អាល្លឺម៉ង់​៖ ជនភៀសខ្លួន​នឹងត្រូវ​បញ្ជូន​ទៅវិញ ក្រោយ​សង្គ្រាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​បញ្ចប់​

​គោលនយោបាយ​បើក​ចំហរទ្វារ​ចំពោះ​ជនភៀសខ្លួន​មកកាន់​ទឹកដី​អាល្លឺម៉ង កំពុង​ដាក់​សម្ពាធ​មកលើ អធិការបតី​លោកស្រី Angela Merkel ដ្បិត​វត្តមាន​ជនភៀសខ្លួន​ច្រើនពេក បាន​បង្ក​ឲ្យ​មាន​ផល​លំបាក ដល់​ប្រជាជន​ក្នុងស្រុក​ដែល​រួមមាន​ទាំង​ការសម្របសម្រួល​រស់នៅ​ជាមួយនឹង​គ្នា និង​ការកើនឡើង​បទ ល្មើស​ទៀតផង​។ ក្រោម​កា​រិះគន់​ទាំងនេះ លោកស្រី Angela Merkel សន្យា​នឹង​បញ្ជូន​ជនភៀសខ្លួន​មួយចំនួន​ទៅ​ប្រទេស​ដើម​វិញ នៅពេល​សង្គ្រាម​នៅ​ទីនោះ នឹងត្រូវ​បានបញ្ចប់​។​

​ថ្ងៃទី​៣០ ខែមករា អធិការបតី​លោកស្រី Angela Merkel បាន​សន្យាថា​នឹង​បញ្ជូន​ជនភៀសខ្លួន​ស៊ី​រី និង​អ៊ីរ៉ាក់​មួយចំនួន​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ នៅពេលដែល​ជម្លោះ​នៅ​ទី​ជម្លោះ បានបញ្ចប់​។ ការសន្យា​នេះ ធ្វើឡើង​ដើម្បី​បន្ធូរ​ន្ថ​យ​កំហឹង និង​ការរិះគន់​របស់​ប្រជាជន​លើ​គោលនយោបាយ​ជនភៀសខ្លួន​របស់លោក​ស្រី​។​

​វិបត្តិ​ជនភៀសខ្លួន បាន​ផ្ទុះឡើង​ខ្លាំង​នៅ​ឆ្នាំ​២០១៥​។ ជនភៀសខ្លួន​ភាគច្រើន​ចេញពី​ប្រទេស​ស៊ី​រី និង អ៊ីរ៉ាក់ បាននាំគ្នា​សម្រុកចូល​ទៅកាន់​តំបន់​អ៊ី​រ៉ុ​ប​ដើម្បី​ស្វែងរក​ទីជម្រក​ថ្មី​នៅ​ទីនោះ​។ ជាមួយគ្នា​នោះ​អាល្លឺម៉ង ក៏បានផ្តល់​ការ​ស្នាក់នៅ​ឲ្យ​ជនភៀសខ្លួន​ទាំងនោះ​ប្រមាណ​ជាង​មួយ​លាន​នាក់​ផងដែរ​។ លំហូរ​ជនភៀសខ្លួន​ជាច្រើន​លាន​នាក់​នេះ បាននិងកំពុង​បង្កើត​ឲ្យ​មានការ​រិះគន់​ខ្លាំង​ពី​សំណាក់​ប្រជា ជន និង​ក្រុម​អភិរក្សនិយម​ដោយបាន​ទាមទារ​ឲ្យ​លោកស្រី Angela Merkel បញ្ឈប់​ទទួល​ជនភៀសខ្លួន ឬ​បិទ​ព្រំដែន​អាល្លឺម៉ង​តែម្តង​។ ជាមួយគ្នា​នោះ​ប្រធាន​បក្ស​សហភាព​សង្គម​សាសនា​គ្រឹ​ស្តិ Horst Seehofer ក៏បាន​ព្រមាន​ប្តឹង​រដ្ឋាភិបាល​អាល្លឺម៉ង​ទៅកាន់​តុលាការ​ផងដែរ​ប្រសិន ការផ្តល់​សិទ្ធិ​ជ្រកកោន​នៅតែ​បន្តធ្វើ​។

​ឆ្លើយតប​បញ្ហា​នេះ លោកស្រី Merkel បញ្ជាក់​ទៅកាន់​ប្រជាជន​អាល្លឺម៉ង​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​តំបន់​មួយ​ក្នុង Mecklenburg-Western Pomerania ថា​ជនភៀសខ្លួន​ដែល​កំពុងស្នាក់នៅ​អាល្លឺម៉ង់ គឺ​គ្រាន់តែ ជាការ​ស្នាក់នៅ​បណ្តោះអាសន្ន​តែប៉ុណ្ណោះ​។ លោកស្រី​បាន​សង្កត់ធ្ងន់ថា នៅពេល​មួយ​ដែល​ស៊ី​រី មាន សន្តិភាព និង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ត្រូវបាន​ផ្តួ​រលំ នោះ​ក៏​ជា​ពេលដែល​ជនភៀសខ្លួន​ត្រូវ​ត្រលប់​ទៅកាន់​ប្រទេស​ដើមកំណើត​ជាមួយនឹង​ចំណេះ​ដែល​បានទទួល​ក្នុង​ទឹកដី​អ៊ឺរ៉ុប​ផងដែរ​។​

​យ៉ាងណាក៏ដោយ សម្រាប់​ការស្តារ​សន្តិភាព​នៅ​ស៊ី​រី និង​ប្រតិបត្តិការ​នៅ​អ៊ីរ៉ាក់​វិញ ហាក់ដូចជា​មិនសូវមាន​ពន្លឺ​ប៉ុន្មាន​នោះទេ បើទោះបីជា​សហគមន៍​អន្តរជាតិ និង​សម្ព័ន្ធ​យោធា​ដែល​កំពុង​ដឹកនាំ​ដោយ រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន បាន​និង​បន្ត​វាយកម្ទេច​ក្រុម​នោះ​ក៏ដោយ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​