Google កំពុង​តេស្ត​ Drone 5G ដែល​​ផ្ដល់​អ៊ីនធឺណិត​​លឿន​ជាង​ 4G ដល់​ទៅ​៤០​ដង

Google កំពុង​តេស្ត​ Drone 5G ដែល​​ផ្ដល់​អ៊ីនធឺណិត​​លឿន​ជាង​ 4G ដល់​ទៅ​៤០​ដង

យោង​តាម​ព័ត៌មាន​ទទួល​បាន​ពី​កាសែត​អង់គ្លេស​ The Guardian បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ Google កំពុង​ធ្វើ​តេស្ត​កូន​យន្តហោះ​ (drone) ដែល​អាច​ផ្ដល់​អ៊ីនធឺណិត​ 5G ដល់​អ្នក​ប្រើ​ប្រាស់​​ពី​លំហអាកាស​បាន។

 

Google កំពុង​តេស្ត​ Drone 5G ដែល​​ផ្ដល់​អ៊ីនធឺណិត​​លឿន​ជាង​ 4G ដល់​ទៅ​៤០​ដង

 

គម្រោង​ការ​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ SkyBender ដែល​គេ​​ធ្វើ​តេស្ត​លើ​​រូបធាតុ​ដើម​ រួម​ទាំង​កូន​យន្តហោះ​ដោយ​ប្រើ​ប្រាស់​រលក​វិទ្យុ​រយៈ​ចម្ងាយ​មិល្លីម៉ែត្រ​ដើម្បី​បញ្ជូន​ទិន្នន័យ។ រលក​វិទ្យុ​រយៈ​ចម្ងាយ​មិល្លីម៉ែត្រ​នេះ​​ដើរ​នៅ​​លើ​ប្រេកង់​កម្រិត​ ២៨GHz។ ត្បិត​ថា​ប្រព័ន្ធ​នេះ​មិន​អាច​បាញ់​បញ្ជូន​អ៊ីនធឺណិត​បាន​ឆ្ងាយ​ដូច​ប្រព័ន្ធ​ 4G នា​ពេល​បច្ចុប្បន្ន​ ប៉ុន្តែ​វា​មាន​ល្បឿន​លឿន​មិន​ធម្មតា​ឡើយ។

 

តាម​ផ្នែក​ទ្រឹស្ដី​បច្ចេកវិទ្យា​រលក​វិទ្យុ​​មិល្លីម៉ែត្រ​អាច​ផ្ទេរ​ទិន្នន័យ​ទំហំ​​​ក្នុង​ល្បឿនដល់​រាប់សិប​​ ជីហ្កាប៊ីត​ក្នុង​មួយ​វិនាទី ពោល​គឺ​អាច​លឿន​ជាង​ប្រព័ន្ធ​ 4G ដល់​ទៅ​៤០​ដង​ឯ​ណោះ។

 

Google កំពុង​តេស្ត​ Drone 5G ដែល​​ផ្ដល់​អ៊ីនធឺណិត​​លឿន​ជាង​ 4G ដល់​ទៅ​៤០​ដង

 

គួរ​រំលឹក​ថា​កន្លង​មក​ក្រុមហ៊ុន​ Google ធ្លាប់​បង្កើត​គម្រោង​ការ​​ដែល​ផ្ដល់​ជូន​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​ច្រើន​មក​ហើយ។ ជាក់​ស្ដែង​កាល​ពី​ឆ្នាំ​ទៅ​ទើប​បាន​បង្ហាញ​ពី​គ្រោង​ការ​ចែក​ចាយ​ប្រព័ន្ធ​អ៊ីនធឺណិត​តាម​រយៈ​បាឡុង៕

 

ចុច​អាន៖ វីដេអូ​​បង្ហោះ​​មុន​គេ​បង្អស់​លើ Youtube ​ដែល​គ្រប់​គ្នា​មិន​​ដឹង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Engadget, TheNextWeb​​​​​​​​​​​​​​​​​​​​