​ប្លែកៗ​៖ របរ​-​អាជីព​ចំនួន​១០​ដែល​ងាយ​ញ៉ែ​គេ និង​មិន​ខ្វះ​អ្នក​ញ៉ែ​

​ហេតុអ្វី​បានជា​អ្នក​មិនមាន​មន្ត​ស្នេហ៍​? អួ​! ប្រហែលជា​មកពី​របរ​អាជីព របស់​អ្នក​ហើយ​។ សារព័ត៌មាន​ថ្មីៗ សូម​ធ្វើការ​បង្ហាញ​ពី​របរ​អាជីព​ទាំង​១០​ដែល​ត្រូវបាន​គេហទំព័រ​បារាំង​មួយ​ឈ្មោះ Virgin Tonic ចាត់ទុកថា ជា​អាជីព​ដែល​មិន​ខ្វះ​អ្នក​ញ៉ែ និង​ជា​អ្នកជា​អាជីព​ដែល​លោក​-​អ្នក​មិន​ភ័យខ្លាច​បែក​មាត់​នៅពេល​ញ៉ែ​គេ​។​

១-​អ្នកបម្រើ​/​អ្នក​ក្រឡុក​ស្រា​៖ អ្នក​អាច​បម្រើ​សេវាកម្ម​បណ្តើរ និយាយ​បណ្តើរ​ជាមួយ​អតិថិជន​ដែលមាន​ភេទ​ផ្ទុយគ្នា ហើយ​កាយវិការ​របស់​អ្នកជា​ពិសេស​ពេល​ក្រឡុក​ស្រា ច្បាស់​ជាមាន​ការទាក់ទាញ​មិន​ខាន​។​
​ប្លែកៗ​៖ របរ​-​អាជីព​ចំនួន​១០​ដែល​ងាយ​ញ៉ែ​គេ និង​មិន​ខ្វះ​អ្នក​ញ៉ែ​

២-​អ្នកលក់​ផ្កា​៖ មិន​ថា​ប្រុស ឬ​ស្រី​នោះឡើយ កុំ​គិតពី​អាជីវកម្ម​ពេក​។ ពេលខ្លះ​អ្នក​រៀបរាប់​ពី​ផ្កា​ដែល​អ្នកលក់ និង​មនុស្ស​ទូទៅ​ចាប់អារម្មណ៍ ហើយ​បើ​មានការ​ផ្តល់ជូន​ផ្កា​ណាមួយ​ដោយ​ឥតគិតថ្លៃ​នោះ អតិថិជន​ច្បាស់​ជា​ជាប់​ស្នេហ៍​អ្នក​មិន​ខាន​។​
​ប្លែកៗ​៖ របរ​-​អាជីព​ចំនួន​១០​ដែល​ងាយ​ញ៉ែ​គេ និង​មិន​ខ្វះ​អ្នក​ញ៉ែ​

៣-​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​៖ អ្នកខ្លះ​មិន​ចាប់អារម្មណ៍ ប៉ុន្តែ​នៅ​បារាំង អ្នកធ្វើការ​ក្នុង​អាជីព​នេះ មានការ​ទាក់ទាញ​ខ្លាំងណាស់ ជាពិសេស​ឯកសណ្ឋាន និង​ភាពស្វាហាប់​នៅពេល​ប្រតិបត្តិការ​។​
​ប្លែកៗ​៖ របរ​-​អាជីព​ចំនួន​១០​ដែល​ងាយ​ញ៉ែ​គេ និង​មិន​ខ្វះ​អ្នក​ញ៉ែ​

៤-​អ្នក​ម៉ាស្សា​៖ បើ​គ្រាន់តែ​ញ៉ែ និង​លែបខាយ​សម្តី​នោះ ប្រហែល​គ្មាន​បញ្ហា​ចោទ​អ្វី​នោះឡើយ​។ អ្នក​អាច​ប៉ះ​សាច់​គ្នា​ទៅវិញទៅមក ប៉ុន្តែ​កុំ​ធ្វើ​ឲ្យ​ហួសហេតុ​ពេក​។​
​ប្លែកៗ​៖ របរ​-​អាជីព​ចំនួន​១០​ដែល​ងាយ​ញ៉ែ​គេ និង​មិន​ខ្វះ​អ្នក​ញ៉ែ​

