ប៊េនីយ៉ាំង ហ៊ាន​សារភាព​ រាង​កាយ​នាង មាន​ការ​កែកុន

ប៊េនីយ៉ាំង ហ៊ាន​សារភាព​ រាង​កាយ​នាង មាន​ការ​កែកុន

កន្លង​មក​មាន​តារា​ប្រុស – ស្រី​មិន​តិច​ទេ ​ធ្លាប់​បាន​កែ​កុន​ផ្នែក​ខ្លះ​នៃ​រាងកាយ​តែ​ភាគច្រើន​ពួកគេ​មិន​ធ្លាប់​បាន​សារភាព​ឡើយ​មាន​តែ​ខំ​បិទបាំង ហើយ​ក៏​មាន​តារា​ស្រី​ខ្លះ​ហ៊ាន​ទទួល​ស្គាល់ និង​ប្រកាស​ឲ្យ​សាធារណជន​ដឹង​ពី​រឿង​នេះ​ដែរ។ ថ្មី​ៗ​នេះ ប៊េនី យ៉ាំង ក៏​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​កែ​សម្ផស្ស​ពិត​មែន។

 

ប៊េនីយ៉ាំង ហ៊ាន​សារភាព​ រាង​កាយ​នាង មាន​ការ​កែកុន

 

ក្នុង​ឱកាស​សម្ពោធ​រឿង “ក្រមុំ​៣១​ កំឡោះ​៥២​” តារា​ស្រី​និយម​តែង​ខ្លួន​តាម​បែប​សិចស៊ី ប៊េនី យ៉ាំង បាន​បង្ហើប​ឲ្យ Sabay ដឹង​ថា ​នាង​ពិតជា​បាន​​កែ​សម្ផស្ស​បន្ថែម​មែន ទើប​ធ្វើឲ្យ​នាង​ស្រស់​ស្អាត​បែប​នេះ។ “ចា៎​បង ខ្ញុំ​ពិតជា​ធ្លាប់​បាន​កែ​សម្ផស្ស​បន្ថែម​មែន​ គឺ​ផ្នែក​ច្រមុះ និង​ចង្កា​នៅ​មជ្ឈមណ្ឌល​កែសម្ផស្ស​មួយ​ឈ្មោះ “Amen” នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ខ្ញុំ​ក៏​ធ្លាប់​បាន​ថត​ផ្សាយ​ឲ្យ​កន្លែង​នោះ​ផង​ដែរ។” ប៊េននី ថ្លែង។

 

កន្លង​មក​តែង​មាន​អ្នក​គាំទ្រ ​មួយ​ចំនួន​តែង​លើក​ឡើង​ពី​បញ្ហា​ថា “តើ ប៊េននី យ៉ាំង ស្រស់​ស្អាត​យ៉ាង​នេះ​គឺជា​សម្រស់​ធម្មជាតិ ឬ​បាន​មក​ពី​ការ​កែច្នៃ” ពេល​នេះ​ចម្ងល់​ត្រូវ​បាន​លាតត្រដាង​ហើយ។

 

ប៊េននី យ៉ាំង ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ មួយ​តួ​ខ្លួន​នាង​គឺ​កែ​តែ ២ កន្លែង​នេះ​ទេ ក្រៅពី​នេះ​គឺ​ជា​ធម្មជាតិ​ផ្ដល់ឲ្យ​ទាំងអស់៕

 

ប៊េនីយ៉ាំង ហ៊ាន​សារភាព​ រាង​កាយ​នាង មាន​ការ​កែកុន

 

អត្ថបទ៖ទ្រី រ៉ាវី