ត្រឹម​អំបិល ម្រេច និង​ក្រូចឆ្មា​អាច​ព្យាបាល​ជំងឺ​បាន​យ៉ាង​ល្អ​ជាង​ថ្នាំ​ទៅ​ទៀត​

ត្រឹម​អំបិល ម្រេច និង​ក្រូចឆ្មា​អាច​ព្យាបាល​ជំងឺ​បាន​យ៉ាង​ល្អ​ជាង​ថ្នាំ​ទៅ​ទៀត​

​ការស្វែងរក​វិធី​ព្យាបាល​បែប​ធម្មជាតិ​ទំនងជា​មិន​មែន​រឿង​ពិបាក​ឡើយ​។ ថ្វី​បើ​ភាគច្រើន​ឱ្យ​តែ​កើត​ជំងឺ​អ្នក​តែងតែ​ត្រូវបាន​ណែនាំ​ឱ្យ​ចាក់​ថ្នាំ និង​ប្រើ​ថ្នាំ​ផ្សះ​ខ្លាំងៗ​ក៏ដោយ តាម​ពិត​គ្រាន់តែ​មាន​ជំងឺ​ផ្តាសាយ​ធម្មតា​ក៏​អាច​ប្រើ​វិធី​ធម្មជាតិ​ព្យាបាល​ជា​ដូចគ្នា ហើយក៏​មាន​ប្រសិទ្ធភាព​ជាង​ថ្នាំ​ផ្សះ ឬ​ចាក់​ថ្នាំ​ទៅ​ទៀត​ដែរ​។

  1. ​ដើម្បី​ព្យាបាល​អា​ការៈឈឺ​បំពង់ក អ្វី​ដែល​អ្នកត្រូវការ​មានដូចជា ទឹក​ក្រូចឆ្មា​មួយ​ផ្លែ អំបិល​មួយ​ច្បិច និង​ម្រេច​មួយ​ច្បិច​ដៃ​ដែរ​។ ចូ​រលាយ​គ្រឿងផ្សំ​ទាំងអស់​ចូល​គ្នា​ហើយ​យក​វា​ទៅ​ខ្ពុរ​ក្នុង​មាត់​។
  2. ​ដើម្បី​រំលាយ​គ្រួស​ក្នុង​ថង់​ទឹកប្រមាត់ ចូរ​លាយ​ប្រេងអូលី​វ ជាមួយ​នឹង​ទឹក​ក្រូចឆ្មា​ចូល​គ្នា​ហើយ​ទទួលទាន​។
  3. ​ចូ​រលាយ​ទឹក​ក្រូចឆ្មា និង​ទឹក​ធម្មតា រួច​ញ៉ាំ​វា​តិចៗ​ដើម្បី​បំបាត់​អា​ការៈឈឺ​បំពង់ករ​។ ក្នុងករណី​ដែល​មាន​រលាក​ក្រពេញ​អា​មី​ដា​ស អ្នក​គួរតែ​បន្ថែម​អំបិល​ទៅក្នុង​ទឹក​ក្រូចឆ្មា ហើយ​យក​វា​ខ្ពុរមាត់​ទៅ​។
  4. ​ដើម្បី​បំបាត់​ការ​ចង្អោ ចូ​រលាយ​ម្រេចខ្មៅ និង​ទឹក​មួយ​កែវ ហើយ​លាយ​បន្ថែម​នូវ​ទឹក​ក្រូចឆ្មា​ស្រស់​មួយ​គ្រាប់ ហើយ​ញ៉ាំ​វា​បន្តិច​ម្តងៗ​ទៅ​។​
  5. ​ដើម្បី​បន្ថយ​អាការៈ​ក្តៅខ្លួន បំបាត់​ជំងឺ​ផ្តាសាយ បន្ថយ​អាការៈ​ចង្អោ និង​គ្រុន​ញ៉ាក់​នោះ ចូ​រលាយ​ទឹក​ក្រូចឆ្មា​មួយចំនួន​ទៅ​ក្នុង​តែ​ទឹកឃ្មុំ​ក្តៅ រួច​ញ៉ាំ​វា​បន្តិច​ម្តងៗ​។ ដើម្បី​បញ្ឈប់​ការ​ឈាម​ច្រមុះ អ្នក​អាច​យក​សម្លី​ជ្រលួក​នឹង​ទឹក​ក្រូចឆ្មា ហើយ​យក​វា​ដាក់​ទៅ​ក្នុង​ច្រមុះ​។

​ជាមួយគ្នានេះដែរ គ្រប់​ពេល​ដែល​អ្នក​ក្អក​ខ្លាំង អ្នក​អាច​លាយ​ម្រេច​ខ្មៅ ទឹក​ក្រូចឆ្មា និង​អំបិល​ចូលគ្នា ហើយ​ញ៉ាំ​វា​ទៅ ព្រោះ​វា​អាច​បំបាត់​អាការៈ​ក្អកដ៏​រំខាន​នេះ​បាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។