពលរដ្ឋ និង​យុវជន​យ៉ាង​សប្បាយរីករាយ​។​

​សម្តេច​បាន​លើកឡើងថា នៅ​ម៉ោង​នេះ ខ្ញុំ​កំពុង​ចូលរួម​ហាត់​កីឡា​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅមុខ​ព្រះបរមរាជវាំង មាត់ទន្លេ​។ ខ្ញុំ​បាន​បំពេញ​បំណង​របស់ខ្លួន​ខ្ញុំ ដែល​ចង់​ចូលរួម​ហាត់ប្រាណ​ជាមួយ​ប្រជាពលរដ្ឋ​យូរ​មកហើយ និង​បាន​បំពេញ​សំណូមពរ​ពលរដ្ឋ ដែល​បាន​សុំ​ខ្ញុំ​ឲ្យ​ចូលរួម​ហាត់​កីឡា​ជាមួយ​ប្រជាពលរដ្ឋ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា ពិតជា​សប្បាយ ដោយ​ប្រទេស​មាន​សន្តិភាព សូម​ចូលរួម​ជាមួយ​ខ្ញុំ​ការពារ​សន្តិភាព ទើប​មានឱកាស​ហាត់ប្រាណ​តទៅ​ទៀត​៕​