បរិភោគទំពាំងឬស្សីស្រស់ និងអាហារចៀន ធ្វើឲ្យខូចធ្លាប់ ដោយមិនដឹងខ្លួន

សុខភាព៖ អាហារពីរប្រភេទ ដែលអ្នកកំពុង បរិភោគរាល់ថ្ងៃ ដោយមិនដឹងខ្លួនថា វាបានធ្វើឲ្យប៉ះពាល់ ដល់ថ្លើមយ៉ាងធ្ងន់ធ្ងរ នោះគឺ ទំពាំងឬស្សីស្រស់ និងអាហារចៀន នេះបើយោង តាមគេហទំព័រ Soha ។

ការសិក្សារបស់ មជ្ឈមណ្ឌល់សុខភាព CBS នៅ សហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកដែលបរិភោគអាហារចៀន ក្នុងរយៈពេល១ខែ បានធ្វើឲ្យសុខភាពថ្លើម របស់ពួកគេចុះខ្សោយ ដោយសារតែប្រេងចម្អិន អាហារគ្មានផាសុកភាព ខុសពីប្រេងល្ង និងប្រេងអូលីវ ។ សម្រាប់ ទំពាំងឬស្ស៊ី វិញ វាមានជាតិពុលច្រើន ដែលបង្កហានិភ័យដល់ថ្លើម ប៉ុន្តែមិនមានន័យថា អ្នកមិនអាចបរិភោគ អាហារប្រភេទនោះ បន្តនោះទេ ដោយអ្នកអាចធ្វើវាបាន ដោយជ្រើសរើស ទំពាំងឬស្ស៊ីត្រាំ យកមកធ្វើម្ហូបអាហារបាន ៕