ធ្វើ​បែ​បប​ណា​ទើប​ស្នេហា​ស្ថិតស្ថេរ​យូរអង្វែង ?

Doliprane TVC

​កន្លងមក​មាន​គូស្នេហ៍​ច្រើន​នាក់​ណាស់​ដែល​ជួប​រឿង​ខកបំណង​ក្នុង​រឿង​ស្នេហា ព្រោះ​ធ្លាប់​គិត​ឃើញ​ដោយ​ខ្លួនឯង​ថាស្នេហា​របស់ខ្លួន​នៅ​ល្អ​គង់វង្ស​នៅឡើយ ទាំង​មិនដឹងថា​ភាគី​ម្ខាង​ទៀត​កំពុងតែ​ប្រែប្រួល​ទេ ។ ទាំងនេះ​ក៏​ព្រោះថា​បុរស​ភេទ​មាននិស្ស័យ​មិនសូវ​និយាយស្តី មិន​ចង់បង្ហាញ​អារម្មណ៍​ឱ្យ​អ្នកដទៃ​ដឹង ដូច្នេះ​ទម្រាំ​តែ​ស្ត្រី​ដឹង​វា​ហួសពេល​ទៅហើយ ។

វេជ្ជបណ្ឌិត Sandor Gardos អ្នកបង្កើត​គេហទំព័រ Mypleasure.com បាន​និយាយថា «​គូស្នេហ៍​ដែល​ទទួលបាន​ជោគជ័យ​ត្រូវ​ថែរក្សា​ទំនាក់ទំនង​រាល់ថ្ងៃ ពួកគេ​មិន​ដេក​រង់ចាំ​ឱ្យ​កើត​បញ្ហា​ធំ​រហូតដល់​មិនអាច​ដោះស្រាយបាន​នោះទេ ផ្ទុយទៅវិញ​ពួកគេ​ត្រៀមលក្ខណៈ​តទល់​ទៅតាម​ដំណាក់កាល​ដើម្បី​ឱ្យមាន ទំនុកចិត្ត​ថា​ស្នេហា​របស់គេ​មាន​ស្ថិរភាព ។ ​ការពិត​ទំនាក់ទំនង​មិនមែន​កំណត់​ត្រឹមតែ​ក្តី​ស្រឡាញ់​នោះទេ តែ​ក្នុងនោះនៅមាន​រឿង​សិច​ដែល​សុភាព​ស្ត្រី​ត្រូវ​ចាត់ការ​ដោយ​មិន​កំណត់ថា​ជា​អ្នក​ផ្តើម​មុន ឬ ធ្វើជា​អ្នកទទួល​នោះឡើយ ។

មុនពេល​រួមភេទ​តើន​រណា​ហ៊ាន​និយាយថា​ បុរស​មិន​ចូលចិត្ត​រឿង​រ៉ូ​មែន​ទិ​ក ? គំនិត​នេះ​គួរតែ​លុបចោល​តាំងពី​យូរណាស់​មកហើយ ព្រោះ​លទ្ធផលសិក្សា​ស្រាវជ្រាវ​ជាច្រើន​ករណី​បាន​អះអាង​ដូចៗ​គ្នា​ថា បុរស​ក៏​រ៉ូ​មែន​ទិ​ក​ប្រហាក់ប្រហែល​នឹង​ស្ត្រី​ដែរ គ្រាន់តែ​គេ​ចេះ​រៀប​ឫកពា​បានល្អ​ជាង និង មិនសូវ​ប្រសប់សម្តែង​ចេញ​ដូច​ស្ត្រី​តែប៉ុណ្ណោះ ។

កុំ​បណ្តោយឱ្យ​ចំណុច​ខ្វែងគំនិត​គ្នា​អូសបន្លាយ​ពេលដូចជា​កន្លងមក យើង​បានដឹង​ត្រួសៗ​រួចមកហើយ​ថា ហេតុអ្វី​ក៏​យើង​មិនគួរ​ឈ្លោះប្រកែក​ជាមួយ​សង្សារ ? នៅក្នុង​ទិន្នន័យ​វិទ្យាសាស្ត្រ​បាន​បង្ហើប​ឱ្យដឹងថា ត្រឹមតែ​រយៈពេល ២០ វិនាទី ដែល​អ្នក​ត្រូវរ៉ូវ​ជាមួយ​ដៃគូ​វិញនោះកម្រិត​នៃ​សម្ពាធ​ឈាម និង អត្រា​លោតនៃ​ចង្វាក់បេះដូង​លោត​ថយចុះ បន្ទាប់មក​រាងកាយ​ចាប់ផ្តើម​ហូរ​ចេញ​នូវ​សារធាតុ​ជួយ​ឱ្យ​អារម្មណ៍ល្អ ដូចជា​អុក​ស៊ី​តូ​ស៊ីន​មក​កម្ចាត់​អារម្មណ៍​អាក្រក់​ពេល​ឈ្លោះប្រកែក​គ្នា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។ ទាំងអស់នេះ​ជា​ទិន្នន័យ​នៃ​លទ្ធផល​ស្រាវជ្រាវ​ពី University of Virginia ៕