ជំងឺ​ចម្លែក ​បុរស​ម្នាក់​ដុះ​សាច់​លើ​ដៃ​និង​ជើង​ហាក់​ដូច​ជា​ឫស​ឈើ​

(បង់ក្លាដែស)៖​ Abul Bazadar ​អាយុ​២៥​ឆ្នាំ​ដែល​បាន​កំពុង​រង​នូវ​ការ​ឈឺ​ចាប់​ នូវ​មេរោគ​ម្យ៉ាង​ឈ្មោះ​Human​ Papiloma​ ដែល​ជា​ជំងឺ​ចម្លែក​មួយ​ដុះ​សាច់​នៅ​លើ​រាងកាយ​ ដែល​ជំងឺ​ចម្លែក​នេះ​កើត​មក​លើ​ខ្លួន​គាត់​តាំង​ពី​គាត់​មាន​អាយុ​១០ឆ្នាំ ​មក​ម្លេះ។​បុរស​ម្នាក់​នេះ​មាន​មុខ​រ​បរ​ជា​អ្នក​រត់​ឆៃកែវ ​ដែល​ត្រូវ​បាន​គេ​ដាក់​រហាស​នាម​ថា៖”បុរស​ដើម​ឈើ​”។​ជំងឺ​ដែល​កម្រ​នឹង​កើត​មាន​ឡើង​នេះ ​បាន​កំពុង​ធ្វើ​ឱ្យ​ដៃ​ទាំង​គូរ​បស់​គាត់ ​មើលទៅ​ដូច​ជា​ឫស​ឈើ​កំពុង​ហ៊ុំព័ទ្ធ​ ដៃ​របស់​គាត់​ចឹង។​ ចំពោះ​ជំងឺ​របស់​គាត់​ផង​ដែរ​ ត្រូវ​បាន​ព្យាបាល​ដោយ​វិជ្ជប​ណ្ឌិត​ជាច្រើន​មក​ពី​ជំុំវិញ​ពិភព​លោក​។លោកវិជ្ជបណ្ឌិត Samanta Lal Sen ប្រធានអ្នកសម្របសម្រួលវិទ្យាស្ថានជាតិបង់ក្លាដែស បាននិយាយថា៖ “វិជ្ជបណ្ឌិតជាច្រើននឹងធ្វើការសម្រេចចិត្ត  ដើម្បីព្យាបាលជំងឺរបស់គាត់”។ មេរោគ Human Papiloma វាជាមេរោគមួយក្នុងចំនោក្រុមមេរោគដែលកាចសាហាវនិងកម្របំផុតនៅជុំវិញពិភពលោក ដែលវាជះឥទ្ធិពលទៅលើស្បែករបស់យើងដែលដំបូងឡើយវាកើតពីរឹស ដែលយើងច្រើនតែឃើញនៅលើមុខ ថ្ងាសនិងដៃឬក៏កន្លែងផ្សែងៗនោះ៕
ជំងឺ​ចម្លែក ​បុរស​ម្នាក់​ដុះ​សាច់​លើ​ដៃ​និង​ជើង​ហាក់​ដូច​ជា​ឫស​ឈើ​ជំងឺ​ចម្លែក ​បុរស​ម្នាក់​ដុះ​សាច់​លើ​ដៃ​និង​ជើង​ហាក់​ដូច​ជា​ឫស​ឈើ​ជំងឺ​ចម្លែក ​បុរស​ម្នាក់​ដុះ​សាច់​លើ​ដៃ​និង​ជើង​ហាក់​ដូច​ជា​ឫស​ឈើ​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ mirror