ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​​បើ​រថយន្ត​​​ឡើង​ចត​លើ​ចិញ្ចើម​ផ្លូវ ​​ច្រ​ឡំជាន់​ហ្គា​ជ្រុល​​ទៅ​បុក​​ទ្វារ​ផ្ទះ​គេ បណ្តាល​ឱ្យ​វៀច​ខូចខាត តែ​មិន​បង្កឱ្យ​មាន​មនុស្ស​រង​របួស​ឡើយ ​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទ​៣១ ខែមករា ឆ្នាំ ២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​៥៦ ផ្លូវ​លេខ​១៣៦ ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ។

​មន្ត្រី​សមត្ថកិច្ច​​ បាន​​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​​ឃើញ​បុរស​ម្នាក់​​​បើករថយន្ត​ម៉ាក​​កូ​រ៉ូ​ឡា ពណ៌​សម្បក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-1020  មួយ​គ្រឿង ព្យាយាម​បើក​ឡើង​​ទៅ​ចត​នៅ​ចិញ្ចើម​ផ្លូវ ​ក៏​ជ្រុល​ទៅ​បុក​​​ទ្វារ​ដែក​ផ្ទះ​លេខ​៥៦ បណ្តាលឱ្យ​​​​​ទ្វារ​ដែក​​​ខូច​​​តែ​ម្តង​ ។

បន្ទាប់​ពី​កើតហេតុ​ ម្ចាស់​រថយន្ត​ខាងលើ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា​ គាត់​គ្មាន​ចេតនា​ឡើយ គឺ​ដោយសារ​គាត់​ជ្រុល​ជាន់​ហ្គា​បន្ថែម​ល្បឿនក៏​ជ្រុល​​​​បែប​នេះ​​ ។ ទោះ​បី​ជា​យ៉ាងណា​ ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​បាន​​​​ចរចា​ដោះស្រាយ​ជា​ម្ចាស់ផ្ទះ​​ ដោយ​ធ្វើ​កិច្ចសន្យា​សងប្រាក់១.០០០​ដុល្លា​រដើម្បី​ជួសជុល​​បញ្ចប់រឿង​ ៕