អយស្ទ័រ ជួយផលិត មេជីវិតឈ្មោល បង្កើនប្រព័ន្ធស៊ាំ

សុខភាព៖ នៅក្នុងសាច់អយស្ទ័រ មានផ្ទុកសារធាតុស័ង្កសី ជាច្រើន ដែលជាប្រភេទរ៉ែ សំខាន់ខ្លាំងណាស់ ចាំបាច់ដល់ដំណើរការ ផលិតមេជីវិតឈ្មោល បង្កើនប្រព័ន្ធស៊ាំ ដូច្នេះវាជាប្រភេទ អាហារនៃក្តីស្រលាញ់ ។

បើយោងតាមផ្នែក ឱសថពិភពលោក បានឲ្យដឹងថា សាច់អយស្ទ័រផ្អែម ត្រជាក់ មិនមានជាតិពុល ជួយព្យាបាលការ គេងមិនលក់ វិលមុខ ជួយឲ្យស្ត្រីសម្បូរទឹកដោះ ក្រោយសម្រាលកូនរួច និងព្យាបាលជំងឺ ងាប់លឹង្គរបស់បុរស។

បញ្ជាក់ផងដែរថា អយស្ទ័រគឺជាប្រភេទសត្វ មានជីវិតដែលរស់នៅ ក្នុងជម្រៅសមុទ្រ សាច់អយស្ទ័រ គឺជាអាហារសំណព្វ ចិត្តរបស់សុភាពបុរស ដោយអាចបង្កើនអរម៉ូនយ៉ាងច្រើន និងធ្វើឲ្យរួមរ័កកាន់ តែមានសន្ទុះ៕

អយស្ទ័រ ជួយផលិត មេជីវិតឈ្មោល បង្កើនប្រព័ន្ធស៊ាំ