កម្ម​ម្តាយ​ឈឺ​ខ្វិន ឯ​កូនស្រី​មិន​គ្រប់ទឹក​ទៀត​

Doliprane TVC

​ឆាកជីវិត​មនុស្ស​ម្នាក់ៗ​មាន​គ្រប់​រសជាតិ ម្តង​សប្បាយ​ម្តង​កើតទុក្ខពុំមាន​នរណាម្នាក់​ចៀសផុត​ទ្បើ​យ តាម​ធម៌​ព្រះ​ថាមកពី​កម្ម​ជា​បច្ច័យ ។ ជាក់ស្តែង​ដូច​ម្តាយ និង កូនស្រី​ពីរ​នាក់​នេះ​កំពុង​រស់នៅ​យ៉ាង​លំបាក​វេទនា​គ្មាន​ទី​បង្អែក ដោយពឹងផ្អែក​តែ​លើ​អ្នកដទៃ​ជួយ​ដាក់​ទាន​ឱ្យ​ប៉ុណ្ណោះ ។ សព្វថ្ងៃនេះ​ស្ត្រី​កម្សត់​ជា​ម្តាយនោះ​មិន​ត្រឹមតែ​ជា​ចាស់ជរា​ប៉ុណ្ណោះ​ទេ ថែមទាំង​ខ្វិន​ជើង​ទាំងពីរ​ដើរ​មិន​រួច​ទៀតផង ចំណែក​កូនស្រី​វិញ​ក៏​មិនសូវ​គ្រប់ទឹក​ចេះតែ​ប្រកាច់ និង សន្លប់​ញឹកញាប់​ទៀត ។

កម្ម​ម្តាយ​ឈឺ​ខ្វិន ឯ​កូនស្រី​មិន​គ្រប់ទឹក​ទៀត​

​គ្រួសារ​ដ៏​កម្សត់​ដែលមាន​សមាជិក​តែ​ពីរ​នាក់​រស់នៅក្នុង​ខ្ទម​តូច​មួយ​នេះ​មាន​ម្តាយ​ឈ្មោះ អ៊ុន អាន អាយុ ៧៨ ឆ្នាំ កូនស្រី​ឈ្មោះ ង៉ែត សុផល អាយុ ២០ ឆ្នាំ សព្វថ្ងៃ​រស់នៅ​ក្នុងភូមិ​ត្រពាំងថ្ម ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ពេល​អ្នកយកព័ត៌មាន​របស់​យើង​ទៅដល់​ឃើញម្តាយ​ចាស់ និង កូនស្រី​នេះ​កំពុង​ដេក​ទន្ទឹមគ្នា បន្ទាប់ពី​ឮ​សំឡេង​ស្រែកហៅ​ភ្លាម​ពួកគាត់​ទាំងពីរ​នាក់​ខំប្រឹង​ស្ទុះ​ងើបឡើង​យ៉ាង​ប្រញាប់ ។ ចំណែកម្តាយ​ចាស់​វិញ​គាត់​ប្រឹង​ងើប​អង្គុយ​ទាំង​ពិបាក​ជាមួយនឹង​សំឡេង​ថ្ងូរ​ដោយ មានកូន​ស្រី​ជួយ​លើក និង ចាប់ជើង​បង្វិល​ផង ។

ដូនចាស់​អង្គុយ​មិនសូវ​ត្រង់​ប៉ុន្មាន​ទេ បើ​មិន​យកដៃ​ច្រត់​លើ​រនាប​ជួយ​ទប់​ជំហរ​ទេនោះ​គាត់ ប្រាកដជា​ដួល​មិន​ខាន ។ សំឡេង​វិញ​និយាយ​មិន​ច្បាស់​នោះទេ ឮសូរ​ឡុ​លៗ​ដោយសារ​ជំងឺលើសឈាម ចំណែក​កូនស្រី​ក៏មាន​អាការ​ដូច​ម្តាយ​ដែរ ។ កន្លែង​សម្រាន្ត​របស់​ដូនចាស់​រូបនេះ​ធុំក្លិន​ស្អុយ​ឆ្អេះ​ទឹកនោម ព្រោះ​គាត់​រស់នៅ​សម្រាន្ត ហូបចុក ជុះនោម នៅតែ​មួយកន្លែង​ក្រោម​ការ​មើលថែ​ពី​សំណាក់​កូនស្រី​ម្នាក់នេះ ។ ដូនចាស់ខំប្រឹងរៀបរាប់​ពី​ឆាកជីវិត​ទាំង​លំបាក​ថាគាត់​មានបងប្អូន​ពីរ​នាក់​(​ស្លាប់​ម្នាក់​)​សព្វថ្ងៃ​នៅសល់តែ​រូបគាត់​ម្នាក់​គត់ ។ គាត់​ធ្លាប់មាន​ប្តី​ចំនួន​ពីរ​នាក់តែ​ត្រូវស្លាប់​ទាំងពីរ​ដោយ​រោគាពាធ​បៀតបៀន ។ ជាមួយ​ប្តី​មុន​គាត់​មានកូន​ចំនួន ៥ នាក់ ស្លាប់​អស់ ៣ នាក់​នៅសល់ ២ នាក់ តែ​ដោយ​ក្រលំបាក ពេក​ពួកគេ​មិនអាច​មានលទ្ធភាព​ជួយ​ម្តាយ​បានឡើយ ។

កម្ម​ម្តាយ​ឈឺ​ខ្វិន ឯ​កូនស្រី​មិន​គ្រប់ទឹក​ទៀត​

ទីបំផុត​គាត់​រស់នៅ​យ៉ាង​លំបាក​វេទនា​ដេក​លើ​លាមក​ទឹកនោម​ជាមួយ​កូនស្រី​ម្នាក់នេះ ដែលជា​កូនពៅ​ជាមួយ​ប្តី​ក្រោយ​បណ្តោយ​ខ្លួន​តាម​យថាកម្ម ។ គាត់​ធ្លាក់ខ្លួន​ឈឺ​ដើរ​លែងរួច​ពីរ​ឆ្នាំ មកហើយ ដោយ​អាការ​ដំបូង​ចាប់ផ្តើម​ចុក​រួយ ស្ពឹក និង កន្ត្រាក់​សរសៃ​ចុងជើង​ទាំងពីរ យូរៗ​ទៅ​រឹង​ពេញ​មួយដង​ខ្លួន​កម្រើក​លែង​រួច​រហូតមកដល់​សព្វថ្ងៃនេះ ។ ទោះបីជា​ប្រឹងប្រែង​ព្យាបាល​យ៉ាងណា​នៅតែ​មិនជា​ដដែល​ណាមួយ គាត់​ក្រ​ផង​ពុំមាន​លទ្ធភាព​ព្យាបាល​ឡើយ ។ មិនថា​ថ្ងៃ​មិន​ថា​យប់​គាត់​សម្រាន្ត​មិនសូវ​លក់​ឡើយ ព្រោះ​ចេះតែ​អស់កម្លាំង​រសេះរសោះក្អក​ហត់និងឈឺ​ចុកចាប់​ខ្លួនប្រាណ ។ ទន្ទឹមនឹងនោះ​គាត់​ស្រែកថ្ងូរ​ឮ​ដល់ផ្ទះ​អ្នកដទៃ​មិនដែល​ដាច់ទ្បើ​យគួរឱ្យ​សង្វេគ​ពេកពន់ ហើយ​ថែមទាំងក្រពះ​ស្រេកឃ្លាន​ទៀតផង ។

