រឿង​ភាគ​ថ្មី​របស់ Rayno Coco ត្រៀម​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗ

រឿង​ភាគ​ថ្មី​របស់ Rayno Coco ត្រៀម​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗ

តារា​សម្ដែង​វ័យ​ក្មេង​ Rayno Coco​ ថ្លែង​មក​កាន់​ Sabay នា​ឱកាស​បើក​សម្ពោធ​រឿង​ “ក្រមុំ​៣១​កំលោះ៥២” ថា ​រឿង​ភាគ​ថ្មី​របស់​​ខ្លួន​ត្រៀម​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗ។

 

រឿង​ភាគ​ថ្មី​របស់ Rayno Coco ត្រៀម​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗ

 

 

រឿង​ភាគ​ដែល Rayno Coco​ សម្ដែង​ជា​តួ​ឯក​នោះ​មាន​ចំណង​ជើង​ថា​ “ផ្ញើ​ស្នេហ៍​នៅ​ចង្កូត​ឡាន​” ហើយ​បាន​ថត​ចប់​សព្វ​គ្រប់​អស់​ហើយ។ “រឿង​ហ្នឹង​លក្ខណៈ​ជា​រឿង​កំប្លែង​បង​តែ​បង្កប់​នូវ​ការ​អប់​រំ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​មិត្ត​យុវវ័យ​ជា​ពិសេស​ទាក់​ទង​ទៅ​និង​ច្បាប់​ចរាចរណ៍​ក៏​ដូច​ជា​ការ​ធ្វើ​ប័ណ្ណ​បើក​បរ​ផង​ដែរ”។ Rayno លើក​ឡើង។

 

​​​​​​​​​​​”ផ្ញើ​ស្នេហ៍​នៅ​ចង្កូត​ឡាន​”​​ និង​ត្រៀម​បញ្ចាំង​នៅ​ក្នុង​ខែ​កុម្ភៈ ​ឬ មិនា​ ខាង​មុខ​នេះ​ហើយ​ ក្នុង​ស្ថានីយ​ទូរទស្សន៍​បាយ័ន​៕

 

អត្ថបទ៖ សាម៉ឺឌី