បុរសបែកស្លុយ ចាប់រំលោភក្មេងស្រី ក្នុងពិធីខួបកំណើត ត្រូវភ្ញៀវចាប់វាយ ឡើងទក់សាច់ (មានវីដេអូ)

ប្រេស៊ីល៖ កាលពីពេលថ្មីៗនេះ បុរសជាជនល្មើសម្នាក់ ត្រូវគេចាប់បាន និងកាត់ទោស នៅនឹងកន្លែង ដោយភ្ញៀវ និងអ្នកជិតខាង ប្រមាណជា ២០នាក់ បន្ទាប់ពីបុរសចិត្តសឿង រូបនេះ ចូលទៅចាប់រំលោភ ក្មេងស្រីម្នាក់ នៅក្នុងពិធី ខួបកំណើតមួយ ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

បុរសបែកស្លុយ ចាប់រំលោភក្មេងស្រី ក្នុងពិធីខួបកំណើត ត្រូវភ្ញៀវចាប់វាយ ឡើងទក់សាច់ (មានវីដេអូ)

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីជាម្តាយ របស់ក្មេងស្រី អាយុ៥ឆ្នាំម្នាក់ ដែលជាម្ចាស់កម្មវិធី ខួបកំណើត នោះ បានដើររកកូនស្រី របស់នាងម្នាក់ទៀត ដែលមានអាយុ ៦ឆ្នាំ ព្រោះមិនឃើញរូបគេ នៅក្នុងពិធីខួបកំណើត របស់ប្អូនឡើយ។ ក្រោយមក ស្រ្តីជាម្តាយ ក៏បានប្រទះឃើញ កូនស្រីរបស់នាង ត្រូវបុរសជាជនល្មើស ចាប់រំលោភ នៅក្នុងបន្ទប់មួយ នៃផ្ទះដែលកំពុងរៀបចំ ធ្វើពិធីខួបកំណើតនោះ តែម្តង។

បើតាមខ្សែវីដេអូ ដែលត្រូវបានថត និងបង្ហោះ ទៅលើបណ្តាញអ៊ីនធឺណែត បានបង្ហាញឲ្យឃើញ បុរសជាជនល្មើស ត្រូវកាត់ទោសភ្លាមៗ ដោយភ្ញៀវ និងអ្នករស់នៅជិតខាង ក្នុងសង្កាត់ Complexo do Alemão ស្ថិតក្នុងទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល ដោយចាប់វាយ ឡើងទក់សាច់ ស្ទើរស្លាប់ស្ទើររស់ បណ្តាលឲ្យ បុរសរូបនោះ ដេកដួល នៅលើដី តែម្តង៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត