ប្តីប្រពន្ធ​​​ដែល​​​ត្រូវ​​​បាន​​​​​​បង្ខំឲ្យ​​​រៀបការ​​​ដោយ​​​​​​​​ខ្មែរ​​​ក្រហម​​​ រៀបការ​​​ឡើង​​​វិញ​​​

សម្រាប់​​​​​​មនុស្ស​​​ជាច្រើន​​​ដែល​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​រៀប​​​ការ​​​ក្នុង​​​របប​​​ខ្មែរ​​​ក្រហមជា​​​ញឹក​​​ញាប់​​​​​​ការ​​​​​​​​កសាង​​​​​​​​​ជីវិត​​​ថ្មី​​​ជាមួយ​​​ប្តី​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​គឺជា​​​​​​​​​កិច្ច​​​ការ​​​ស្មុគ​​​ស្មាញ​​​ និង​​​សូម្បី​​​តក់​​​ស្លុត​​​ទៀត​​​ផង។​​​

ប៉ុន្តែ ប្តី​​​ប្រពន្ធ​​​ពីរ​​​គូ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​បាន​​​រៀប​​​ការ​​​យ៉ាង​​​សប្បាយ​​​រីក​​​រា​​​យ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ដោយ​​​អះអាង​​​ថា ពួក​​​គាត់​​​រៀប​​​ការ​​​ជា​​​លើក​​​ដំបូង​​​តាម​​​ប្រពៃណី​​​​​​ដែល​​​ពួក​​​គាត់​​​ត្រូវ​​​បាន​​​បដិសេធ​​​ជាង​​​៤ទសវត្សរ៍​​​មក​​​ហើយ​​​។

អ្នក​​​ស្រី កែ ខាន់ ដែល​​​បាន​​​រៀបការ​​​ឡើង​​​វិញ​​​ជាមួយ​​​ប្តី​​​របស់​​​គាត់​​​រយៈ​​​ពេល​​​៤០​​​ឆ្នាំ​​​មក​​​ហើយ​​​បាន​​​និយាយ​​​បន្ទាប់​​​ពី​​​ពិធី​​​ថា “យើង​​​សប្បាយ​​​រីក​​​រាយ​​​ណាស់​​​ ហើយ​​​មិន​​​ដែល​​​គិត​​​ថា បាន​​​ស្លៀក​​​ពាក់​​​សម្លៀក​​​បំពាក់​​​បុរាណ​​​ខ្មែរ​​​នៅ​​​ពិធី​​​មង្គលការ​​​របស់​​​យើង​​​ឡើង ពីព្រោះ​​​អំឡុង​​​របប​​​ប៉ុល​​​ ពត យើង​​​តម្រូវ​​​ឲ្យ​​​រៀប​​​ការ​​​ក្នុង​​​សម្លៀក​​​បំពាក់​​​ពណ៌​​​ខ្មៅ ហើយ​​​ចាប់​​​ដៃ​​​គ្នា​​​ហើយ​​​និយាយ​​​ថា  ‘ប្តេជ្ញាៗ'”។

កូន​​​កំលោះ​​​កាន់​​​ផ្កាស្លា​​​អំឡុង​​​ពិធី​​​រៀប​​​ការ​​​ឡើង​​​វិញ​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​​ង​​​កាល​ពី​​​ថ្ងៃ​​​សុក្រ។ ប្តី​​​ប្រពន្ធ​​​ជា​​​ច្រើន​​​គូ​​​ត្រូវ​​​បាន​​​ខ្មែរ​​​ក្រហម​​​បង្ខំ​​​ឲ្យ​​​រៀប​​​ការ​​​​​​នៅ​​​ក្នុង​​​របប​​​ ប៉ុល ពត។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

កូន​​​កំលោះ​​​កាន់​​​ផ្កាស្លា​​​អំឡុង​​​ពិធី​​​រៀប​​​ការ​​​ឡើង​​​វិញ​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​​ង​​​កាល​ពី​​​ថ្ងៃ​​​សុក្រ។ ប្តី​​​ប្រពន្ធ​​​ជា​​​ច្រើន​​​គូ​​​ត្រូវ​​​បាន​​​ខ្មែរ​​​ក្រហម​​​បង្ខំ​​​ឲ្យ​​​រៀប​​​ការ​​​​​​នៅ​​​ក្នុង​​​របប​​​ ប៉ុល ពត។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

ពិធី​​​នៅ​​​ក្នុ​​​ងឃុំ​​​ស្វាយ​​​ជ្រុំ​​​ ស្រុក​​​រលាប្អៀរ​​​ត្រូវ​​​បាន​​​រៀប​​​ចំ​​​ឡើង​​​ដោយ​​​អង្គការ​​​យុវសន្តិ​​​ភាព​​​ជា​​​អង្គកា​រ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ ហើយ​​​ឧបត្ថម្ភ​​​ដោយ​​​អង្គការ​​​USAID និង​​​វិទ្យាស្ថាន​​​សន្តិភាព​​​។

​​​លោក​​​ ម៉ាន់ សុឃឿន អ្នក​​​គ្រប់​​​គ្រង​​​កម្ម​​​វិធី​​​ផ្សះ​​​ផ្សា​​​ និង​​​ចង​​​ចាំ​​​របស់​​​អង្គការ​​​យុវ​​​សន្តិភាព​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្នុង​​​ចំណោម​​​ប្តី​​​ប្រពន្ធ​​​ដែល​​​បាន​​​រៀប​​​ការ​​​ អ្នក​​​អាយុ​​​ច្រើន​​​ជាង​​​គេ​​​គឺ​​​អាយុ​​​៦៤​​​ឆ្នាំ ហើយ​​​អាយុ​​​តិ​​​ច​​​ជាង​​​គេ​​​គឺ​​​៥៤​​​ឆ្នាំ​​​។

ដោយ​​​កូន​​​កំលោះ​​​ស្លៀ​​​​​​ក​​ឈុត​​​សម្លៀក​​​បំពាក់​​​​​​​​​ពណ៌​​​មាស និង​​​កូន​​​ក្រមុំ​​​​​​​​​ស្លៀក​​​​​​សម្លៀក​​​បំពាក់​​​​មាន​​​ដា​​​ំ​​​​​​ត្បូង ពីធី​​​នេះ​​​​មាន​​​ភាព​​​​​​​​​អធិក​​​អធម​​​ជាង​​​​​​ការ​​​រៀប​​​ការ​​​​ដំបូង​​​​​​របស់​​​ពួក​​​គាត់​​​​​​ឆ្ងាយ​​​ណាស់។

លោក សុខ ឃឿន បាន​​​ថ្លែង​​​ថា ដោយ​​​ចាប់​​​ផ្តើម​​​ពី​​​ម៉ោង​​​៧​​​ព្រឹក​​​ដល់​​​ម៉ោង​​​១០​​​យប់ ពិធី​​​នេះ​​​អម​​​ដោយ​​​ភ្លេង និង​​​ការ​​​រាំ​​​កម្សាន្ត​​​។

លោក​​​​​​​​​ថ្លែង​​​ថា ប្តី​​​ប្រពន្ធ​​​ទាំង​​​​​៧​​​គូ​​​សប្បាយ​​​រីក​​​រាយ​​​ណាស់​​​នៅ​​​ក្នុង​​​ពិធី​​​រៀបការ​​​របស់​​​ពួកគាត់​​​ដែល​​​មាន​​​ភ្ញៀវ​​​ចូល​​​រួ​​​ម​​​២៥០​​​នាក់​​​ រួម​​​ទាំង​​​កូន​​​ៗ និង​​​ចៅ​​​របស់​​​ពួកគាត់​​​ផងដែរ”។

