អ្នកប្រដាល់បឺត ចើតវះកាតខួរក្បាល

ភ្នំពេញ:

​ភ្នំពេញ​:​អ្នក​ប្រដាល់​ជើង​ថ្មី​បឺត ចើ​ត​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ដែល​ត្រូវ​អ្នក​ប្រដាល់​លីន វិបុល​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​វាយ​មួយ​ដៃ​ឲ្យ​ដួលសន្លប់​លើស​ង្វៀន​Ganzberg របស់ SEA-TV​នា​ព្រឹក​ថ្ងៃទី​៣១​ធ្នូ​នោះ​ត្រូវបាន​វះកាត់​ខួរ​ក្បាល​ហើយ​កាលពី​រសៀល​ថ្ងៃទី​៣១​មករា ។​
​អ្នក​ប្រដាល់​រូបនេះ​បន្ទាប់ពី​ត្រូវ​មួយ​ដៃ​បណ្ដាល​ឲ្យ​សន្លប់​ធំ​ហើយ​ប្រ​ស្រី​ភ្នែក​ស្ថិតក្នុង​ស្ថាន​ភាពមិនប្រក្រតី​ទៀតផង ។ ភ្លាមៗ​នោះ​បន្ទាប់ពី​សង្គ្រោះ​មួយ​ខណៈ​ខ្លី​អ្នក​ប្រដាល់​រូបនេះ​នៅតែ​មិនដឹង​ខ្លួន​នោះ​គ្រូពេទ្យ​ក៏​យកមក​ជួយ​សង្គ្រោះបន្ទាន់​នៅ​ខាងក្រោម​ព្រមទាំង​បញ្ចូល​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន​ទៀតផង ។​
​អ្នក​ប្រដាល់​រូបនេះ​ត្រូវ​រថយន្ត​សង្គ្រោះ​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត​មក​ដឹក​ភ្លាមៗ​ទៅកាន់​បន្ទប់​សង្គ្រោះបន្ទាន់ ។​
​បើតាម​សេចក្តីរាយការណ៍​ដំបូង​នោះ​ថា​បឺត ចើ​ត​បានដឹងខ្លួន​ម្ដងៗ​ក្នុង​ស​ភាពមិនប្រក្រតី ។ នៅ​រសៀល​ថ្ងៃ​ដដែល​អ្នក​ប្រដាល់​រូបនេះ​ត្រូវបាន​វះកាត់​ខួរក្បាល ។ បើតាម​ពត៌មាន​ពី​មន្ទីរពេទ្យ​នោះ​ថា​អ្នក​ប្រដាល់​រូបនេះ​មាន​ឈាម​កក​នៅ​ខួរក្បាល ។ មិនទាន់មាន​ការអះអាង​ពី​ស្ថានភាព​របស់​អ្នក​ប្រដាល់​រូបនេះ​ពី​សំណាក់​វេជ្ជបណ្ឌិត​នៅឡើយ​ទេ​។​