អតីត​ជាន់​ខ្ពស់​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​អះអាង​ថា​បក្ស​រាជា​និយម​ប្រឈម​នឹង​បែក​បាក់

អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក លឺ ឡាយស្រេង លើក​ឡើង​ថា ជម្លោះ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នឹង​ឈាន​ទៅ​ដល់​ការ​បែក​បាក់​រវាង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ជា​ព្រះ​ប្រធាន និង​លោក ញឹក ប៊ុនឆៃ ជា​អនុប្រធាន​គណបក្ស។

ការ​លើក​ឡើង​របស់​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច រូប​នេះ នៅ​ក្រោយ​ពេល​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​ចោទ​ប្រកាន់​មន្ត្រី​របស់​ខ្លួន​ថា ជា​អ្នក​ស៊ី​បាយ​បោក​ឆ្នាំង។

តើ​សម្ដេច​ក្រុម​ព្រះ និង​លោក ញឹក ប៊ុនឆៃ អាច​នឹង​បែក​បាក់​ឬ​យ៉ាង​ណា?

សូម​ស្ដាប់​បទសម្ភាសន៍​របស់​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី លោក ទីន ហ្សាការីយ៉ា ជាមួយ លោក លឺ ឡាយស្រេង ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។