សម្តេច​តេ​ជោ អរគុណ​បងប្អូន​ជនរួមជាតិ ដែល​ផ្តល់នូវ​ការគាំទ្រ និង​ស្រឡាញ់​រាប់អាន​

ភ្នំពេញ: ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍ថា បន្ត​ពី​ម្សិលមិញ​ដែល​ខ្ញុំ​បានធ្វើ​ដំណើរ​ពិនិត្យ​ការរៀបចំ​សួនច្បារ ទីកន្លែង​ហាត់ប្រាណ កន្លែង​ដើរ​កំសាន្ត​របស់​ប្រជាជន​។

​សម្តេច​បាន​បញ្ជាក់ថា ទោះជា​ជីវិត​ខ្ញុំ​ពោរពេញ​ដោយ​ទុក្ខសោក​ស្ទើរ​ស្លាប់​ស្ទើរ​រស់ តែ​ខ្ញុំ​ពិត​ជាមាន​មោទនភាព​ដែល​បាន​ចូលរួម​រំដោះប្រជាជន​ចេញពី​របប ប៉ុល ពត ដឹកនាំ​ការស្វែងរក​សន្តិភាព ពិសេស​នយោបាយ​ឈ្នះៗ ដែល​ធ្វើឱ្យ​កម្ពុ​ជាមាន​សន្តិភាព​ទាំងស្រុង ដែល​ផ្តល់ឱកាស​សំរាប់​ការអភិវឌ្ឍ​ប្រទេស​និយាយ​រួម និង​រាជធានី​ភ្នំពេញ​និយាយ​ដោយឡែក​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​សុំ​អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​ផ្តល់នូវ​ការគាំទ្រ និង​ស្រឡាញ់​រាប់អាន​។ យើង​ថតរូប​ជាមួយគ្នា​យ៉ាង​សប្បាយ​។ ខ្ញុំ​បាន​សាក​នំ​បញ្ចុក និង ផ្លែ​ខ្នុរ និង បាន​ពរ​ចៅៗ​មួយចំនួន​ដោយ​ក្តី​ស្រឡាញ់ ។ ខ្ញុំ​ក៏​សុំទោស​បងប្អូន​មួយចំនួន​ដែល​ចង់​ថតរូប​ជាមួយ តែ​មិនបាន​ថត​ដោយ​មនុស្ស​ច្រើនពេក​។ បំផ្លាញ​សន្តិភាព​វា​ងាយស្រួល តែ​ការរក​សន្តិភាព​និង​ថែរក្សា​សន្តិភាព​គឺជា​កិច្ចការ​ដ៏​លំបាក​។ ខ្ញុំ​សង្ឃឹមថា ជនរួមជាតិ​នឹង​បន្ត​រួម​ដំណើរ​ជាមួយ​ខ្ញុំ​ដើម្បី​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ​ជា​បន្តទៀត​៕​