ពង្រឹង​សន្តិសុខ សេដ្ឋកិច្ច សង្ក​ម​កិច្ច​គ្របដណ្តប់​របៀបវារៈ​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​

បន្ទាយមានជ័យ: ​ពង្រឹង​សន្តិសុខ សេដ្ឋកិច្ច សង្ក​ម​កិច្ច​បាន​គ្របដណ្តប់ ក្នុង​របៀបវារៈ​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ លើក​ទី​២០ អាណត្តិ​ទី​២ កាលពី​ចុងខែ​មករា ឆ្នាំ​២០១៥​។​
      
​លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត លោកស្រី លោក​ប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត​ចំនួន​៥៧​រូប (​ស្រី​៧​រូប​) បាន​ចូល​រួមមាន​និង​មាន​របៀបវារៈ ៩ គឺ ៖
១-​ពិនិត្យ ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​របៀបវារៈ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២០
២-​ពិនិត្យ ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​ស្តីពី​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៩ អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្ត​នា​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥
៣-​ពិនិត្យ ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​ប្រជុំ​វិសាមញ្ញ​លើក​ទី​១២​នា​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥
៤-​ពិនិត្យ ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​ប្រជុំ​វិសាមញ្ញ​លើក​ទី​១៣​នា​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦
៥-​ពិនិត្យ ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាង​របាយការណ៍​ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​ប្រចាំ​ខែមករា ឆ្នាំ​២០១៦
៦-​ពិនិត្យ ពិភាក្សា​និង​អនុម័ត​ការកែសម្រួល​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​ការទទួលស្គាល់​សមាសភាព​ប្រធាន អនុប្រធាន​និង​សមាជិក​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ស្ត្រី និង​កុមារ​របស់​ក្រុមប្រឹក្សា​ខេត្ត​
៧-​ពិនិត្យ​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ដីកា​ស្តីពី​វិធាន​គ្រប់គ្រង​ផ្ទៃក្នុង​របស់​រដ្ឋបាល​ស្រុក​អូរជ្រៅ ស្រុក​ម៉ាឡៃ ក្រុង​ប៉ោយប៉ែត ក្រុ​សិរិ​សោភ័ណ​និង​ស្រុក​ថ្មពួក​
៨-​សំណួរ ចម្លើយ និង​ការបញ្ចេញ​មតិយោបល់​
៩-​បញ្ហា​ផ្សេងៗ ។​
      
​លោក​អ៊ុង អឿន លោក​គោ​ស៊ុំ សារឿ​ត និង​សមា ជិ​ក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន អនុប្រធាន​និង​អភិបាលរង ស្រុក ក្រុង​បាន​លើក​និង​ពិភាក្សា​ផុលផុស​និង​ផ្តោត​ការយកចិត្ត​ទុក្ខ​ដាក់​យ៉ាងខ្លាំង​លើ​ការពង្រឹង​សេវា​ការងារ​សន្តិសុខ​សង្គម ស្ថេរភាព សុវត្ថិភាព​សាធារណៈ​។   
     
លោក​និយាយ​បន្តថា ក្រៅពី​នោះបាន​លើក​ពី​បញ្ហា​សន្តិសុខ​ព្រំដែន ការងារ​ធារាសាស្ត្រ ការងារ​កសិកម្ម​និង​បង្ការ​អគ្គិភ័យ ការងារ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ការងារ​ទប់ស្កាត់​គ្រឿងញៀន​ ​ការងារ​ទប់ស្កាត់​បទ​ល្មើស​ទំនិញគេចពន្ធ ការងារ​អត្តសញ្ញាណប័ណ្ណ​និង​សៀវភៅ​គ្រួសារ ការងារ​បរិស្ថាន​និង​សោភ័ណភាព​ទីក្រុង ការងារ​អប់រំ ការងារ​សុវត្ថិភាព គុណភាព​ចំណីអាហារ​និង​អនាម័យ​៕

ពង្រឹង​សន្តិសុខ សេដ្ឋកិច្ច សង្ក​ម​កិច្ច​គ្របដណ្តប់​របៀបវារៈ​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​

ពង្រឹង​សន្តិសុខ សេដ្ឋកិច្ច សង្ក​ម​កិច្ច​គ្របដណ្តប់​របៀបវារៈ​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​

ពង្រឹង​សន្តិសុខ សេដ្ឋកិច្ច សង្ក​ម​កិច្ច​គ្របដណ្តប់​របៀបវារៈ​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​