SPY​គឺ​ជា​សិល្បៈ​ករ​អន្តរជាតិ​ដំបូង​បង្អស់​ដែល​នឹង​លេច​មុខ​នៅ​ក្នុង​ទូរទស្សន៍​ចំនួន​បី​​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដ៏​ធំ​នៅ​ប្រទេស​ចិន​

បទ​​ចំម្រៀងជា ច្រើន របស់ PSY ក្នុងនោះ មាន បទ  Gangnam Style, Daddy រួម ទាំង បទ មួយ ចំនួនទៀតសុទ្ធ តែ មាន ការ គាំទ្រ យ៉ាង ច្រើន លើស លុប។ SPY ត្រូវ បាន គេ រាយការណ៍ ថា ជា សិល្បៈករ​ដំបូង​បង្អស់​ដែល​នឹង​លេច​មុខ​ក្នុង​កម្មវិធី​បុណ្យ​ប្រពៃណី​ដ៏​ធំ​បំផុត​​ក្នុង​កម្មវិធី​ទូរទស្សន៍​ផ្ទួន​នៅ​ប្រទេសចិន។​ នៅ​​ថ្ងៃ​២៩​ខែ​មករា​ឆ្នាំ​២០១៦​កន្លង​ទៅ​ផលិតកម្ម​ YG Entertainment ​បាន​ប្រកាស​ថា​ កំពូល​តារា​កូរ៉េ​ខាងត្បូង​គឺ​លោក PSY ​បាន​បញ្ចប់​នូវ​ការ​ហាត់​សម​ត្រៀម​នឹង​សម្តែង​នៅ​ថ្ងៃ ​បុណ្យ​ចូល​ឆ្នាំចិន​ខាង​មុខ​ហើយ ​ក្នុង​នោះ​មាន​ទូរទស្សន៍​ចំនួន​បី​ ដែល​កំពូល​តារា​កូរ៉េ​នេះ​នឹ​ង​ធ្វើ​ការ​សម្តែង​ទីមួយ​ទូរទស្សន៍ ​DragomTV, JSTV ​និង​ចុង​ក្រោយ​ ថត​ឱ្យ​ទូរទស្សន៍​LRTV ​ដែល​រំពឹងថា ​ការ​សម្តែង​ចម្រៀង​​របស់​គាត់​នេះ​គឺ​អាច​មាន​មនុស្ស​ជា​ង​២ពាន់​លាន​នាក់​នឹង​ចូលទស្សនាការសម្តែងរបស់គាត់។ ភ្នាក់ងារអ្នកគ្រប់គ្រងតារារូបនេះបាននិយាយថា៖ “PSY គាត់ជាតារាអន្តរជាតិដំបូងបង្អស់ដែលលេចមុខក្នុងកម្មវិធីទូរទស្សន៍ផ្ទួនៗគ្នានៅប្រទេសចិន ក្នុងថ្ងៃបុណ្យប្រពៃណីឆ្នាំថ្មីរបស់ចិន”។​​ការប្រារព្ធកម្មវិធីកម្សាន្តផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខកំពូលតារាប្រុសរូបនេះ នឹងលេចមុខនៅថ្ងៃទី៦ និងថ្ងៃទី៨ខែកុម្ភៈខាងមុខ នៅក្នុងទូរទស្សន៍ចំនួនបីខាងលើ។ ហើយក្នុងនោះផងដែរគាត់នឹងលេចមុខជាមួយកំពូលតារាល្បីៗរបស់ចិនក្នុងនោះមាន Lang Lang, Show Luo រួមទាំងតារាល្បីជាច្រើនរូបទៀត៕
SPY​គឺ​ជា​សិល្បៈ​ករ​អន្តរជាតិ​ដំបូង​បង្អស់​ដែល​នឹង​លេច​មុខ​នៅ​ក្នុង​ទូរទស្សន៍​ចំនួន​បី​​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដ៏​ធំ​នៅ​ប្រទេស​ចិន​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖koreaboo