វិធី​២​យ៉ាង​ដើម្បី​សម្រក ​ក្បាល​ពោះ​ឲ្យ​មាន​ប្រសិទ្ធភាព​

ស្ត្រី​ភាគ​ច្រើន​ តែង​តែ​បារម្ភ​ពី​ការ​ទ្បើង​ទម្ងន់ ​ជា​ពិសេស ​ការ​ដុះ​ក្បាល​ពោះ​។ វា​ជា​បញ្ហា​ចំបង​ដែល​ស្ត្រី​ទាំងឡាយ​ តែង​ព្រួយ​បារម្ភ។ ​តើ​ធ្វើ​ដូចម្តេច​ ទើប​នារី​ៗអាច​សម្រក​​ក្បាល​​ពោះ​​បាន​?
1.    សម្រក​ក្បាល​ពោះ ៖ ​ពេល​ព្រឹក​ក្រោក​ពី​គេង ​រឿង​ទីមួយ​ដែល​អ្នក​ត្រូវ​ធ្វើ ​គឺ​ពិសារ​ទឹក​ឃ្មុំ​លាយ​ជា​មួយ​ទឹក​ក្រូចឆ្មារ​ ព្រោះ​ក្រូចឆ្មារ ​អាច​សម្រក​ទម្ងន់​បាន​ ធ្វើ​ឲ្យ​ស្បែក​ស្អាត​ រីឯ​ទឹក​ឃ្មុំ ​កាន់​តែ​ល្អ​ថែម​ទៀត​។ ប៉ុន្តែ​ ទឹក​ដែល​លាយ​ជា​មួយ​ទឹក​ឃ្មុំ ​និង​ក្រូចឆ្មារ​ ត្រូវ​តែ​ជា​ទឹ​ក​ធម្មតា​ ដែល​មិន​មែន​ជា​ទឹក​ក្តៅ ​ឬ​ទឹកកក​។ រយៈ​ពេល​ ១​០ ​នាទី ​ក្រោយ​ពេល​ផឹក​វា​រួច​ទើប​អ្នក​អាច​បរិភោគ​អាហារ​ពេល​ព្រឹក​បាន។​ អ្នក​នឹង​ឃើញ​លទ្ធផ​ល ​ក្នុង​រយ​:ពេល​៣ ថ្ងៃ។​
2.    របៀប​ហាត់​ប្រាណ​ ៖ ដាក់​ខ្លួន​គេ​ង​រាប​ស្មើ​ ហើយ​ដាក់​ជើង​ឲ្យ​ត្រង់​ លើក​ទ្បើង ​លើក​ចុះ​ ១៥ ដង មួយ​ថ្ងៃ​ធ្វើ ៣ ទៅ ៤​ ដង។ លក្ខណ:​ពិសេស​ គឺ​នៅត្រង់​ពេល​ដែលអ្នក​ដាក់ជើងចុះ ​មិនត្រូវឲ្យប៉ះដីទេ ​ធ្វើ​យ៉ាងណាឲ្យផុតពីដី ទើបអ្នកអាចទទួលបានលទ្ធផល ដ៏មានប្រសិទ្ធភាព។ ជារួមមក ការស្រកក្បាលពោះ គឺស្ថិតលើការហាត់ប្រាណ ឲ្យតែធ្វើបានល្អ ហើយរួមផ្សំជាមួយអាហារដែលអ្នកបរិភោគ អ្នកនឹងទទួលបានរាងដ៏ស្អាតជាក់ជាមិនខានឡើយ៕
វិធី​២​យ៉ាង​ដើម្បី​សម្រក ​ក្បាល​ពោះ​ឲ្យ​មាន​ប្រសិទ្ធភាព​

CoolFm100.7