៦ វិធី ​បង្កើន​កម្រិត​ស្រៀវ​ស្រើប​នៅលើ​គ្រែ

Doliprane TVC

​​មិនត្រូវ​ធ្វើឱ្យ​សិច​ដែល​ធ្លាប់តែ​ហ៊ឹកហ៊ាក់​ពុះកញ្ជ្រោល​ខ្លាំងក្លា​របស់​អ្នក និង គូស្នេហ៍​ត្រូវ​សាបឈ្លេម​គ្មាន​រសជាតិ​ឡើយ ។ ចូរ​បង្កើន​រសជាតិ បង្កើន​គុណភាព​សិច​ឱ្យ​កាន់តែ​មានន័យ​ដើម្បី​សុភមង្គល​លើ​គ្រែ​តាមរយៈ​វិធី ៦ យ៉ាងដូចខាងក្រោម​នេះ ៖
១ – សិច​គ្មាន​ការព្រាង​ទុក​
​បើ​អ្នក​កើតមាន​អារម្មណ៍​ផ្លូវភេទ​នៅក្នុង​អំឡុង​ពេលដែល​មិនសូវ​សមស្រប​ណាមួយ ចូរ​ធ្វើ​ទៅតាម​អារម្មណ៍​របស់​អ្នក​តែម្តងទៅ ។ បើ​ទោះណាជា​មើលទៅ​ហាក់ដូចជា​ចម្លែក​បន្តិច​ក៏ដោយ ប៉ុន្តែ​ប្រតិបត្តិការ​សិច​លក្ខណៈ​ជា​ផ្លេកបន្ទោរ​បែបនេះវា​នឹង​ធ្វើឱ្យ​អ្នករក្សា​ភាពស្មោះត្រង់​ចំពោះ​គ្នា ។ គូស្នេហ៍​ភាគច្រើន​ច្រើនតែ​មានរឿង​ផិត​ក្បត់គ្នា​ដោយសារតែ​មិនអាច​ហាម​ចិត្ត​នូវ​អ្វីដែល​ខ្លួន​ចង់​ធ្វើ​នេះឯង ។ ការ​លួច​លេងល្បែង​លើ​គ្រែ​បែប​បន្ទាន់​នេះ​ធ្វើឱ្យ​អ្នក​បានទទួលបទពិសោធ​នៃ​អារម្មណ៍​រំភើប​ញាប់​ញ័រ​ដូច​កំពុងតែមាន​សហាយ​ដោយ​មិនចាំបាច់​ត្រូវ​ផិតក្បត់​គ្នា​ឡើយ ។​

៦ វិធី ​បង្កើន​កម្រិត​ស្រៀវ​ស្រើប​នៅលើ​គ្រែ

២ – របស់​សម្តែង​លើ​គ្រែ​
​សន្សំទុក​នូវ​របស់ ឬ ឧបករណ៍​សម្តែង​លើ​គ្រែ​មួយចំនួន​ដូចជាក្រណាត់​សម្រាប់​ចងដៃ​ឱ្យ​ជាប់​… ជា​របស់​សម្តែង​លើ​គ្រែ​ដែល​គួរឱ្យ​រំភើប​ស្រើបស្រាល ហើយ​មិន​ធ្វើឱ្យ​ឈឺខ្លួន​ដូច​ខ្នោះដៃ​ដែល​ធ្វើ​ពី​លោហៈ​ឡើយ ។ ក្រណាត់​សម្រាប់​ចង​មុខ​ធ្វើ​អំពី​សំពត់សូត្រ … ផ្តល់នូវ​អារម្មណ៍​រំភើប​ស្រើបស្រាល​ដូច​ស្ថិតនៅក្នុង​ភាពយន្ត​ក្តៅ​សាច់​ដែល​ធ្វើឱ្យ​អ្នក​កាន់​តែមាន​អារម្មណ៍​ពុះកញ្ជ្រោល ។ ម្យ៉ាងទៀត​អ្នក​ក៏​មិនត្រូវ​ទាត់ចោល​ឧបករណ៍​រំ​ញ័រ (Vibrator) ឡើយ ដោយ​សុំឱ្យ​គូស្នេហ៍​យក​វា​មក​លញ់​លើ​គ្លី​តូ​រី​ស​របស់​អ្នក ឬ ប្រាប់​ឱ្យ​គូស្នេហ៍​អង្គុយ​មើល​អ្នកចាត់ការ​ជាមួយ​វា​នឹងធ្វើឱ្យ​អារម្មណ៍​ស្រៀវ​ស្រើប​ហួស​ពី​ការ​ស្មាន​ហើយ​សម្រាប់​អ្នក និង គូស្នេហ៍​ក៏​នឹងមាន​អារម្មណ៍​សិចតាមរយៈ​ការដែល​បានឃើញ​ទស្សនីយភាព​សម្តែងស្រស់ៗ​របស់​អ្នក ។​
៣ – សិច​តាម​រន្ធ​គូទ​
​មាន​គូស្នេហ៍​មិនតិច​ទេ​ដែលមាន​អារម្មណ៍​ញញើត​ខ្លាច​ចំពោះ​សិច​តាម​រន្ធ​គូទ​មិនមែន​មានតែភាគី​ស្ត្រី​ទេ បុរស​ក៏​ញញើត​ដែរ ប៉ុន្តែ​បើ​យើង​ចេះរៀបចំ​កម្មវិធី​បានល្អ​ដោយ​ការប្រើ​ទឹករំអិល​ជា​ជំនួយ​ច្រើនៗ​នោះ លទ្ធផល​ដែល​បានមកពី​សិច​តាម​រន្ធ​គូទ​ប្រាកដជា​អស់ទាស់​តែម្តង ពីព្រោះ​ត្រង់​បរិវេណ​រន្ធគូទ​ពោរពេញ​ទៅដោយ​ចុង​សរសៃប្រសាទ​រាប់លាន​នៅតាម​ជញ្ជាំង​ភ្នាស​ដ៏​ស្តើងជាហេតុ​ធ្វើឱ្យ​ចំណុច​ស្រើបស្រាល​តាម​រន្ធ​គូទ​នោះ​កាន់តែ​រំជួល​កាន់តែ​ពុះកញ្ជ្រោល ។ ម្យ៉ាងវិញទៀត​រសជាតិ​ដែល​បានមកពី​សិច​តាម​ទ្វារក្រោយ​បែបនេះ​ក៏​ខុសប្លែក​ពី​សិចតាម​ទ្វារ​មុខ​ភាពស្រណុកសុខស្រួល​ក៏​ខុសគ្នា​ទៅតាម​ហ្នឹង​ដែរ ។​

៦ វិធី ​បង្កើន​កម្រិត​ស្រៀវ​ស្រើប​នៅលើ​គ្រែ

៤ – សិច​ដោយ​ប្រើ​មាត់​
​មុននឹង​ធ្វើ​អូ​រ៉ា​ល់​សិច​ឱ្យ​គូស្នេហ៍​អ្នក​ត្រូវ​រៀប​ទីតាំង​ប្រតិបត្តិការ​ឱ្យមាន​អេ​ឡង់​ល្អ ដោយ​អ្នក​អាចឱ្យ​គូស្នេហ៍​ដេក​ឱ្យ​ត្រង់​ខ្លួន​ហើយ​អ្នក​អង្គុយ​ចំហៀង​គេ ។ បន្ទាប់មក​យកដៃ​ម្ខាង​ចាប់​ត្រកង​អាច្រមក់​របស់គេ​ឱ្យ​មើលទៅ​ដូច​ដៃ​របស់​អ្នកជា​នំប៉័ង​ដែលរុំ​ខ្ចប់​ហត់​ដក​របស់គេ​យ៉ាង​ដូច្នេះ ។ បន្ទាប់មកទៀត ចាប់ផ្តើម​ប្រើ​មាត់​បឺត​ជញ្ជក់​អាច្រមក់​របស់គេព្រមទាំង​ផ្លុំ​ខ្យល់​ដង្ហើមចូល ។ ពេលនោះ​ដៃ​របស់​អ្នកនឹង​ជួយ​ស្តុក​ទុក​ខ្យល់​ដង្ហើម​ធ្វើឱ្យ​អាច្រមក់​របស់គេ​ទទួលអារម្មណ៍​ថា​ក្តៅ​ភាយៗ ។ ចំណែកឯ​ដៃ​ម្ខាង​ទៀត ចាប់ផ្តើម​ចាត់ការ​លេង​ជាមួយ​កូន​បាល់​តូចៗ​ពីរ​គ្រាប់​របស់គេពេល​នោះគេ​ប្រាកដជា​គិតថា​កំពុងតែ​បាន​ឡើងឋានសួគ៌​ជាមួយ​សេចក្តីសុខ​ស្រួល​បំផុត ។​

៦ វិធី ​បង្កើន​កម្រិត​ស្រៀវ​ស្រើប​នៅលើ​គ្រែ

៥ – សម្តែង​ភាពយន្ត​ក្តៅ​សាច់​ដោយ​ខ្លួនឯង​
​ការថត​វីដេអូ​គ្លី​ប​ស្រើបស្រាល​ជា​វិធី​ប្រើពេល ដាស់​អារម្មណ៍​ឱ្យ​ពុះកញ្ជ្រោល​មួយទៀត​ជាមួយ​គូស្នេហ៍ ។ ការ​នេះ​អាច​តម្រូវឱ្យ​អ្នកមាន​ចិត្ត​ក្លាហាន​បន្តិច ប៉ុន្តែ​វា​អាច​នាំយក​ទៅប្រើ​ជា​ឧបករណ៍​ជួយ ដាស់​អារម្មណ៍​ឱ្យ​ពុះកញ្ជ្រោល​បាន​នៅពេល​ក្រោយ ។ ក្រៅពីនេះក៏ត្រូវ​តែមាន​ការទុកចិត្ត​គ្នា​ខ្លាំង​បំផុត​ដែរ ដូច្នេះ​ត្រូវមាន​គុណធម៌​ដោយ​ភាគី​បុរស​មិន​ត្រូវយកគ្លី​ប​វីដេអូ​នេះ​ឱ្យ​មិត្តភក្តិ​មើល​មិន​យកទៅ​ធ្វើចរាចរ​តាម​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត ឬ ឱ្យគេ​ដោ​ន​ឡូតហើយក៏​មិនត្រូវ​ប្រាប់​រឿងនេះ​ទៅ​អ្នកណាម្នាក់​ដោយ​មិនបាន​សុំ​ការអនុញ្ញាត​ពី​ភាគី​ស្ត្រី​មុន​ជាដាច់ខាត ។​
៦ – ប្រើ​ឈុត​ទាក់ទាញ​អារម្មណ៍​
​ឈុត​សម្លៀកបំពាក់​ទាក់ទាញ​អារម្មណ៍​សិច​នៅ ទីនេះ​មិនមែន​សំដៅលើ​ឈុត​សិច​ស៊ី​ក្រណាត់​ក្បាច់ ផ្កា​ពណ៌​ខ្មៅ ឬ ពណ៌​ក្រហមច្រាល​នោះទេ ប៉ុន្តែ​សំដៅ​ទៅលើ​ឈុត​ប្រភេទ​គិលានុបដ្ឋាយិកា ឈុត​អ្នករាំ របាំ​ស្រាត ឯកសណ្ឋាន​ប៉ូលិស ឬ ក្រុម​ពន្លត់អគ្គីភ័យ ឬ ឈុត​អ្វី​ក៏បាន​ដែរ​ឱ្យតែ​មើលទៅ​ជួយ​ឱ្យ​អារម្មណ៍​ពុះកញ្ជ្រោល​ខ្លាំង ។

៦ វិធី ​បង្កើន​កម្រិត​ស្រៀវ​ស្រើប​នៅលើ​គ្រែ

ដូច្នេះ​ត្រូវ​សួរ​គូស្នេហ៍​ឱ្យ​ច្បាស់​ថា តើ​គេ​ចូលចិត្ត​ឈុត​បែបណា ? ធានាថា វិធី​នេះអាចជួយ​បង្កើន​ភាព​ស្រើបស្រាល ហើយ​ថែមទាំងជួយ​ឱ្យ​គូស្នេហ៍​ទាំងពីរ​ទទួលបាន​សេចក្តីសុខ​ស្រួលឈានដល់​ចំណុចកំពូល​ទៀតផង ៕ ឆាន់ ចំ​រ៉ា​