ហៅទៅបន្ទប់ ជួលបបោសអង្អែល ប្រុងរំលោភត្រូវខាងស្រី រត់ទៅប្តឹងនគរបាល ឲ្យឃាត់ខ្លួន

កណ្តាល៖ យុវជនម្នាក់ក្លាយជា អ្នកទោសស្នេហា បន្ទាប់ពីហៅសិស្សរៀនកាត់ដេរ ជាមួយគ្នាទៅលេងបន្ទប់ជួល រួចហើយលួងលោមប្រុង ចាប់រំលោភប្រុងចាប់រំលោភ តែត្រូវខាងស្រីរត់ទៅប្រាប់ ក្រុមគ្រួសារឲ្យទៅប្តឹង នគរបាលឃាត់ខ្លួន កាលពីម៉ោង ១៣និង៣០នាទី ថ្ងៃទី៣១ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះបន្ទប់ជួល ៣៧ ស្ថិតភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ក ស ឌ ភេទស្រី អាយុ ១៥ ឆ្នាំ ស្នាក់នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុក អង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើត ភូមិថ្លុកព្រាល ឃុំព្រះនិពាន្ធ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ចំណែកជនសង្ស័យឈ្មោះ ព្រីង ប៉ាវ ភេទ ប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មានស្រុកកំណើត ព្រៃវែងឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

នគរបាលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យរៀនកាត់ដេរ ជាមួយគ្នានៅផ្ទះបើករៀន កាត់ដេរ ភូមិអង្គស្នួលទី៣ ឃុំ ពើកស្រុកអង្គស្នួល ខេត្តកណ្តាល លុះដល់ម៉ោង ១១ ថ្ងៃជនរង គ្រោះនិងជនសង្ស័យ សំរាកពីរៀនកាត់ដេរនាំគ្នាដើរ ទៅហូបបាយនៅផ្ទះរៀងៗខ្លួន ពេលដល់ផ្ទះជួលបានប្រហែល ២០នាទី ជនសង្ស័យបានទូរសព្ទ័ ទៅជនរងគ្រោះហៅ មកលេងបន្ទប់ជួលបានប្រហែល ១០ នាទី ជនរងគ្រោះមកដល់ពេលនោះ ជនសង្ស័យបាន ហៅជនរងគ្រោះចូលអង្គុយលេង ក្នុងបន្ទប់ជួល លុះពេលជនរងគ្រោះ ចូលអង្គុយលេងស្រាប់ តែជនសង្ស័យបានទាញបិតទ្វារបន្ទប់ និងបិតភ្លើងអំពូល រួចជនសង្ស័យបានដេកកើយភ្លៅ ជនរងគ្រោះ ពេលនោះ ជនរងគ្រោះក៏បានដេកដែរ ឃើញ ដូច្នេះ ជនសង្ស័យបានដេកអោប ជនរងគ្រោះនិងចាប់ថើបស្ទាបអង្អែលដោះអាវ ជនរងគ្រោះហើយក៏លូកដៃទាញខោជនរងគ្រោះ ចុះក្រោមបំរុងរួមភេទ ស្រាប់តែជនរងគ្រោះ ស្ទុះរត់ប្រផាត់ប្រភីង បើកទ្វារបន្ទប់ចេញទៅប្រាប់ម្តាយ និងបងប្អូននាំគ្នាទៅប្តឹងនគរបាលឲ្យ ជួយអន្តរាគម៍ ឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីកសាងសណុំរឿងចាត់ការ ទៅតាមនីតិវិធីច្បាប់៕

ហៅទៅបន្ទប់ ជួលបបោសអង្អែល ប្រុងរំលោភត្រូវខាងស្រី រត់ទៅប្តឹងនគរបាល ឲ្យឃាត់ខ្លួន
ហៅទៅបន្ទប់ ជួលបបោសអង្អែល ប្រុងរំលោភត្រូវខាងស្រី រត់ទៅប្តឹងនគរបាល ឲ្យឃាត់ខ្លួន
ហៅទៅបន្ទប់ ជួលបបោសអង្អែល ប្រុងរំលោភត្រូវខាងស្រី រត់ទៅប្តឹងនគរបាល ឲ្យឃាត់ខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត