ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បាន​ដើរទៅ​ដេក​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ បង្ក​ឱ្យ​មានការ​ឆោឡោ​ថា មាន​មក​មនុស្ស​លោតទឹក​សម្លាប់​ខ្លួន ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣១ មក​រា ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​នៅ​មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ទេ មុន​ពេល​កើតហេតុ មាន​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ និង​មាន​ស្ពាយ​កា​តាប​មួយ​ផង មិនដឹង​ថា​ទើប​មក​ពី​ផឹកស៊ី​នៅ​ទីណា​នោះ​ទេ បាន​ដេក​សន្លប់​ស្តូកស្តឹង​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ ធ្វើ​ឱ្យធ្វើ​ដំណើរ​ឆ្លងកាត់ ស្មាន​តែ​បុរស​រូប នោះ លោតទឹក​សម្លាប់​ខ្លួន ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ទៅ​មើល ទើប​ដឹង​ថា​គាត់​ស្រវឹង​ខ្លាំង​ពេក​ដេក​តាម​ផ្លូវ  ។