ឪពុកចុង​ជាប់ចោទ​ប៉ុនប៉ង​រំលោភ​កូនស្រី​14​ឆ្នាំ

ឪពុកចុង​ជាប់ចោទ​ប៉ុនប៉ង​រំលោភ​កូនស្រី​14​ឆ្នាំ

ខេត្តកំពត ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​មន្ទីរ​ស្រាវជ្រាវ​កងរាជអាវុធហត្ថ​ខេត្ត​ចាប់ខ្លួន​នាំ​មក​កាន់​ទីបញ្ជាការ​ខេត្ត កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល ថ្ងៃ​ទី​២៩ មក​រា ដោយ​រង​ការ​ប្តឹង ចោទប្រកាន់​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ ដែល​ត្រូវជា​ប្រពន្ធ​របស់​ជនសង្ស័យ​រូប​នេះ​ថា បាន​ប៉ុនប៉ង​រំលោភ​កូនស្រី​របស់​ខ្លួន​ជា​កូន​របស់​ប្តី​មុន កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ ។

យោង​តាម​សម្តី​ស្ត្រី​ឈ្មោះ ស្រី វី អាយុ​៤៥​ឆ្នាំ ជា​ប្រពន្ធ​របស់​ជនសង្ស័យ​និង​ត្រូវជា​ម្តាយបង្កើត​របស់​ក្មេង​ស្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា បុរស​ឈ្មោះ ជិន សេង​ថុ​ល អាយុ​៤៩​ឆ្នាំ ដែល​ត្រូវជា​ប្តី​ក្រោយ​របស់​ខ្លួន កាលពី​ពេល​ព្រលប់​មាន​បងប្រុស​បង្កើត​របស់​ខ្លួន​មក​លេង​ផ្ទះ​រួច​បាន​ហូប​ចុក​ផឹក​ក្លែមស្រា​បៀរ​អស់​ចំនួន​២​កេស​គ្នា​បី​នាក់ ។ ក្រោយ​ពី​ឈប់​ហូប​បង​ៗ​ក៏​បើករថយន្ត​ចេញ​ទៅ​ដេក​នៅផ្ទះ​សំណាក់​អស់​ទៅ ដោយ​ទ្បែ​ក​ប្តី​របស់​ខ្លួន​ប៉ុន្មាន​ថ្ងៃមុន​នេះ បាន​ទាស់សម្តី​គ្នា​ជាមួយ​ខ្លួន​ជា​ប្រពន្ធ ក៏​បាន​ចូល​ដេក​ក្នុង​បន្ទប់​មួយទៀត​ជាមួយ​កូនស្រី​ពៅ​បង្កើត​អាយុ​៣​ឆ្នាំ ឯ​ខ្លួន​ជា​ប្រពន្ធ​ដេក​ក្នុង​បន្ទប់​ផ្សេង ។ ស្រាប់តែ​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ប្តី​ខ្លួន​បាន​លួច​ចេញពី​បន្ទប់ដេក ចូល​ទៅ​គោះ​ទ្វារ​បន្ទប់​កូនស្រី ។ ដោយសារ​តែ​កូនស្រី​ស្មានថា បងស្រី​គោះ​ទ្វារ ទើប​ទៅ​បើកទ្វារ​ឱ្យ ក៏​ស្រាប់តែ​ឃើញ​ឪពុកចុង​ស្ទុះ​ចូល​មក​ក្នុង​បន្ទប់​រួច​ចាប់​ឱ​បម្រុង​រំលោភ ហើយ​នាង​ក៏​រើបម្រះ​រួច​ស្រែក​ប្រាប់​ខ្លួន​ជា​ម្តាយ ។ ពេល​គាត់​ចេញ​ទៅ​ជួយ​កូន​ហើយ​ក៏​បាន​ស្តីបន្ទោស​ឱ្យ​ប្តី ។ ពេល​នោះ​ក៏​ត្រូវ​ប្តី​រូប​នេះ ទះ​ចំ​កណ្តាល​មុខ​ខ្លួន​ពី​បី​ដៃ​ទៀត​ផង មិនតែប៉ុណ្ណោះ​ប្តី​រូប​នេះ​បាន​បញ្ជូន​ឱ្យ​ខ្លួន​ទៅ​ប្តឹង​សមត្ថកិច្ច​ថែម​ទៀត ។

ស្ត្រី​ជា​ប្រពន្ធ​បាន​បន្ត​ថា ខ្លួន​មិន​ចង់​ប្តឹង​ឱ្យ​វែង​ឆ្ងាយ​ទេ គិត​ថា​ប្តី​ប្រពន្ធ​មានរឿង​ផ្ទៃក្នុង​គ្រួសារ​អាច​និយាយ​អប់រំ​គ្នា ឱ្យ​ឈប់​ប្រព្រឹត្ត​អំពើ​មិន​គប្បី​នេះ ទៅ​លើ​កូន​និង​ប្រពន្ធ​តទៅ​ទៀត​បាន បើ​ប្តឹង​ទៅ​នាំ​តែ​គេ​ដឹង​ខ្មាស​គេ ។ ប៉ុន្តែ​នៅ​យប់​នោះ​ក្រោយ​ពេល​រូប​គាត់​ប្រព្រឹត្ត​ហើយ មិន​ត្រឹមតែ​វាយ​ខ្លួន​ជា​ប្រពន្ធ​នោះ​ទេ គាត់​ថែម​ទាំង​ជំរុញ​ឱ្យ​ខ្លួន​ប្តឹង​ទៅ​សមត្ថកិច្ច​ឱ្យមក​ចាប់​គាត់​ទៀត ផង ។ ដោយ​ការ​ជំរុញ​ញឹក​ៗ​ពេក​ខ្លួន​ក៏​ទ្រាំ​លែង​បាន​ក៏​ទូរស័ព្ទ​ប្តឹង​ទៅ​នគរបាល​ព្រហ្មទណ្ឌ​ក្រុង ប៉ុន្តែ​ត្រូវ​បាន​នគរបាល​ក្រុង ប្រាប់​តប​មក​វិញ​ថា ថ្មើរ​នេះ​នគរបាល​ដេក​អស់ហើយ គ្មាន​កម្លាំង​មក​ធ្វើការ​ឱ្យ​ទេ ។ មួយសន្ទុះ​ក្រោយមក​បានឃើញ​អនុប្រធាន​ប៉ុស្តិ៍​សង្កាត់​ក្រាំង​អំពិល​មក​ដល់​ផ្ទះ ។​ប៉ុន្តែ​មិន​បាន​ណែនាំ​អ្វី​ដល់​ប្តី​ខ្លួន​ទេ ឃើញ​អង្គុយ​និយាយ​គ្នា​ជា​ធម្មតា រួច​ហើយ​ប្តី​ខ្លួន​បាន​ជំរុញ​ខ្លួន​ទៀត​ថា ម៉េច​មិនឃើញ​អាណា​មក​ចាប់​អញ​ទៅ0x017d7 ឮ​ពាក្យ​ប្តី​ដុត​កម្តៅ​ថែម​ដូច្នេះ ខ្លួន​ក៏​ទូរស័ព្ទ​ប្តឹង​ទៅ​កងរាជអាវុធហត្ថ​ខេត្ត​តែ​ម្តង ។

ក្រោយមក​កម្លាំង​មន្ទីរ​ស្រាវជ្រាវ​កងរាជអាវុធហត្ថ​ខេត្ត ដោយ​បាន​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជា​លោក​វរសេនីយ៍ឯក សៀ​ក អាង មេបញ្ជាការ​រង​និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​កងរាជអាវុធហត្ថ​ខេត្ត បាន​ដឹកនាំ​កម្លាំង​ចុះ​មក​អន្តរាគមន៍​ទាំង​យប់​អធ្រាត្រ​ទាំ​ន់​ក្តៅ​ៗ​ឃាត់ខ្លួន​ឈ្មោះ ជិន សេង​ថុ​ល ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ៕