វិធី​ធម្មជាតិ ជួយ​ឲ្យ​បុរស​ប្រឆាំង​ភាព​ឆាប់​ចាស់​

Doliprane TVC

​បុរស​ក៏​ចង់​មាន​ផ្ទៃមុខ​ស្រស់ស្អាត និង សម្រស់​មើលទៅ​ក្មេង​ជាង​វ័យ​ដូច​នារី​ទូទៅ​ផងដែរ ។ គេ​មិនបាច់​ឆ្ងល់​នោះទេ ដែល​បុរស​ត្រូវបាន​វិស័យ​ផលិត​គ្រឿងសម្អាង​មិន​យកចិត្តទុកដាក់​នោះ ព្រោះ​កន្លងមក​គេ​ផលិត​តែ​ផលិតផល​ថែរក្សា​សម្ផស្ស​សម្រាប់តែ​ស្ត្រី​ប៉ុណ្ណោះ​ដើម្បី​ប្រឆាំងនឹង​ភាព​ចាស់ ។ជា​ការពិត​ផលិតផល​ថែរក្សា​សម្រស់​សម្រាប់​បុរស​មាន​ចំ​នួ​ច​តិចតួច​បំផុត​ដែល​ដាក់លក់​នៅលើ​ទីផ្សារ បើ​ប្រៀបធៀប​នឹង​ផលិតផល​ថែរក្សា​សម្រស់​របស់​នារី ។ គេ​ឃើញ​បុរស​មួយចំនួន​ទិញ​ផលិតផល​របស់​ស្ត្រី​យកទៅ​ប្រើ​ដែលជា​ទង្វើ​ខុសឆ្គង ព្រោះ​ស្បែក​បុរស និង ស្ត្រី​មាន​សភាព​ខុសគ្នា ។

​ខាងក្រោម​នេះ​ជា​វិធី​ធម្មជាតិ​ដែល​ជួយ​ឱ្យ​សុភាពបុរស​អាច​ថែរក្សា​សម្ផស្ស​មិនឱ្យ​ឆាប់​វិ​វ​ឌ្ឍ​ទៅរក​ភាព​ឆាប់​ចាស់​ជាង​វ័យ ។

​គេង​ឱ្យបាន​គ្រប់គ្រាន់ ៖ ការ​គេង​មិនបាន​គ្រប់គ្រាន់​មិន​ត្រឹមតែប៉ះពាល់​ដល់​សុខភាព​អ្នក​ប៉ុណ្ណោះ​ទេ ថែមទាំង​ប៉ះពាល់​ដល់​សម្ផស្ស​អ្នក​ទៀតផង ។ បុរស​គួរ​គេង​ឱ្យបាន ៨ ម៉ោង ក្នុង​មួយថ្ងៃដើម្បី​បំបាត់​ស្នាម​ថ្នក់​ប៉ោង​ក្រោម​ត្របកភ្នែក ។ ការ​គេង​គ្រប់គ្រាន់​អាចធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ បណ្តុះ​កោសិកា​ស្បែក​ថ្មី និង កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក ។

វិធី​ធម្មជាតិ ជួយ​ឲ្យ​បុរស​ប្រឆាំង​ភាព​ឆាប់​ចាស់​

​កុំ​ជក់បារី ៖ នេះ​ជា​វិធី​មួយ​ប្រសើរ​បំផុត​សម្រាប់​បុរស ។ ដូច្នេះ​បើ​អ្នក​ទម្លាប់​ជក់បារី អ្នក​គួរ​ព្យាយាម​បោះបង់​ទម្លាប់​នេះ​បន្តិច​ម្តងៗ ព្រោះ​ការ ជក់បារី​ច្រើន​ឆ្នាំ ជាតិ​នីកូទីន​ពី​ផ្សែង​បារី​នឹង​កក​រុំ​ជាប់​នៅតាម​បរិវេណ​ស្បែ​កលើ​ផ្ទៃមុខ រឹតតែ​ធ្វើឱ្យ​ស្បែក​ឆាប់​ស្រអាប់ និង មើលទៅ​ចាស់ ។​

វិធី​ធម្មជាតិ ជួយ​ឲ្យ​បុរស​ប្រឆាំង​ភាព​ឆាប់​ចាស់​

​កោរពុកមាត់ និង ពុកចង្កា ៖ បុរស​មួយចំនួន​តែង​កោរពុកមាត់​ពុកចង្កា​រាល់​ព្រឹក ដូច្នេះ​គេ​គួរប្រើ​ទឹក​ក្តៅ​ឧណ្ហៗ ប្រើ​ឡេ​លាប​ស្បែកក្រោយពេល​កោរ​រាល់​លើក​ដើម្បី​ធ្វើឱ្យ​ស្បែក​ត្រង់​បរិវេណ​កោរ​នោះ​មាន​សំណើម ។

វិធី​ធម្មជាតិ ជួយ​ឲ្យ​បុរស​ប្រឆាំង​ភាព​ឆាប់​ចាស់​

​កុំ​ផឹកស្រា ៖ វិធី​ប្រសើរ​មួយទៀត​សម្រាប់​បុរស​មិនឱ្យ​វិ​វ​ឌ្ឍ​ទៅរក​ភាព​ឆាប់​ចាស់ គឺ​កុំ​ផឹកស្រា ព្រោះ​ជាតិ​អាល់កុល​អាច​បណ្តាលឱ្យ​សរសៃឈាម​រីក​ធំ​ប៉ះពាល់​ដល់​ចលនា​ឈាម​រត់ និង ធ្វើឱ្យ​ស្បែក​មានកក​ជាតិពុល​បណ្តាលឱ្យ​ស្បែក​ស្រអាប់ និង ឆាប់​ជាំ ។

វិធី​ធម្មជាតិ ជួយ​ឲ្យ​បុរស​ប្រឆាំង​ភាព​ឆាប់​ចាស់​

​ធ្វើ​លំ​ហាត់ប្រាណ ៖ ការធ្វើ​លំ​ហាត់ប្រាណ​អាចជួយ​ឱ្យ​សាច់ដុំ​រឹងមាំ បញ្ចេញ​ជាតិពុល​តាម​ញើស និង ធ្វើឱ្យ​ស្បែ​កមាន​សុខភាព​ល្អ និង ភ្លឺ​ថ្លា ។

វិធី​ធម្មជាតិ ជួយ​ឲ្យ​បុរស​ប្រឆាំង​ភាព​ឆាប់​ចាស់​

​ប្រើ​គ្លី​ន​ស៊ើ (​ទឹកគ្រឿង​សម្អាង​ជូត​សម្អាត​មុខ​) ៖ ការសម្អាត​ស្បែ​កមុខ​ឱ្យបាន ២ ដង ក្នុង​មួយថ្ងៃ ដោយ​ប្រើ​ទឹក​គ្លី​ន​ស៊ើ​លាង​ជូត​មុខ ជា​វិធី​ល្អ​បំផុត​ក្នុងការ​ថែរក្សា​ស្បែក​ឱ្យ​ក្មេង​ជាង​វ័យ ។

​ម៉ាស្សា ៖ ការ​ម៉ាស្សា​រាងកាយ​យ៉ាងហោចណាស់ ២ ដង ក្នុងមួយ​សបា្តហ៍ នឹង​ជួយ​បង្កើន​ចលនា​ឈាម​រត់ សម្រួល​សរសៃឈាម​ធ្វើឱ្យ​ស្បែក​ស្រស់ថ្លា និង ភ្លឺរលោង ។

វិធី​ធម្មជាតិ ជួយ​ឲ្យ​បុរស​ប្រឆាំង​ភាព​ឆាប់​ចាស់​

​ពិសា​បន្លែ ៖ ការ​ពិសា​បន្លែ​បៃតង និង សណ្តែក​គ្រប់​ប្រភេទជា​ជម្រើស​ប្រសើរ​បំផុត​សម្រាប់​ស្បែក ។ ដូច្នេះ​អ្នក​គួរ​ប្រាកដថា​រាល់ពេល ញ៉ាំ​អាហារ​គ្រប់ពេល​ត្រូវមាន​បន្លែ​បៃតង​ជានិច្ច ។

​កុំ​ត្រូវ​កម្តៅថ្ងៃ​យូរពេក ៖ កម្តៅថ្ងៃ​ជាស​ត្រូវ​នៃ​ស្បែក ដូច្នេះ​បើ​អាច​អ្នក​គួរ​ចៀសវាង​ឱ្យបាន ព្រោះ​កម្តៅថ្ងៃ​ធ្វើឱ្យ​ស្បែក​អ្នក​ជាំខ្មៅ​ស្រអាប់​ជ្រួញអាច​នឹង​ឈានទៅ​កើត​ជំងឺ​ស្បែក​ផ្សេងៗ ។ បើ​អាច​សុភាពបុរស​គួរប្រើ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ​នៅពេល​ចេញទៅ​ក្រៅ និង ពេល​ត្រូវ​កម្តៅថ្ងៃយូរៗ​ពេក ។

​ផឹកទឹក​ឱ្យបាន​គ្រប់គ្រាន់ ៖ ការ​ផឹកទឹក​យ៉ាងហោចណាស់​ឱ្យបាន ៨ កែវ ក្នុង​មួយថ្ងៃអាចជួយ​ឱ្យ​អ្នក​ចៀស​ផុតពី​កង្វះ​ជាតិ​ទឹក​ក្នុង​ខ្លួនធ្វើឱ្យ​ស្បែក​ស្រស់ថ្លា និង ក្មេង​ជាង​វ័យ ។

វិធី​ធម្មជាតិ ជួយ​ឲ្យ​បុរស​ប្រឆាំង​ភាព​ឆាប់​ចាស់​

​ចំណុច​រៀបរាប់​ទាំងអស់​ខាងលើនេះ​គ្រាន់តែ​ជា​ដំបូន្មាន​បន្តិចបន្តួចប៉ុណ្ណោះ​ពី​អ្នកជំនាញ​អាហារ​ធម្មជាតិ​ដែល​អ្នក​គួរ​សាកល្បង​ក្នុងការ​ប្រឆាំងនឹង​ភាព​ចាស់​ដើម្បី​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ និង ធ្វើឱ្យ​ស្បែក​ភ្លឺរលោង​តាមបែប​ធម្មជាតិ ៕​ ​សុផល