Everton ត្រៀម​បំ​ពេញលក្ខ​ខណ្ឌ​ផ្ទាល់​ជា​មួយ Niasse របស់​ក្លិប Lokomotiv

ខ្សែ​ប្រយុទ្ធ Oumar Niasse នឹង​​ធ្វើ​ដំណើរ​ទៅកាន់​ក្លិប Everton នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​ទទួលការ​ត្រួត​ពិនិត្យ​សុខ​ភាព និង​បំពេញ​លក្ខ​ខណ្ឌ​ផ្ទាល់​ខ្លួន​ទៅលើ​ការ​ផ្ទេរ​ក្នុង​តម្លៃខ្លួន​១៣,៥លានផោន (ស្មើនឹង​១៩,២​លាន​ដុល្លារ​អាមេ​រិក) ពី​ក្លិប Lokomotiv Moscow​។

socerខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​សេ​ណេ​ហ្គាល់​រូបនេះ បាន​​សុបិន​ចង់​ផ្ទេរ​ទៅកាន់​ក្រប​ខ័ណ្ឌ Premier League ជា​យូរ​មក​ហើយ ហើយ​បច្ចុប្បន្ន រូបគេកំពុង​តែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​បំពេញការ​ផ្ទេរ​មួយនេះ​។ ទំហំ​នៃ​តម្លៃខ្លួន​នេះ​​ពិត​ជា​ផ្តល់​​នូវ​ការ​ទាក់​ទាញ ហើយ​​វា​បង្ហាញ​ពី​តម្លៃ​ខ្លួន​ដែល​ខ្ពស់​ជាង​គេ​បំផុត​ទាក់​ទងក្លិប​អង់​គ្លេស​ក្នុង​ពេល​បើក​ទីផ្សារ​ដោះ​ដូរ​កីឡាករ​​នៅ​ខែ​មក​រា​​មក​ទល់​ពេលនេះ ក្រោយ​ពីក្លិប Newcastle United បាន​ចំណាយ​ប្រាក់​ចំនួន​១២​លាន​ផោន​សម្រាប់​ការ​ទិញ​ចូល​ទាំង​ខ្សែ​បម្រើ Jonjo Shelvey ពី​ក្លិប Swansea City និង Andros Townsend ពីក្លិប Tottenham Hotspur​។ ប៉ុន្តែ តម្លៃ​ខ្លួននេះ​បង្ហាញ​ពី​ទេពកោ​សល្យ​របស់ Niass និង​វា​ក៏​ជា​រឿង​ដ៏គួរ​ឲ្យ​​រំភើប​ផង​ដែរ​ដែល​រូប​គេ​​បាន​បង្កើត​ឲ្យ​មានការ​ទាក់​ទាញ​។ ខ្សែ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​រូបនេះ ដែល​​មានភាព​ខ្លាំង និង​ល្បឿន​ដ៏​អស្ចារ្យនោះ បាន​ជាប់​​ឆ្នោត​ជា​​​កីឡាករ​ឆ្នើម​ប្រចាំ​ក្រប​ខ័ណ្ឌ Russian Premier League នា​ឆ្នាំ​២០១៥ ហើយ​ក្នុង​ចំណោម​ការ​ប្រកួត​២១​លើក​សម្រាប់​ក្រុម Lokomotiv រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១២​គ្រាប់ និង​ជួយ​ឲ្យមិត្ត​រួម​​ក្រុម​រក​បាន​១០​គ្រាប់​ផ្សេង​ទៀត​។ Niasse បាន​ស្ថិតក្រោម​គោល​ដៅ​របស់​ក្លិប​ជា​ច្រើន​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ Premier League ប៉ុន្តែ Everton បាន​ចាត់​​វិធាន​​ការ​ដ៏មាន​ប្រសិទ្ធិ​ភាព​តាម​រយៈ​ការ​យល់​ព្រម​លើ​តម្លៃ​ខ្លួន​ជា​មួយ​នឹង Lokomotiv ហើយ​វា​នឹងក្លាយ​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ប្រសិន​បើ​ការ​ព្រម​ព្រៀង​គ្នានេះ ត្រូវ​ទទួល​បរា​ជ័យ​វិញនោះ​៕

ប្រភព​ព័ត៌មាន៖ The Guardian