ពេលខ្លះ​គាត់​ហូបមិនបានតែបើ​ហូប​បាន​វិញ​បែរជា​គ្មានអ្វី​ហូប​ ព្រោះ​រស់​ដោយសារ​គេ​ឱ្យទាន ។ លោកយាយ​បាន​បន្តទៀតថា សព្វថ្ងៃ​បន្ទាប់ពី​ធ្លាក់ ខ្លួន​ខ្វិនខ្វង់​នៅតែ​មួយកន្លែង​ពី​ពេលណា​មក​គាត់ តឹងចិត្ត​ខ្លាំងណាស់ ។​ ​ការបម្រើ​មើលថែទាំ​គក់​ច្របាច់​សព្វ​បែប យ៉ាង​ត្រូវ​ធ្លាក់​មកលើ​កូនស្រី​មិនសូវ​គ្រប់ទឹក​នេះ គ្នា​បានត្រឹមតែ​ចេះ​ប៉ុណ្ណឹង​ទេ ចំណែក​ដាំបាយស្ល​ស្លុក​វិញ​នាង​មិនចេះ​នោះទេ តែបើ​ធ្វើទៅហូប​មិនកើត​ឡើយ​ដាំបាយ​ម្តង​ឆ្អិន​ម្តង​ឆៅ​ម្តង​ខ្លោច តែ​គាត់​មិន​ហ៊ាន​ស្តីបន្ទោស​ទេ ព្រោះនាង​ជា​មនុស្ស​បាត់បង់​សតិបញ្ញា​តាំងពី​នៅ​វ័យទារិកា​មកម្ល៉េះ​ដោយ​ជំងឺ​ស្កន្ទជាន់ ។ តាំងពី​តូចរហូតមកដល់​សព្វថ្ងៃកូនស្រី​ម្នាក់នេះ​ចេះតែមាន​អាការ​ប្រកាច់​បែកពពុះមាត់ និង សន្លប់​ញឹកញាប់ក្នុង ១ ខែ ៧ ទៅ ៨ ដង ឬ ក្នុង ១ ថ្ងៃ ៣ ដង​ក៏មានដែរ ។​

កម្ម​ម្តាយ​ឈឺ​ខ្វិន ឯ​កូនស្រី​មិន​គ្រប់ទឹក​ទៀត​

​អ្នក​មីង ឃួន ថន ជា​អ្នកជិតខាង​បាន​មានប្រសាសន៍​ឱ្យដឹងថា ម្តាយកូន​ទាំងពីរ​នាក់​នេះ រស់នៅ​លំបាក​វេទនា​ខ្លាំងណាស់ ។ ចំណែកកូនៗ​ពីរ​នាក់​ជាមួយ​ប្តី​មុន​ក៏​ក្រលំបាក​ណាស់ដែរ​ពុំមាន​លទ្ធភាព​ជួយ​ម្តាយ​ឡើយ បានត្រឹមតែអាណិតហើយ​នៅ​ឆ្ងាយ​ទៀត ។ បើសិនជា​កូន​ធូរធារ​វិញ​ម្តាយ​ក៏​មិន​លំបាក​បែបនេះ​ដែរច្បាស់ជា​ជួយ​ម្តាយ​ឱ្យបាន​ហូបចុក​គ្រប់គ្រាន់​ទាន់​ចិត្ត​មិន​ខាន ។​​លោកពូ កូ​ច អូន ជា​អ្នកជិតខាង​បាន​មានប្រសាសន៍​ឱ្យដឹង​ដែរ​ថាគួរឱ្យ​អាណិតអាសូរយាយ អាន និង កូនស្រី​មិនសូវ​គ្រប់ទឹក​នេះ​ណាស់គ្មាន​អី​ហូប​ទេ​រាល់ថ្ងៃនេះ ។

មាន​ថ្ងៃមួយ​មាន​ស្ត្រី​ម្នាក់​មកពី​ភ្នំពេញ​បាន​ចូល​ផ្ទះ​គាត់​ដោយ​ចៃដន្យ ស្របពេល​លោកយាយ​កំពុង​ហូបបាយ​ថ្ងៃត្រង់ ដោយ​កូនស្រី​ជា​អ្នក​បញ្ចុក ។ ពេលនោះ​ខ្លោចចិត្ត​បំផុត​គឺ​លោកយាយ​ហូបបាយ​ជាមួយនឹង​អំបិល​ក្រួស ស្រី​នោះ​អាណិត​ពេក​បាន​ទិញ អង្ករ ២៥ គីឡូក្រាម មី ត្រីខ ត្រីងៀត សាច់ ក្រក ទឹកត្រី ទឹកស៊ីអ៊ីវ និង ទឹកដោះគោ ឧបត្ថម្ភលោកយាយ​ដោយ​ក្តីមេត្តា ៕ កែវ សិលា​