ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៦ មាន​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​សេចក្តីសម្រេច​សន្និបាត​គណៈកម្មាធិការ​កណ្តាល លើក​ទី​៣៩ អាណត្តិ ទី​៥ ក្រោម​អធិបតីភាព សម្តេចចៅហ្វា​វាំង គង់ សំ​អុល ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្តកំពង់ឆ្នាំង ដោយ​មាន​សមាជិក​ជា​ថ្នាក់ដឹកនាំ​បក្ស​មក​ពី​បណ្តា​ក្រុង ស្រុក​ទាំង​៨ ចូលរួម​ជិត​២​ពាន់​នាក់ ។

សម្តេចចៅហ្វា​វាំង គង់ សំ​អុល មាន​ប្រសាសន៍​ថា តាម​របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​អោយ​ដឹង​ថា ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៨​ម៉ឺន​នាក់​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​រួច​ហើយ ហេតុនេះ​ស្នើ​សុំ​ថ្នាក់ដឹកនាំ​បក្ស​គ្រប់​ក្រុង​ស្រុក​ជំរុញ​អោយ​ប្រជាពលរដ្ឋ​ដែល​នៅ​សល់​មិន​ទាន់​ធ្វើ​អត្តសញ្ញាណប័ណ្ណ ត្រូវ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គ្រប់​ៗ​គ្នា ដើម្បី​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ខាង​មុខ​នេះ ។

សម្តេច​ចៅ​បន្ថែម​ទៀត​ថា ក្រុមការងារ​បក្ស​គ្រប់​ថ្នាក់​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​អោយ​បាន​យល់​ដឹង​ថា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ត្រូវ​រំលឹក​អោយ​ពួក​គាត់​យល់​ដឹង​ថា អ្នក​ណា​ជា​អ្នក​រំដោះ​យើង​រួច​ផុត​ពី​ការ​កាប់សម្លាប់​របស់ ប៉ុ​ល ពត អ្នក​ណា​បាន​និង​កំពុង​ស្តារ កសាង និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​លើ​គ្រប់​វិស័យ និង​មាន​សុខ​សន្តិភាព​មក​ដល់​សព្វ​ថ្ងៃនេះ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព