វី ជី​វ័​ន្ត កំពូល​អ្នកលេង​សក់​នៅ​កម្ពុជា​

Doliprane TVC

លោក វី ជី​វ័​ន្ត ត្រូវបាន​គេ​ចាត់ទុកជា​អ្នកសិល្បៈ​ដែល​លេង​ម៉ូដ​សក់​បែ្ល​ក​ខុសពី​គេ ។ លោក​ត្រូវបាន​គេ​ដាក់​ងារ​ជាតា​រា​សក់​សំពោង​ឬ​អ្នកលេង​ម៉ូដ​សក់ ដូច​កីឡាកាស លោក កាលី​តូ ។ ក្នុងនោះ​ក៏មាន​ការ​ឆ្ងល់​ថា តើ​សក់​សំពោង​ធំ​បែបនេះ​ជា​សក់​ធម្មជាតិ​របស់ ជី​វ័​ន្ត ឬ​យ៉ាងណា ? ។​ ​ក្រៅពី​តន្ត្រីករ វី ជី​វ័​ន្ត ក៏​ជា​តារា​សម្តែង​មួយរូប​ផងដែរ ។ កន្លងមក​លោក​ធ្លាប់បាន​ចូលរួម សម្តែង​រឿង និង ចម្រៀង​ខារ៉ាអូខេ បានជា​ច្រើន​មកហើយ​ដែរ ។ អ្វីដែល​គេ​បានកត់សំគាល់​នោះ រយៈពេល​ជាច្រើន​ឆ្នាំ ក្នុង​អាជីព សិល្បៈ​កន្លងមកនេះ គេ​កម្រ​ឃើញ ជី​វ័​ន្ត តុបតែង​សក់ សាមញ្ញ ដូច​តារា​ប្រុស​ដទៃ​នោះទេ ។

វី ជី​វ័​ន្ត កំពូល​អ្នកលេង​សក់​នៅ​កម្ពុជា​

មិន​ថា ចូលរួម​ក្នុង​កម្មវិធី​សិល្បៈ​ឬ​ក្រៅ​សិល្បៈ​នោះទេ គេ​តែងតែ​ឃើញ​លោក​តុបតែង​សក់រួញ​សំពីងសំពោង​បែបនេះ​រហូត ។ មានការ​បង្ហើប​ថា មូលហេតុ ដែល ជី​វ័​ន្ត លេង​សក់​សំពោង​បែបនេះ ដោយសារ​ជា​ម៉ូដ​ហុងស៊ុយ ដែល​ធ្វើអោយ​លោក​ទទួលបាន​ការចាប់​អារ​ម្ម​ណ៏ ពី​សំណាក់​មហាជន​ជាច្រើន ។​ ​វី ជី​វ័​ន្ត ធ្លាប់​និយាយថា ម៉ូដ​សក់​សំពោង​ធំ​ជា​សក់​ធម្មជាតិ​របស់លោក​ពី​កំណើត​ពិតៗ ដោយ​គ្រាន់តែ​លាប​ពណ៌​បន្ថែម​ប៉ុណ្ណោះ ។

វី ជី​វ័​ន្ត កំពូល​អ្នកលេង​សក់​នៅ​កម្ពុជា​

លោក​លេង​ម៉ូដ​សក់​បែបនេះ ដោយសារតែ​លោក​ចូលចិត្ត ។ អ្វីដែល​កត់សំគាល់​នោះ ទំរាំ​តែ​បាន​ម៉ូដ​សក់​ធំ​បែបនេះ​តម្រូវអោយ​លោក វី ជី​វ័​ន្ត មានការ​ថែទាំ​យ៉ាង​ដិតដល់​មិន​ចាញ់​សក់​របស់​ស្រី្ត​នោះឡើយ ។ រហូតមកដល់​ពេលនេះ វី ជី​វ័​ន្ត មិនមាន​គម្រោង ប្តូរ​ម៉ូដ​សក់​អ្វី​ទៀត​នោះទេ ។​ មានការ​និយាយថា ថ្វីត្បិតតែ វី ជី​វ័​ន្ត លេង​ម៉ូដ​សក់​ធំ​សំពោង​បែបនេះ​ក៏ពិតមែន តែ​មើលទៅ​សក្តិសម ទម្រង់​មុខ​របស់លោក និង ប្លែក​ពី​តារា​ប្រុស​ដទៃទៀត ៕ ចេ​នី