ហាង G Diamond នៅទីក្រុងកោះពេជ្រ បញ្ចុះតម្លៃពិសេស ក្នុងឱកាសពិធីចូលឆ្នាំចិនខាងមុខ

ភ្នំពេញ៖ ក្រុមហ៊ុន G Group ដែលមានការចូលរួមបោះទុនទាំងជនជាតិខ្មែរ និងបរទេស បានបើកដំណើរការ ហាងលក់គ្រឿងអលង្ការ ឈ្មោះ G Diamond នៅទីក្រុងកោះពេជ្រ បន្ថែមពីលើមុខជំនួញ៣ផ្សេងទៀត GFG88 , G-Star Lounge និង G Decoration។

ហាង G Diamond នៅទីក្រុងកោះពេជ្រ បញ្ចុះតម្លៃពិសេស ក្នុងឱកាសពិធីចូលឆ្នាំចិនខាងមុខ

នេះបើតាមការសម្ភាស ដោយផ្ទាល់ពីក្រុមការងារខ្មែរឡូត ទៅកាន់លោក សុខ ហេង ដែលជានាយកផ្នែកទីផ្សារ នៃក្រុមហ៊ុន G Group បានឲ្យដឹងថា ហាង G Diamond បានដាក់សម្ពោធ បើកឲ្យដំណើរការលក់ តាំងពីដើមឆ្នាំ ២០១៥  និងមានបុគ្គលិកបម្រើការសរុប ១២នាក់ ខណៈដែលហាង G Diamond ផ្ទាល់ គឺ មានលក់គ្រឿងចំលាក់ និង គ្រឿងអលង្ការ ទាំងសុភាពបុរស និងនារី ដូចជា ចិញ្ចៀន ក្រវិល ខ្សែក ខ្សែដៃ និងនាឡិកាពេជ្រជាដើម។

ដោយមើលឃើញពីភាពល្បីល្បាញ ជាមួយនឹងគុណភាពខ្ពស់ និងមិនចង់ឲ្យអតិថិជន ដែលជាបងប្អូន រស់នៅក្នុងកម្ពុជា ចំណាយប្រាក់និងពេលវេលាច្រើន ក្នុងការធ្វើដំណើរទៅកាន់ ក្រៅប្រទេស ដើម្បីជាវគ្រឿងពេជ្រផ្សេងៗ ក្រុមហ៊ុន G Group បានសម្រេចក្លាយខ្លួន ជាភ្នាក់ងារចែកចាយ ដែលមានតែមួយគត់ក្នុងប្រទេសកម្ពុជា ពីហាងពេជ្រ Coronet ដែលជាហាងពេជ្រ ដ៏ល្បីនៅក្នុងហុងកុង និងជាហាងពេជ្រ ដែលមានអ្នកតំណាងចែកចាយជាច្រើន នៅជុំវិញពិភពលោក ដូចជា អ៊ីតាលី បារាំង ជាដើម។

ហាង G Diamond នៅទីក្រុងកោះពេជ្រ បញ្ចុះតម្លៃពិសេស ក្នុងឱកាសពិធីចូលឆ្នាំចិនខាងមុខ
ហាង G Diamond នៅទីក្រុងកោះពេជ្រ បញ្ចុះតម្លៃពិសេស ក្នុងឱកាសពិធីចូលឆ្នាំចិនខាងមុខ
ហាង G Diamond នៅទីក្រុងកោះពេជ្រ បញ្ចុះតម្លៃពិសេស ក្នុងឱកាសពិធីចូលឆ្នាំចិនខាងមុខ

អ្វីដែលកាន់តែពិសេសនោះ គឺអតិថិជននៅក្នុងស្រុកខ្មែរ អាចជាវគ្រឿងអលង្ការដែលមានម៉ូត និងគុណភាពដូចគ្នា ដែលជារបស់ហាងពេជ្រ Coronet ដែលមានទីតាំងនៅក្នុងហុងកុង នៅទីក្រុងកោះពេជ្រ ជាមួយនឹង តម្លៃថោកជាងទីផ្សារអន្ដរជាតិ ២០%។ តាមរយៈការបញ្ជាក់បន្ថែមពី លោក  សុខ ហេង បានឲ្យដឹងថា មូលហេតុសំខាន់ ដែលបណ្ដាលឲ្យគ្រឿងអលង្កាមានតម្លៃខុសគ្នា ពីទីផ្សារអន្ដរជាតិ ដោយសារតែ អគារដែលជាទីតាំងហាង G Diamond នេះ គឺមិនមានបង់ប្រាក់ថ្លៃឈ្នួល ដែលនេះជាអគារផ្ទាល់របស់ក្រុមហ៊ុន។

ងាកមកមើលពីចំនុចលេចធ្លោនៃពេជ្រ Coronet នេះវិញ គឺមានលក្ខណៈពិសេសជាងពេជ្រផ្សេងទៀត ដែលបងប្អូនមួយចំនួន មិនបានជ្រាប ដោយសារតែពេជ្រ Coronet នេះបានផ្គុំឡើង ពីគ្រាប់ពេជ្រចំនួន៦គ្រាប់ ដែលមើលមិនដឹងថាជាការផ្គុំចូលគ្នា​ ក្រោមការកែច្នៃ និងរចនាឡើងដោយជាងជំនាញក្នុងហុងកុង ដែលតម្លៃវិញ គឺមានចាប់ពី ៥០០ដុល្លារអាមេរិក ឡើងទៅ។ ម្យ៉ាងវិញទៀត រាល់ការជាវគ្រឿងពេជ្រ នឹងទទួលការធានារយៈពេល ពេញមួយឆ្នាំ ជាមួយនឹង សេវាលាងសំអាត មិនគិតប្រាក់ផងដែរ។

ហាង G Diamond នៅទីក្រុងកោះពេជ្រ បញ្ចុះតម្លៃពិសេស ក្នុងឱកាសពិធីចូលឆ្នាំចិនខាងមុខ
ហាង G Diamond នៅទីក្រុងកោះពេជ្រ បញ្ចុះតម្លៃពិសេស ក្នុងឱកាសពិធីចូលឆ្នាំចិនខាងមុខ
ហាង G Diamond នៅទីក្រុងកោះពេជ្រ បញ្ចុះតម្លៃពិសេស ក្នុងឱកាសពិធីចូលឆ្នាំចិនខាងមុខ
ហាង G Diamond នៅទីក្រុងកោះពេជ្រ បញ្ចុះតម្លៃពិសេស ក្នុងឱកាសពិធីចូលឆ្នាំចិនខាងមុខ

ទន្ទឹមនឹងនេះ ផលិតផលផ្សេងទៀត ដែលមានតាំងលក់នៅក្នុងហាង G Diamond គឺជា គ្រឿងចំលាក់ដែលនាំចូលពីក្រៅស្រុក មានដូចជា ទេវតាទ្រព្យ ទេវតាសុខសប្បាយ សម្រាប់ដាក់តាំងផ្ទះ និងគ្រឿងចំលាក់ទាំងនេះ ធ្វើឡើងពី ឈើប្រណីត ថ្លើមថ្ម និងមានស្រោបមាសផងដែរ ដែលតម្លៃមានចាប់ពី ២០០ដុល្លារ។ គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន G Group នឹងបើកសាខាបន្ថែមទៀតនៃហាង G Diamond ដូចជា នៅខេត្ដសៀមរាប និងខេត្ដព្រះសីហនុ ក្នុងពេលឆាប់ៗនេះ ដើម្បីបំពេញតម្រូវការ ទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា។

ហាង G Diamond នៅទីក្រុងកោះពេជ្រ បញ្ចុះតម្លៃពិសេស ក្នុងឱកាសពិធីចូលឆ្នាំចិនខាងមុខហាង G Diamond នៅទីក្រុងកោះពេជ្រ បញ្ចុះតម្លៃពិសេស ក្នុងឱកាសពិធីចូលឆ្នាំចិនខាងមុខ

ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសពិធីចូលឆ្នាំចិនខាងមុខនេះ ហាង G Diamond នឹងធ្វើការបញ្ចុះតម្លៃ ពិសេស ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៦ ជាមួយនឹង ការជូនកាដូពិសេសបន្ថែមពីលើ រាល់ការជាវផលិតផលនៅក្នុងហាង G Diamond ទៀតផងដែរ។

សូមអញ្ជើញរួសរាន់ជាវទាំងអស់គ្នានៅ ហាង G Diamond ដែលមានអាស័យដ្ឋាន ផ្ទះលេខ B43-46 ផ្លូវឡាសែន ទីក្រុងកោះពេជ្រ និងបើកបម្រើអតិថិជនពេញមួយសប្ដាហ៍ ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ និងចាប់ពី ម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់។ 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរស័ព្ទ 023 999 288 ឬហ្វេសប៊ុក  ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត