សម្ដេចតេជោ ហ៊ុន សែន៖ ការស្វែងរក និងថែរក្សាសន្តិភាព ជាកិច្ចការពិបាក តែការបំផ្លាញសន្តិភាព វាងាយស្រួល

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៦នេះ បានអះអាងថា ការបំផ្លាញសន្តិភាព ជារឿងដែលងាយស្រួលធ្វើជាទីបំផុត តែអ្វីដែលពិបាកនោះគឺការស្វែងរក និងថែរក្សាសន្តិភាពឲ្យបានស្ថិតស្ថេរគង់វង្ស។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅក្នុង បណ្ដាញទំនាក់ទំនងសង្គមថា " បំផ្លាញសន្តិភាពវាងាយស្រួល តែការរកសន្តិភាពនិងថែរក្សាសន្តិភាពគឺជាកិច្ចការដ៏លំបាក។ ខ្ញុំសង្ឃឹមថា ជនរួមជាតិនឹងបន្តរួមដំណើរ ជាមួយខ្ញុំដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត"។

សម្ដេចបានសរសេរបន្ថែមថា «បន្តពីម្សិលមិញដែលខ្ញុំ បានធ្វើដំណើរពិនិត្យ ការរៀបចំសួនច្បារ ទីកន្លែងហាត់ប្រាណ កន្លែងដើរកំសាន្តរបស់ប្រជាជន។ ទោះជាជីវិតខ្ញុំពោពេញ ដោយទុក្ខសោកស្ទើរស្លាប់ស្ទើររស់ តែខ្ញុំពិតជាមានមោទនភាពដែលបាន ចូលរួមរំដោះប្រជាជនចេញពីរបប ប៉ុល ពត ដឹកនាំការស្វែងរកសន្តិភាព ពិសេសនយោបាយឈ្នះៗ ដែលធ្វើឱ្យកម្ពុជាមានសន្តិភាពទាំងស្រុង ដែលផ្តល់ឱកាសសំរាប់ការអភិវឌ្ឍប្រទេសនិយាយរួម និងរាជធានីភ្នំពេញនិយាយដោយឡែក»។

គួរបញ្ជាក់ថា សម្ដេចតេជោក៏បានថ្លែងអំណរគុណ ដល់បងប្អូនជនរួមជាតិដែលផ្តល់នូវការគាំទ្រ និងស្រឡាញ់រាប់អានព្រមទាំងបាន ថតរូបជាមួយគ្នាយ៉ាងសប្បាយ  និងសុំទោសបងប្អូនមួយចំនួនដែលចង់ថតរូបជាមួយ តែមិនបានថតដោយមនុស្សច្រើនពេក។ ក្នុងឱកាសនោះសម្ដេចតេជោ ក៏បានសាកពិសារនំបញ្ចុក  ផ្លែខ្នុរ និង បានពរចៅៗមួយចំនួនដោយក្តីស្រឡាញ់ផងដែរ៕