​ប្តី​ធ្លាក់​​ចូល ​ក្នុង​ឡ​​​ដុត​ធ្យូង ​​ឆេះ​ស្លាប់​ ​ប្រពន្ធ​ និង​កូនប្រុស ​ឆេះ​រលាក​របួសធ្ងន់

ខេត្តបាត់ដំបង ​៖ ​​អ្នក​​រង​គ្រោះ​៣​នាក់​ ដែល​ត្រូវជា​ប្ដី​​ប្រពន្ធ​ និង​កូនប្រុស ​​ជួប​ឧប្បត្តិហេតុ​ដ៏​រន្ធត់​មួយ ធ្លាក់​ចូល​ក្នុង​ឡ​ដុត​ធ្យូង​ បណ្ដាល​ឲ្យ​ បុរស​ជា​ប្ដី​ ស្លាប់​យ៉ាង​អាណោច​អា​ធ័ម រីឯ​ស្ត្រី​​ជា​​ប្រពន្ធ ​និង​កូនប្រុស​ រង​របួសធ្ងន់​ ខណៈពេល​ព្យា​យាម​​ជួយ​ទាញ​ដៃ​ប្ដី​ ​ឪពុក ​ចេញពី​ក្នុង​ឡ​ដុត​ធ្យូង ដែល​មាន​រងើកភ្លើង ​ដ៏​ក្រហមឆ្អិនឆ្អៅ កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៣១ ​មក​រា នៅ​ចំណុច​​អូរ​ខ្វាត ស្ថិត​ក្នុងភូមិ​រស្មី​សង្ហា ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល​ ។

​លោក ​រស់ លឹ​ម​សឺ​ន អធិការរង​ស្រុក​រតន​មណ្ឌល បាន​ឲ្យ​ដឹង​ថា ​​អ្នក​​រង​គ្រោះ​ ទាំង​​៣​នាក់​ ឪពុក​ម្ដាយ​ និង​កូនប្រុស​ បាន​ជួប​គ្រោះ​អ​កុស​ល្យ​ ដ៏​គួរ​ឲ្យ​រន្ធត់​បំផុត ដោយសារ​ធ្លាក់​ចូល​ ក្នុង​ឡ​ដុត​ធ្យូង ដែល​មាន​រងើកភ្លើង​ក្រហមច្រាលនោះ ។  ​អ្នក​​រង​គ្រោះ​ ទាំង​៣​នាក់ ​​បុរស​ជា​ប្ដី​ឈ្មោះ​ យូ​ន ស៊​ត អាយុ​៤៨​ឆ្នាំ​ (​ស្លាប់​) ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ឆែម ដេត អាយុ​៤៥​ឆ្នាំ របួសធ្ងន់​ និង​កូនប្រុស​ឈ្មោះ​ យួន ចិ​ត្រា អាយុ​១៥​ឆ្នាំ របួសធ្ងន់​ ​​ទាំង​៣នាក់​​ មានមុខ​រប​ជា​អ្នក​ដុត​ធ្យូង​លក់ រស់នៅ​ភូមិ ឃុំ​ខាងលើ ហើយ​នៅ​ព្រឹក​កើតហេតុ ​ពួក​គាត់​បាន​នាំ​គ្នា​ ទៅ​បើក​ឡ ដើម្បី​យក​ធ្យូង​លក់ តែ​អ​កុស​ល ស្រាប់តែ​ជួប​គ្រោះថ្នាក់​ តែ​ម្ដង​ ។

បើ​តាម​ការ​បំភ្លឺ​ពី​អ្នក​ភូមិ​ថា គ្រួសារ​ជន​រង​គ្រោះ ​មានមុខ​រប​ដុត​ធ្យូង​លក់​ ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ក្រៅពី​ធ្វើស្រែ​​ចម្ការ​​បន្តិច​ប​ន្ទូ​ច ​។ ​នៅ​ព្រឹក​កើតហេតុ​នោះ​ គឺ​ក្រុម​គ្រួសារ​​​​រង​គ្រោះ បាន​នាំ​គ្នា​ទៅ​បើក​ឡ ដើម្បី​យក​ធ្យូង​លក់ តែ​​ក្នុង​ឡធ្យូង​ នៅ​មាន​ភ្លើង​នៅឡើយ​ ។ លុះ​ពេល​ទម្លុះ​គម្រប​ បើក​ចេញ​ភ្លាម ស្រាប់តែ​ចំហេះ​ភ្លើង ​ស្រូប​ទាញ​ប្ដី​ ធ្លាក់​ចូល​ក្នុង​ឡ​ ដែល​មាន​រងើកភ្លើង ​ក្រហមឆ្អៅ​តែ​ម្ដង ​។  អ្នក​ភូមិ​បញ្ជាក់​ថា ភ្លាម​ៗ​នោះ​ប្រពន្ធ​ និង​កូនប្រុស ​បាន​ព្យាយាម​ចាប់​ទាញ​ដៃ​ ប្ដី​-​ឪពុក​ឡើង ​លើ​វិញ តែ​មិន​អាច​ជួយ​បាន​ ដោយសារ​កម្លាំង​ចំហាយភ្លើង​ ឈួល​ចេញ​មក​ក្រៅ​ខ្លាំង​ពេក ធ្វើ​ឲ្យ​ម្ដាយ ​និង​កូន​ឆេះ​រលាក​ពេញ​ខ្លួន​ ទើប​មិន​អាច​ជួយ​ប្ដី​បាន​ ។ ជន​រង​គ្រោះ ​បាន​ស្លាប់នៅ​ក្នុង​ឡធ្យូង រហូត​អ្នក​ភូមិ​ជួយ​យក​ ទឹក​ទៅ​ជះ ពន្លត់ ទើប​អាច​យក ​សព​ជន​រង​គ្រោះ​ ចេញពី​ក្នុង​ឡធ្យូង​បាន ​។

នាយ​ប៉ុ​ស្ដ៏​នគរបាល​​​រស្មី​សង្ហា ​លោក ​ថា​ន ថេ​ន បាន​​ឱ្យ​ដឹង​​ថា ​​​​ក្រោយ​ពី​ទ​ទូល​បាន​ព័​ត៌មាន ​​ដ៏​រន្ធត់នេះ​លោក​​ក៏​​ដឹកនាំ​កម្លាំង​ ចុះ​ទៅ​ជួយ​អន្តរា​គម​ន៏ ​ភ្លាម​ៗ​ដែរ​  ​ប៉ុន្តែ​ជន​រង​គ្រោះ ​បាន​ស្លាប់​បាត់​ទៅ​ហើយ រីឯ​ម្ដាយ​ និង​កូនប្រុស​ដែល​ត្រូវ​ភ្លើង​ឆេះ ​រលាក​ពេញ​ខ្លួន ​​ត្រូវ​បាន​បញ្ជូន​ តាម​រថយន្ត​ទៅ​សង្គ្រោះ​ នៅ​​​​មន្ទីរពេទ្យ​ខេត្ត​ភ្លាមៗ ​ដែរ ​។ 

ដោយឡែក​ ​សព​ជន​រង​គ្រោះ ​ត្រូវ​បាន​សាច់ញាតិ​ និង​អ្នក​ភូមិ​​ រៀបចំ​ធ្វើបុណ្យ​តាម​ ប្រពៃណី ក្រោម​ដំណក់ទឹកភ្នែក និង​ក្ដី​អាណិតអាសូរ​ ពី​អ្នក​ភូមិ​គ្រប់​ៗ​គ្នា ​៕​

​ប្តី​ធ្លាក់​​ចូល ​ក្នុង​ឡ​​​ដុត​ធ្យូង ​​ឆេះ​ស្លាប់​ ​ប្រពន្ធ​ និង​កូនប្រុស ​ឆេះ​រលាក​របួសធ្ងន់
​ប្តី​ធ្លាក់​​ចូល ​ក្នុង​ឡ​​​ដុត​ធ្យូង ​​ឆេះ​ស្លាប់​ ​ប្រពន្ធ​ និង​កូនប្រុស ​ឆេះ​រលាក​របួសធ្ងន់
​ប្តី​ធ្លាក់​​ចូល ​ក្នុង​ឡ​​​ដុត​ធ្យូង ​​ឆេះ​ស្លាប់​ ​ប្រពន្ធ​ និង​កូនប្រុស ​ឆេះ​រលាក​របួសធ្ងន់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត