Pisnoka ឈរ​លេខ​១​​ក្នុង​ពូល​មរ​ណៈ ខណៈ KHM បញ្ចប់​ជុំ​ទី​​១​ក្នុង​ពូល

ក្រុម​ជើង​ខ្លាំង Pisnoka FC បាន​ឡើង​ទៅ​ឈរ​នៅ​លើ​កំពូល​តារាង​​នៃ​ពូល F ដែល​ត្រូវ​បាន​គេ​ហៅ​​​ថា ជា​ពូល​មរណៈ​ដោយ​សារ​តែ​ការ​​ប្រជុំ​ដោយ​ក្រុម​ខ្លាំង​ៗ​​នោះ ក្រោយ​ពី​ពួក​គេ​បាន​យក​ឈ្នះ​លើ​ក្រុម Victory FC ទាំង​ប្រផិត​​​ប្រផើយ​ក្នុង​លទ្ធ​ផល ១-០ ក្នុង​ការ​ប្រកួត​វគ្គ​ចែក​ពូល​នៃ​ពាន KMH Champions League នៅ​​កីឡ​ដ្ឋាន KHM Park កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​​។

khmស្រប​ពេល​ជា​មួយ​គ្នានេះ ក្រុម DN Youth បាន​កត់​ត្រា​ជ័យ​ជម្នះ​​ក្នុង​លទ្ធ​ផល ៣-០ នៅ​ពេល​ប្រកួត​ជា​មួយ​នឹង​ក្រុម Domreysor FC ដើម្បី​ឡើង​ឈរ​លេខ​១​ក្នុង​ពូលដោយ​​មាន​៣​ពិន្ទុ ខណៈ​ដែលក្រុម Begger FC និង Ggear Bosch បាន​បញ្ចប់​ក្នុងលទ្ធ​ផលស្មើ ២-២ ក្នុងការ​ប្រកួត​ពូល H កាល​ពី​ថ្ងៃ​អាទិត្យម្សិលមិញ​។ ក្នុង​ការ​ប្រកួត​មួយ​គូ​ផ្សេង​ទៀត​ក្នុង​ពូល F ​​កាល​ពី​ថ្ងៃ​សៅរ៍ ក្រុម Anachak Baitong បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ៤-៤ ខណៈ​ដែល​ការ​ប្រកួត​ដណ្តើម​ពាន KMH Champions League បាន​បញ្ចប់​ការ​ប្រកួត​ជុំ​ទី​មួយ​នៃ​វគ្គ​ចែក​ពូល​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​។ ក្រុម RFL FC ក៏​ធ្វើ​បាន​យ៉ាង​ល្អ​​ក្នុង​ការ​ប្រកួត​បើក​ឆាក​​នៃ​ពូល G របស់​ខ្លួន​ផង​ដែរ តាម​រយៈ​​ការ​បំ​បាក់​ក្រុម Konkhmer FC យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធ​ផល ៧-២ នៅ​​កីឡ​ដ្ឋាន KHM Park ដើម្បី​ឡើង​ទៅ​ឈរ​លេខ​១​ក្នុង​ពូល​​ជា​បណ្តោះ​អាសន្ន ខណៈ​ដែល​ក្រុម Ov Mal FC បាន​ជួប​ការ​ខក​ចិត្ត​នៅ​ថ្ងៃ​បើក​ឆាក ក្រោយ​ពី​ពួក​គេ​បាន​រង​បរា​ជ័យ​ក្រោម​ស្នា​ដៃ​ក្រុម Svay Rieng Legend ៣-២ ដើម្បី​ឈរ​នៅ​បាត​​តារាង​ក្នុង​ពូល​រួម​​ជា​មួយ​នឹង​ក្រុម Konkhmer​។ ក្រោយ​ពី​​បាន​បើក​ការ​ប្រកួត​របស់​ខ្លួន​កាល​ពី​​ចុង​សប្តាហ៍​​មុន​ និង​បាន​​ឆ្លង​កាត់​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ និង​​យ៉ាង​រីក​រាយ យុទ្ធ​នា​ការ KMH Champions League បច្ចុប្បន្ន បាន​បញ្ចប់​ការ​ប្រកួត​ជុំ​ទី​មួយ​ក្នុង​វគ្គ​ចែក​ពូល​របស់​ខ្លួន​​មុន​នឹង​សម្រាក​នៅ​ចុង​សប្តាហ៍​​ខាង​មុខ​នេះ​។ យុទ្ធ​នា​ការ​​បាល់​ទាត់​​ប្រជុំ​ដោយ​ក្រុម​ខ្លាំង​ៗ​ដែល​ត្រូវ​បាន​​រៀប​ចំ​ដោយ​ក្រុម​ហ៊ុន ISI Group ស​ម្រាប់​​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​សង្គម និង​​សប្បុ​រស​​ធម៌​​មួយ​នេះ នឹង​ចាប់​ផ្តើម​ជុំ​ទី​២​នៃ​វគ្គ​ចែក​ពូល​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​ក្រុម Premier FC ត្រូវ​ប៉ះ​ជា​មួយ GCS FC ចាប់​​ពី​ម៉ោង​៥:៣០​ល្ងាច មុន​នឹង​ក្រុម Fuxin United ជួប​ជា​មួយ The Orange Strom FC ចាប់​ពី​ម៉ោង​៧:១៥យប់ ក្នុង​ពូល A​ នៅ​លើ​ទីលាន KMH Park ដូច​គ្នា​៕