ចាប់ខ្លួនជនជាតិ ប៊ុលការី និងរ៉ូម៉ានី លួចលេខកូដកាតតាមទូ ATM

សៀមរាប៖ កម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀប នៅម៉ោងប្រមាណ ៥៖១៥នាទី ថ្ងៃទី៣០ ខែមករា ម្សិលមិញនេះ បានសហការជាមួយធនាគារ ABA តាមចាប់ខ្លួនមុខសញ្ញា ជនជាតិរ៉ូម៉ានី និងជនជាតិប៊ុលការី ពីរនាក់ បន្ទាប់ពីសង្ស័យថា បានប្រព្រឹត្តិករណីលួចលេខកូដកាតតាមទូ ATM ដែលមានទីតំាងនៅផ្សារអាដសិនធ័រ ក្នុងសៀមរាប។

បើតាម លោកវរៈសេនីយ៍ឯក ភឹង ចិន្តារ៉ែត នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ក្រោយឃាត់ខ្លួនជនជាតិរ៉ូម៉ានី និងជនជាតិប៊ុលការី ជនសង្ស័យទំាងពីរនាក់នេះ បានសារភាពថា កន្លងមកពិតជាធ្លាប់បានលួចលេខកូដកាតទូ ATM ប្រាកដមែន នៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០១៥ អ្នកទំាងពីរ បានធ្វើសកម្មភាពលួចលេខកូដកាត ATM នៅផ្សារអាដសិនធរ័ និងនៅភោជនីដ្ឋាន មនោរម្យចាស់ ហើយទៅធ្វើសកម្មភាពដកយកលុយ នៅប្រទេសឡាវ ក្នុងខែធ្នូ ឆ្នាំ២០១៥ បានតែ១៣,៧០០ដុល្លារប៉ុណ្ណោះ តែជនរងគ្រោះជាអតិថិជន ABA ជនជាតិខ្មែរ បានឆ្លើយថា បានបាត់ប្រាក់អស់ ២១,០០០ដុល្លារ។

លោកវរៈសេនីយ៍ឯក ភឹង ចិន្តារ៉ែត បានបញ្ជាក់ទៀតថា ជនសង្ស័យទំាងពីរនាក់ បានធ្វើសកម្មភាពម្តងទៀត នៅថ្ងៃ២៦ ខែធ្នូ ២០១៥ មកលួចលេខកូដនៅផ្សារអាដសិនធរ័ដែរ ហើយបច្ចុប្បន្ននេះ ជនសង្ស័យទំាងពីរ កំពុងត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធីច្បាប់៕

ចាប់ខ្លួនជនជាតិ ប៊ុលការី និងរ៉ូម៉ានី លួចលេខកូដកាតតាមទូ ATM
ចាប់ខ្លួនជនជាតិ ប៊ុលការី និងរ៉ូម៉ានី លួចលេខកូដកាតតាមទូ ATM

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត