៥​ ចំណុច​ដែល​អ្នក​គួរ​ដឹង​ ក្រោយពេល​ពិសា​អាហារ​!

Doliprane TVC

ជាទូទៅ​តើ​អ្នកមាន​អារម្មណ៍​ថា​ខ្ជិល និង​ងងុយគេង​ដែរ​ឫ​ទេ​នៅក្រោយពេល​ពិសា​អាហារ​រួច​? មនុស្ស​មួយចំនួន ពិតជា​កើតមាន​អាកា​រៈ​បែបនេះ​។ ហេតុដូច្នេះ​ហើយ​បាន​ជម្រុញ​អោយ​ពួកគេ​ពិសា​តែ ដើម្បី​ជួយ​រំលាយ​អាហារ និង​បំបាត់​បញ្ហា​ងងុយគេង​។ ​ទង្វើ​ដូចនេះ​មិនល្អ​សម្រាប់​សុខភាព​អ្នក​នោះទេ ​! ខាងក្រោម​នេះ​ជា​ចំនុច​មួយចំនួន​ដែល​អ្នក​គួរ​ដឹង​៖

១. មិនត្រូវ​គេង​៖ អ្នក​មិនគួរ​គេង​នៅក្រោយពេល​ពិសា​អាហារ​រួច​នោះទេ ប្រសិនបើ​អ្នក​គេង​ភ្លាមៗ​ក្រោយពេល ពិសា​អាហារ​រួច អ្នក​នឹងមាន​អារម្មណ៍​ថា​មិន​ឃ្លាន​អាហារ​នោះទេ ព្រោះ​អាហារ​មិនទាន់បាន​រំលាយ​បានល្អ​។

២. កុំ​ពិសា​បារី​៖ ការ​ពិសា​បារី​ភ្លាមៗ​ក្រោយ​អាហារ គឺ​ស្មើរ​ទៅនឹង​ការជកបារី​ចំនួន ១០​ដើម​ដូច្នោះ​ដែរ ។ វា​កាន់តែ​ធ្វើ អោយ​ប៉ះពាល់​ដល់​សុខភាព​អ្នក​កាត់​តែ​ខ្លាំង​។

៣. កុំ​ងូតទឹក​៖ អ្នក​ក៏​មិនត្រូវ​ងូតទឹក​ភ្លាមៗ​នោះដែរ ត្រូវ​ចាំ​អោយ​អាហារ​អ្នក​រលាយ​អស់​សិន ព្រោះ​ចរន្តឈាម​នៅ ជុំវិញ​ក្រពះ​វា​នឹង​រត់​យឺតៗ​ទៅកាន់​សរីរាង្គ​ផ្សេងៗ​នៃ​រាងកាយ និង​បន្ថយ​ចលនា​រំលាយ​អាហារ​។

៤. កុំ​ពិសា​ផ្លែឈើ​៖ ជាទូទៅ​មនុស្ស​ភាគច្រើន​តែង​យល់ច្រឡំ​ថា​ការ​ពិសារ​ផ្លែឈើ​ក្រោយ​អាហារ​ពិតជា​ល្អ​។ តាមពិត ទៅ​វា​នឹង​ធ្វើអោយប៉ះពាល់​ដល់​ការរំលាយ​អាហារ​ទៅវិញ​នោះទេ​។ ដូច្នេះ​អ្នក​គួរ​ពិសា​នៅ​មួយ​ម៉ោង​មុនពេល​អាហារ ទើប​ជាការ​ប្រសើរ​។​

៥. កុំ​ពិសារ​តែ​៖ ការ​ពិសា​តែ​ភ្លាមៗ វា​នឹង​បង្កើន​ជាតិ​អា​ស៊ី​ត​នៅក្នុង​ក្រពះ​បន្ថែម​ទៅវិញ​នោះទេ ហើយក៏​ប៉ះពាល់ ដល់​ដំណើរការ​រំលាយ​អាហារ​ផងដែរ​។ ជាតិ​តែ​នឹងរាំងខ្ទប់​ការ​ស្រូបយក​ជាតិ​ដែក​ទៅ​ចិញ្ចឹម​សរីរាង្គ​ពី​អាហារ​។ អ្នក​អាច​ពិសា​បាន​ក្នុង​រយៈពេល ១​ម៉ោង​ក្រោយ​ពិសារ​អាហារ​រួច​ទើប​ជាការ​ប្រសើរ​៕ សុផល​
First Published: Friday, January 22, 2016 – 18:57