ទ័ព​នាំ​ចូល​កីឡាករ​​ថ្មី​ ៥​​រូប​សម្រាប់​រដូវ​កាល​​ថ្មី​​២០១៦ នេះ​

ទ័ព​នាំ​ចូល​កីឡាករ​​ថ្មី​ ៥​​រូប​សម្រាប់​រដូវ​កាល​​ថ្មី​​២០១៦ នេះ​

​ក្លឹប​បាល់ទាត់​ក្រសួង​ការពារ​ជាតិ (ទ័ព) ​បាន​នាំ​យក​កីឡាករ​​​​ចំណូល​៥​រូប​​ សម្រាប់​ត្រៀម​​​ចូល​រួម​ប្រកួត​ប្រជែង​លីគ​កំពូល​កម្ពុជា​​​ ដែល​នឹង​ចាប់​​​ផ្ដើន​​ថ្ងៃ​ទី១៩ ខែ​​កុម្ភៈ ​ឆ្នាំ​២០១៦ ខាង​មុខ​នេះ។

 

ទ័ព​នាំ​ចូល​កីឡាករ​​ថ្មី​ ៥​​រូប​សម្រាប់​រដូវ​កាល​​ថ្មី​​២០១៦ នេះ​

កីឡាករ Cheo Myong  Ho (ទី១ ខាង​ឆ្វេង)  Kim Kyong Hun (ទី២ រាប់​ពី​ឆ្វេង)

 

​លោក​ ខូវ ឆាយ​ ​អ្នក​ចាត់ការ​ទូទៅ​ក្លឹប​​ក្រសួង​ការពារ​ជាតិ​បាន​​ឲ្យ​ដឹង​ថា អ្នក​ចំណូល​ថ្មី​ទាំង​៥​រួម​មាន​ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​កូរ៉េខាង​ជើង​​ពីរ​រូប​ Kim Kyong Hun, Cheo Myong Ho កីឡាករ​មក​ពី​ជប៉ុន Yanagidate Kazu និង​​​អតីត​កីឡាករ​មក​ពី​​ក្លឹប​បៀលប្រាយ​យូណាយ​ធិត រ៉ឹង ប៊ុន​ហៀង ​និង ស ពិសិទ្ធ​។ កីឡករ​មក​ពី​កូរ៉េ​ខាង​ជើង Cheo Myong  Ho ធ្លាប់​លេង​នៅ​លីគ​អាជីព​របស់​រុស្ស៊ី និង​នៅ​​លីគ​អាជីព​របស់​ចិន​ជា​ដើម។

 

​លោក​បន្ត​ថា ​ក្រៅ​ពី​កីឡាករ​​៥​នាក់​ខាង​លើ​ក្រុម​របស់​លោក​​មាន​​កីឡាករ​យុវជន​​របស់​ខ្លួន​៤​នាក់​ទៀត​ ដែល​នឹង​​ចូលរួម​ជួយ​ក្រុម​សម្រាប់​រដូវ​កាល​ថ្មី​។ រដូវ​កាល​នេះ​លោក​រំពឹង​​​ថា ក្លឹប​បាល់ទាត់​ក្រសួង​ការពារ​ជាតិ​អាច​​នឹង​ខ្លាំង​ជាង​ឆ្នាំ​មុន​ ដោយ​សារ​មានការ​​សហការ​ចូល​រួម​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន ​​V9BET ​ ដែល​ជា​ដៃគូ​យ៉ាង​ល្អ។​​​​​ ​

 

​​​​​​ក្លឹប​បាល់​ទាត់​​ក្រសួង​ការពារ​ជាតិ ​​(ទ័ព)​ បាន​ចុះ​កុង​ត្រា​រួច​រាល់​​ជា​មួយ​ម្ចាស់​ឧបត្ថម្ភ​​ កាល​ពី​ល្ងាច​​​ថ្ងៃ​ទី​២៩ ខែ​​មករា ឆ្នាំ​២០១៦ នៅ​​កីឡដ្ឋាន​ស្តាត​ចាស់​ និង​បង្ហាញ​ឈុត​​សម្លៀក​បំពាក់​​ថ្មី​​​​​ពណ៌​ក្រហម​​ក្នុង​ដី  និង​ខៀវ​ក្រៅ​ដី៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​