បុរស​ចំណាស់​ម្នាក់​ហូបបាយ​ជាមួយ​ស្រា​(​ស​) រួច​ឆុង​ការ​ហ្វេ​ផឹក ពុល​សន្លប់​ស្តូកស្តឹង និង​បាន​ស្លាប់​បន្ទាប់ពី​បញ្ជូនទៅ​មន្ទីរពេទ្យ​

​ខេត្តមណ្ឌលគិរី​៖ បុរស់​ម្នាក់​បាន​ហូបបាយ​ជាមួយ​ស្រា ស រួចហើយ​ឆុង​ការ​ហ្វេ​កញ្ចប់​ផឹក​ក្រោយ​បន្តិច​បុរស​នោះ​ពុល​សន្លប់​ស្តូកស្តឹង បង្ក​ឲ្យ​មាន​ការភ័យឆោឡោ​ក្នុង​គ្រួសារ ហើយ​ភ្លាម​នោះបាន​បញ្ជូន​យ៉ាង​តក់ក្រហល់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។ តែ​ទៅដល់​មន្ទី​ពេទ្យ​បាន​ប្រមាណ​កន្លះ​ម៉ោង​គាត់​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជា​២​យប់​ថ្ងៃទី​28 មករា 2016 នៅ​ភូមិ​ក្រង់​តេះ ឃុំក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្ត មណ្ឌលគិរី​។​

សាច់ញាតិ​របស់​សាកសព​បាន​ឲ្យ​ដឹងថា​៖ បុរស​ដែល​ស្លាប់បាត់​បង់ជីវិត​នោះ​មានឈ្មោះ នូ​ស ហូ​ង ភេទ​ប្រុស អាយុ​45​ឆ្នាំ ជា​ជនជាតិ​(​ព្នង​) មាន​ប្រពន្ធ​ឈ្មោះ ថា ឆើ​ល ‌​ប៉ិន ភេទ​ស្រី អាយុ​៣៧ ឆ្នាំ​ជា​ជនជាតិ​(​ព្នង​) មានកូន​ស្រី​២​នាក់ និង​មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ដែល​គ្រួសារ​មាន​ស្ថានភាព​ក្រីក្រ​។ ទោះយ៉ាងណា​ភរិយា និង​សាច់ញាតិ​បាន​រៀ​ចំ​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​ជនជាតិ ៕ សែន​មនោ​រម្យ

KA-31-01-2016-13 KA-31-01-2016-15 KA-31-01-2016-16 KA-31-01-2016-17

  • បុរស​ចំណាស់​ម្នាក់​ហូបបាយ​ជាមួយ​ស្រា​(​ស​) រួច​ឆុង​ការ​ហ្វេ​ផឹក ពុល​សន្លប់​ស្តូកស្តឹង និង​បាន​ស្លាប់​បន្ទាប់ពី​បញ្ជូនទៅ​មន្ទីរពេទ្យ​已关闭评论
  • 10 views
  • Hide Sidebar
    A+