អគារខុនដូលំដាប់ផ្កាយ៥ កម្ពស់ ៣៦ជាន់ ដំបូងគេនៅកម្ពុជា បើកសម្ពោធគម្រោងជាផ្លូវការ

រាជធានីភ្នំពេញ៖ ក្រោយពីបានធ្វើសន្និសីទសារព័ត៌មាន ស្តីពីការចាប់ផ្តើមដំណើរការសាង សង់ការដ្ឋានកាលពី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ដែលមានវត្តមានចូលរួមពី ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ និងភ្ញៀវកត្តិយសជាច្រើន នោះ The Penthouse Residence ដែលជាអគារខុនដូកំពស់ ៣៦ ជាន់ ដ៏ប្រណិតដំបូងគេនៅកម្ពុជា រចនាឡើង ក្នុងបទដ្ឋានកម្រិតអន្តរជាតិ ក៏បានប្រារព្ធពិធីបើក សម្ពោធគម្រោង អគារខុនដូលំដាប់ផ្កាយ ៥ The Penthouse Residence របស់ខ្លួនជាផ្លូវការនៅសណ្ឋាគារសូហ្វីថែល ភ្នំពេញភូគីត្រា នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៦នេះ ។

អគារខុនដូលំដាប់ផ្កាយ៥ កម្ពស់ ៣៦ជាន់ ដំបូងគេនៅកម្ពុជា បើកសម្ពោធគម្រោងជាផ្លូវការ

កម្មវិធីនេះដែរ ក៏មានការអញ្ជើញចូលរួមជាគណៈអធីបតីដ៏ខ្ពង់ខ្ពស់របស់អភិបាលក្រុងភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ ព្រមទាំងភ្ញៀវកត្តិយស ជាច្រើនរូបទៀតដែរ ។

លោកឧកញ៉ា លី ហុង អគ្គនាយកនៃគម្រោង The Penthouse Residence បានថ្លែងនៅក្នុងពិធីនោះថា The Penthouse Residence គឺជាអគារលំនៅដ្ឋាន លំដាប់ផ្កាយ៥ មុនគេបង្អស់ក្នុងប្រទេសកម្ពុជាដែលបាន បង្កើតឡើងក្រោមការរួមសហការរវាង អ្នកវិនិយោគផ្នែកអចលនទ្រព្យខ្មែរ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ។ The Penthouse Residence ធ្វើឡើងក្រោមការរចនា របស់ស្ថាបត្យករ ខ្មែរ អាមេរិក បារាំង និង កាណាដា ។

អគារខុនដូលំដាប់ផ្កាយ៥ កម្ពស់ ៣៦ជាន់ ដំបូងគេនៅកម្ពុជា បើកសម្ពោធគម្រោងជាផ្លូវការ
លោកឧកញ៉ា លី ហុង អគ្គនាយកនៃគម្រោង The Penthouse Residence

The Penthouse Residence មានលក្ខណៈទំនើបស៊ីវិល័យ ជាមួយនឹងទីតាំង ការរចនាម៉ូត ព្រមទាំងគុណភាព ល្អប្រណិតធ្វើ ឲ្យ ភាគរយនៃការលក់របស់ The Penthouse Residence មានកម្រិតខ្ពស់ជាង ការរំពឹងទុករហូត ដល់ជិត ៣០ភាគរយនៃ គម្រោងទាំងមូលមុនបើកសម្ពោធជាផ្លូវការ។ លោក ឧកញ៉ាក៏មាន ប្រសាសន៍បន្ថែម ទៀតថា លោកសង្ឃឹមថាភ្ញៀវកត្តិយសទាំងអស់ ដែលមានវត្តមានក្នុងពិធី នឹងគាំទ្រគម្រោងខុន The Penthouse Residence នាថ្ងៃនេះ និង ក៏ជានាថ្ងៃអនាគត ។

ក្នុងនោះដែរ  ឯក ឧត្តម ប៉ា សុជាតិវង្ស ក៏បានថ្លែងគាំទ្រការសាងសង់ខុនដូ​ថ្មីនេះ បានបង្ហាញពីភាព រីកចំរើន លូតលាស់ ជឿនលឿនក្នុង សម័យភាវូបនីយកម្ម សំរាប់ទីក្រុងភ្នំពេញ ហើយ ឯកឧត្តម ក៏ថ្លែងទៀតដោយ ជឿជាក់ថា ខុនដូនេះពិតជាបាន សាងសង់ឡើង ដោយ ធានានូវបច្ចេកទេស និងសោភ័យភាព ខណៈទីតាំង ខុនដូនឹង ស្ថិតជាទីតាំងដ៏ល្អបំផុតក្នុង ទីក្រុងភ្នំពេញនាពេលអនាគត ដោយមានភាពងាយស្រួល ជិតមាត់ទន្លេ និងទីប្រជុំជន ដែលស្ថិតលើផ្លូវមមាញឹក នៅលើផ្លូវសុធារស ក្នុង សង្កាត់ទន្លេបាសាក់ នេះ ។

អគារខុនដូលំដាប់ផ្កាយ៥ កម្ពស់ ៣៦ជាន់ ដំបូងគេនៅកម្ពុជា បើកសម្ពោធគម្រោងជាផ្លូវការ
ឯក ឧត្តម ប៉ា សុជាតិវង្ស

គួរបញ្ជាក់ដែរថា The Penthouse Residence ជាគម្រោងអគារលំនៅដ្ឋានលំដាប់ផ្កាយ៥ កម្ពស់៣៦ជាន់ ដែល មាន ចំនួន ៤៥៨ យូនីត មានទីតាំងស្ថិតនៅតាមបណ្តោយ មហាវិថីសុធារស នៅខាងមុខផ្សារទំនើប AEON និងសណ្ឋាគារ Sofitel Phnom Penh ដែលជាទីតាំងចំកណ្តាលក្រុងភ្នំពេញពោរពេញដោយភាពងាយស្រួល ស៊ីវិល័យ និងស្រស់បំព្រង ។ លើសពីនេះទៀត អគារទាំងមូលបំពាក់ដោយ កញ្ចក់ថ្លា ដែលអាចឲ្យអ្នកមើល​ឃើញ យ៉ាងច្បាស់នូវទេសភាពទីក្រុងភ្នំពេញ ទាំងមូលដូចជា៖ ព្រះបរមរាជវាំង ទន្លេសាប ទន្លេមេគង្គ ទន្លេចតុមុខ និង វិមានឯករាជ្យ ដែលជាទីតាំងដ៏ល្អបំផុត ក្នុងទីក្រុងភ្នំពេញ ។

អគារខុនដូលំដាប់ផ្កាយ៥ កម្ពស់ ៣៦ជាន់ ដំបូងគេនៅកម្ពុជា បើកសម្ពោធគម្រោងជាផ្លូវការ
អគារខុនដូលំដាប់ផ្កាយ៥ កម្ពស់ ៣៦ជាន់ ដំបូងគេនៅកម្ពុជា បើកសម្ពោធគម្រោងជាផ្លូវការ
អគារខុនដូលំដាប់ផ្កាយ៥ កម្ពស់ ៣៦ជាន់ ដំបូងគេនៅកម្ពុជា បើកសម្ពោធគម្រោងជាផ្លូវការ
ភ្ញៀវកត្តិយសចូលរួមបើកសម្ពោធគម្រោងខុនដូ

អគារខុនដូលំដាប់ផ្កាយ៥ កម្ពស់ ៣៦ជាន់ ដំបូងគេនៅកម្ពុជា បើកសម្ពោធគម្រោងជាផ្លូវការ
អគារខុនដូលំដាប់ផ្កាយ៥ កម្ពស់ ៣៦ជាន់ ដំបូងគេនៅកម្ពុជា បើកសម្ពោធគម្រោងជាផ្លូវការ
អគារខុនដូលំដាប់ផ្កាយ៥ កម្ពស់ ៣៦ជាន់ ដំបូងគេនៅកម្ពុជា បើកសម្ពោធគម្រោងជាផ្លូវការ
ភោជនីយដ្ឋានបង្វិលដំបូងគេនៅកម្ពុជា

ដើម្បីទទួលបាន ព័ត៌មានបន្ថែមពី ខុនដូ The Penthouse Residence កាន់តែច្បាស់ចូលទៅកាន់ វេបសាយ  ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត