ប្រជាជន​​ជប៉ុន​ជាង​ ៣ម៉ឺន​នាក់​​​​​​​មាន​អាយុ​១០០​ឆ្នាំ​ នៅ​ឆ្នាំ​២០១៥​

ប្រជាជន​​ជប៉ុន​ជាង​ ៣ម៉ឺន​នាក់​​​​​​​មាន​អាយុ​១០០​ឆ្នាំ​ នៅ​ឆ្នាំ​២០១៥​

​​​​​ប្រជាជន​ជប៉ុន​​​ជាង ៣០ ០០០នាក់​ បាន​ឈាន​ចូល​ដល់​អាយុ ១០០​ឆ្នាំ ​នៅ​ឆ្នាំ​ ២០១៥​កន្លង​ទៅ ដែល​ធ្វើ​ឲ្យ​ប្រទេស​​នេះ​​​មាន​មនុស្ស​ចាស់​ច្រើន​ជាងគេ​​​ក្នុង​លោក​សរុប​ប្រមាណ ៦១ ០០០​នាក់។ ​នេះ​បើ​យោង​ទៅ​តាម​​​ក្រសួង​​សុខាភិបាល ​ការងារ និង​សុខុមាលភាព​ជប៉ុន​។

 

ប្រជាជន​​ជប៉ុន​ជាង​ ៣ម៉ឺន​នាក់​​​​​​​មាន​អាយុ​១០០​ឆ្នាំ​ នៅ​ឆ្នាំ​២០១៥​

ប៉ុន្តែ ចំ​នួន​មនុស្ស​ចាស់​​​មាន​កាន់​តែ​ច្រើន​​​​​នៅ​ក្នុង​ប្រទេស​មួយ ​ត្រូវ​អ្នក​វិភាគ​យល់​ឃើញ​ថា​វា​ជា​បន្ទុក​រដ្ឋាភិបាល​​ទៅ​វិញ​​ទេ ​​ដែល​ត្រូវ​មើល​ថែ​ពួកគាត់។

 

កាល​ពី​ឆ្នាំ​​​​​​ ១៩៦៣​​ ជប៉ុន​​​​មាន​​​​​​មនុស្ស​ចាស់​​អាយុ​ចាប់​ពី ១០០​ឆ្នាំ​ឡើង​ទៅ ​មាន​ត្រឹម​តែ ១៥៣​នាក់​ប៉ុណ្ណោះ ឯ​នៅ​ឆ្នាំ ១៩៩៨ ​មាន​ ១ម៉ឺន​នាក់ ​និង​បច្ចុប្បន្ន​​មាន​​​សរុប​ចំនួន ៦១ ៥៦៨​នាក់។ ​

 

​​គិត​មក​ទល់​ពេល​នេះ ​ប្រជាជន​ជប៉ុន​​​​ទាំង​អស់​មាន​ចំនួន ១២៧លាន​នាក់ ​ដោយ ២៥% ​​មាន​អាយុ​លើស​ពី ៦៥​ឆ្នាំ និង ២០៦០​​​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា​មនុស្ស​ចាស់​នឹង​កើន​​ដល់​៤០%៕

 

ប្រជាជន​​ជប៉ុន​ជាង​ ៣ម៉ឺន​នាក់​​​​​​​មាន​អាយុ​១០០​ឆ្នាំ​ នៅ​ឆ្នាំ​២០១៥​

 

 

ចុចអាន៖ ​នៅ​ជប៉ុន ​​មនុស្ស​មិន​​ចូល​ចិត្ត​សិច​កើន​ឡើង ឯ​ចំនួន​អ្នក​កើត​​យឺត​ជាង​អ្នក​ស្លាប់

ចុចអាន៖ ​នៅ​ជប៉ុន​មាន​សេវា​​​​ប្រុស​ស្អាត​ជូត​ទឹក​ភ្នែក​ឲ្យ ដល់​កន្លែង​ធ្វើការ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Techinsider