៥-​គ្រូបង្រៀន​ហែល​ទឹក​៖ កាយវិការ អប​ដោយ​ដោយ​សម្លៀកបំពាក់​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ មិនមាន​អ្នកណា​មើលរំលង​នោះឡើយ ជាពិសេស​សិស្ស​ដែល​រៀន​ហែល​ទឹកជា​មួយ​។​
​ប្លែកៗ​៖ របរ​-​អាជីព​ចំនួន​១០​ដែល​ងាយ​ញ៉ែ​គេ និង​មិន​ខ្វះ​អ្នក​ញ៉ែ​

៦-​អ្នកបម្រើ​តាម​យន្តហោះ​៖ គ្រាន់តែ​ឯកសណ្ឋាន​ក៏​ទាក់ទាញ​គេ​ទៅហើយ ជាពិសេស​អាជីព​បែបនេះ បើ​ញ៉ែ​គេ​មិនបាន វា​ជា​រឿង​ដែល​មិនគួរ​ឲ្យ​ជឿ​។​
​ប្លែកៗ​៖ របរ​-​អាជីព​ចំនួន​១០​ដែល​ងាយ​ញ៉ែ​គេ និង​មិន​ខ្វះ​អ្នក​ញ៉ែ​

៧-​តន្ត្រីករ​៖ ចេះ​លេង​ហ្គី​តា កំដរ​អារម្មណ៍ តើ​ស្រី​ណា​មិន​ចង់​នៅក្បែរ​? អាជីព​នេះ​ជាទូទៅ មាន​គេ​រាប់អាន​ក្នុងន័យ​ស្នេហា​ច្រើនណាស់​។​
​ប្លែកៗ​៖ របរ​-​អាជីព​ចំនួន​១០​ដែល​ងាយ​ញ៉ែ​គេ និង​មិន​ខ្វះ​អ្នក​ញ៉ែ​

៨- គ្រូពេទ្យ​-​គិលានុបដ្ឋាក​/​គិលានុបដ្ឋាយិកា​៖ កាយវិការ​ទន់ភ្លន់​ទៅកាន់​អ្នកជំងឺ អ្នកណា​មិន​ចូលចិត្ត​? ក្នុងករណី​បាន​និយាយ​គ្នា​លេង​ទៀត ប្រហែល​ជាមាន​សំណួរ​មិនចេះចប់​នោះឡើយ​។​
​ប្លែកៗ​៖ របរ​-​អាជីព​ចំនួន​១០​ដែល​ងាយ​ញ៉ែ​គេ និង​មិន​ខ្វះ​អ្នក​ញ៉ែ​

៩-​អ្នកលក់​-​ភ្នាក់ងារ​ទីផ្សារ​៖ ពូកែ​និយាយ​ដើម្បី​ទាក់ទាញ​អតិថិជន គឺជា​ចំណេះដឹង​ដ៏​ពិ​សេសមួយ ដូច្នេះ​ត្រឹម​សម្តី​លេប​ខាយ ប្រហែលជា​គ្មានអ្វី​ចោទ​ជា​បញ្ហា​នោះឡើយ​សម្រាប់​អាជីព​នេះ​។
​ប្លែកៗ​៖ របរ​-​អាជីព​ចំនួន​១០​ដែល​ងាយ​ញ៉ែ​គេ និង​មិន​ខ្វះ​អ្នក​ញ៉ែ​

១០-​គ្រូបង្រៀន​នៅ​មហាវិទ្យាល័យ​៖ គ្រូ​ត្រឹម​ថ្នាក់​វិទ្យាល័យ​អាច​ចោទ​ជា​បញ្ហា ប៉ុន្តែ​ដល់​កម្រិត​មហាវិទ្យាល័យ​ហើយ អាយុ​របស់​អ្នក និង​សិស្ស មិន​ខុសគ្នា​ឆ្ងាយ​នោះឡើយ ដូច្នេះ​ពេលខ្លះ​ក៏​អាច​និយាយ​ផ្តោះផ្តង​ជ្រុលជ្រួស​ផងដែរ​៕
​ប្លែកៗ​៖ របរ​-​អាជីព​ចំនួន​១០​ដែល​ងាយ​ញ៉ែ​គេ និង​មិន​ខ្វះ​អ្នក​ញ៉ែ​

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​