ស្ត្រីដែលផឹកកាហ្វេ ៣ពែងក្នុងមួយថ្ងៃ ធ្វើឲ្យសុដន់រួមតូចទៅៗ

សុខភាព៖ យោងតាមគេហទំព័រ loveinspireamaze បានឲ្យដឹងថា អ្នកជំនាញសុខភាពបានសិក្សាទៅលើស្ត្រី៣០០នាក់ដែលផឹកកាហ្វេ ៣ពែងក្នុងមួយថ្ងៃ ធ្វើឲ្យសុដន់ពួកគេរួមតូច ។

លោកសាស្ត្រាចារ្យ Helena Jernstroem ជាអ្នកដឹកនាំការពិសោធន៍នេះ នៅឯសាកលវិទ្យាល័យ Lund ប្រទេសស៊ុយអែត មានប្រសាសន៍ថាការផឹកកាហ្វេអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ទំហំសុដន់។ បើទោះបីជាមានផលអវិជ្ជមានយ៉ាងនេះក្តី តែស្ត្រីដែលផឹកកាហ្វេទៀងទាត់ អាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកសុដន់៕

ស្ត្រីដែលផឹកកាហ្វេ ៣ពែងក្នុងមួយថ្ងៃ ធ្វើឲ្យសុដន់រួមតូចទៅៗ