កា​រទទួល​ទាន​អាហារ​ ក្នុង​អំឡុង​ពេល​អ្នក​ជិត​សម្រាល​កូន​

វិធីដ៏​ប្រសើរ ​ដើម្បី​ដោះ​ស្រាយ​ការ​មិន​ស្រួល​ក្នុង​ខ្លួន ​ទាក់ទ​ង​នឹង​ការ​ឈឺ​ពោះ​ជិត​សម្រាលកូន​ គឺការ​ទទួលទាន​អាហារឱ្យ​ បាន​​ត្រឹមត្រូវ​។ ការទំពារ​អាហារ​សម្រន់​ដែល​អ្នក​ចូល​ចិត្ដ​អាច​ផ្ដល់​ឱ្យ​អ្នក ​នូ​វ​ភាព​វិជ្ជមាន​ក្នុង​ខ្លួន​ពេល​ឈឺ​ពោះ​ជិត​ សម្រាល​កូន ​ពោល​គឺ​ជួយ​ឱ្យអ្នក​មាន​សមត្ថភាព​ដោះស្រាយ​ការ​ពិបាក​។ ទោះ​បី​ជា​យ៉ាង​ណា​ វេជ្ជបណ្ឌិត​ប្រាថ្នា​ចង់​ឱ្យ​អ្នក​អនុវត្ត​តាម​ការ​ណែនាំ ​ចំពោះ​ការ​ទទួល​ទាន​អាហារ​ ក្នុង​អំឡុង​ពេល​អ្នក​ឈឺ​ពោះ​ជិត​សម្រាល​កូន​។ តួយ៉ាង​ ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្នុង​សភាព​ឈឺ​ពោះ​ជិត​សម្រាល​ ដ៏​ស្មុគស្មាញ​ អ្នក​អាច​ត្រូវ​បាន​អ​នុញ្ញាតិ​ឱ្យ​ទទួល​ទាន​អាហា​ររាវ​ៗប៉ុណ្ណោះ។​ ចំណុច​គួរ​ពិចារណា​ ចំពោះ​ការ​ទទួល​ទាន​អាហា​រ ក្នុងអំ​ឡុងពេល​ឈឺ​ពោះ​ជិត​សម្រាល​កូន​
១. ប្រសិនបើវេជ្ជបណ្ឌិតផ្ដល់អនុសាសន៍ឱ្យអ្នកទទួលទានអាហាររាវ វាគួរតែជារឿងដ៏ប្រសើរ ក្នុងការទទួលទានស៊ុបផ្សេងៗ ដែលធ្វើដោយដៃអ្នកនៅផ្ទះ។ ចូរគិតដល់ ស៊ុបមាន់ ឬស៊ុបបន្លែ ដែលត្រូវបានរៀបចំរួចរាល់នៅឯផ្ទះ ប៉ុន្ដែអ្នកត្រូវឱ្យប្រាកដថា ស៊ុបនោះមិនមានរសជាតិប្រៃពេក នោះទេ។
២. ចំពោះការទទួលទានភេជ្ជៈ អ្នកអាចសាកល្បងទទួលទាន ទឹក ទឹកផ្លែឈើស្រស់ ដោយមិនមានលាយជាតិខាប់និងត្រូវចៀសវាងភេសជ្ជៈសម្រាប់ទទួលទានពេលលេងកីឡា ភេសជ្ជៈមានហ្គាសច្រើន ទឹកតែ ឬកាហ្វេខ្មៅ។ ៣. ប្រសិនបើលំហាត់ប្រាណដកដង្ហើមវែងៗធ្វើឱ្យបំពង់ក. របស់អ្នកស្ងួត ការបៀមដុំទឹកកក គឺជាដំណោះស្រាយ ដ៏ប្រសើរ ។ ការបៀមដុំទឹកកក ធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងធ្វើឱ្យបំពង់ករបស់អ្នកមានសំណើម។ ៤. ប្រសិនបើគ្រូពេទ្យអនុញ្ញាតឱ្យអ្នកទទួលទានអាហាររឹង ចូរពិចារណាចំពោះប្រភេទអាហារមានរសជាតិស្រាល។ចូរកុំភ្លេចដាក់បញ្ចូលប្រភេទអាហារ ដែលអ្នកចូលចិត្ដផង។ ជម្រើសអាហារមួយចំនួនអាច ដូចជា សង់ខ្យាមានរសជាតិស្រាល នំបុ័ងអាំងលាបជាមួយ Jam ធញ្ញជាតិ និងចាហួយជាដើម។ ចូរចៀសវាងការទទួលទាន អាហារសមល្មម មាន​ខ្លាញ់ច្រើនអាចធ្វើឱ្យរាងកាយរបស់អ្នកស្ពឹក និងទន់ល្ហិតល្ហៃ។ ៥. ក្នុងករណីអ្នកត្រូវការបង្កើនថាមពលរាងកាយបន្ថែម ចូរពិចារណាចំពោះអាហារសម្រន់វេចខ្ចប់រួចស្រេចសម្បូរដោយថាមពលខ្ពស់។ ជម្រើសអាហារមួយចំនួននោះ អាចរួមមាន នំស្រួយប៊ឺ ចំណិតសាច់មិនមានជាតិខ្លាញ់ ផ្លែឈើ ប្រូមា Cheese) និងប្រភេទអាហារផ្សេងៗទៀត។ នៅពេលអ្នកមានគម្រោងទទួលទានអាហារ ក្នុងអំឡុងពេលឈឺពោះជិតសម្រាលកូន ចូរចងចាំជានិច្ចថា ការដុតរំលាយអាហារក្នុងរាងកាយរបស់អ្នក មានដំណើរការយឺត នារយៈពេលនេះ។ ហេតុដូច្នេះចូរទទួលទានអាហារក្នុងបរិមាណតិចដើម្បីឱ្យការរំលាយអាហារដំណើរការបានស្រួល៕
កា​រទទួល​ទាន​អាហារ​ ក្នុង​អំឡុង​ពេល​អ្នក​ជិត​សម្រាល​កូន​

CoolFM100.7