ប្រជា​​​ជន​​​កម្ពុជា ​​​រាប់​​​ពាន់​​​ម៉ឺន​​​​​​នាក់​​​​​​ត្រូវ​​​បាន​​​​​​​​​ខ្មែរ​​​ក្រហម​​​បង្ខំ​​​ឲ្យ​​​រៀប​​​ការ​​ជា​​​ផ្នែក​​​​​​នៃ​​​នយោ​​​បាយ​​​​​មួយ​​​​​​ដែល​​​សំដៅ​​​បង្កើន​​​​​​ឥទ្ធិ​​​ពល​​​​​​របស់​ខ្លួន​​​​​។​​​ជា​​​​​​ញឹក​​​ញាប់ ការ​​​រៀបការ​​​បែប​​​នេះ ​​​និង​​​ការ​​​បង្ខំ​​​ឲ្យ​​​​​​​ផ្សំ​​​​​​ដំណេក​​​​​​​​បណ្តាល​​​ឲ្យ​​​ប៉ះ​​​ទង្គិច​​​ផ្លូវ​​​ចិត្ត​​​ធ្ងន់​​​ធ្ងរ ហើយ​​​ជា​​​លើក​​​ទី​​១ នឹង​​​ត្រូវ​​​ដោះ​​​ស្រាយ​​​​​​​​​​​​ដោយ​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​នៅ​​​ចុង​​​ឆ្នាំ​​​​​​នេះ​​​​​​។ ប៉ុន្តែ​​​ទន្ទឹម​​​នឹង​​​​​​​​​ក្តី​​​រន្ធត់​​​​​​ចំពោះ​​​​​​ពី​​​អាពាហ៍​​​ពិពាហ៍​​​​​​ចាប់​​​បង្ខំ​​​​​​នេះ ប្តី​​​ប្រពន្ធ​​​មួយ​​​ចំនួន​​​ក៏​​​​​​បាន​​​បន្ត​​​​​​រក្សា​​​ទំនាក់​​​ទំនង​​​​​​​ជីវិត​​​​​គូស្រករ​​​របស់​​​ខ្លួន​​​​​​​​​ដោយ​​​​​​​​រីក​​​រាយ និង​​​ដោយ​​​ក្តី​​​ស្រឡាញ់​​​ដែរ។

យោង​​​តាម​​​លោក សុខឃឿន បាន​​​ឲ្យ​​​ដឹង​​​ថា ពិធី​​​នេះ​​​​​​គឺជា​​​ពិធី​​​រៀប​​​ការ​​​ឡើង​​​វិញ​​​លើក​​​ទី​​​២ ដែល​​​រៀប​​​ចំ​​​ឡើង​​​ដោយ​​​​​​​​​អង្គការ​​​យុវសន្តិភាព​​​សម្រាប់​​​ប្តី​​​ប្រពន្ធ​​​ទាំង​​​ឡាយ​​​ណា​​​ដែល​​​បង្ខំ​​​ឲ្យ​​​រៀប​​​ការ​​​ក្នុង​​​របប​​​ប៉ុល​​​ ពត ដោយ​​​ក្នុង​​​ឆ្នាំ​​​មុន​​​មាន​​​ការ​​​រៀប​​​អាពាហ៍ពិពាហ៍​​​ឡើង​​​វិញ​​​ចំពោះ​​​ប្តីប្រពន្ធ​​​៧ គូ ។

លោក​​​បាន​​​បន្ថែម​​​ថា អំឡុង​​​ពិធី​​​នោះ​​​ប្តី​​​ប្រពន្ធ​​​ទាំង​​​អស់​​​ក៏​​​បាន​​​និយាយ​​​រឿង​​​រ៉ាវ​​​ដែល​​​ពួក​​​គាត់​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​រៀប​​​ការ​​​មិន​​​អាច​​​បដិ​​​សេធ​​​​​​​​​បញ្ជា​​​របស់​​​របប​​​នោះ​​​បាន​​​ទេ ប្រសិន​​​បើ​​​ពួក​​​​​​គេ​​​ចង់​​​មាន​​​ជីវិត​​​។

cam-photo-remarriageឥឡូវ​​​នេះ​​​អ្នក​​​ស្រី កែ ខាន់ អាយុ​​​៥៧​​​ឆ្នាំ​​​បាន​​​និយាយ​​​ថា អ្នក​​​ស្រី​​​បាន​​​រៀប​​​ការ​​​ជាមួយ​​​ប្តី​​​​​​របស់​​​ខ្លួន​​​នៅ​​​ពេល​​​ពួក​​​គាត់​​​ទាំង​​​ពីរ​​​មាន​​​អាយ​​​ុ​​​តែ​​​​​​១៨​​​ឆ្នាំ​​​ប៉ុណ្ណោះ។

អ្នកស្រី​​​បាន​​​និយាយ​​​ថា “ប្តី​​​របស់​​​ខ្ញុំ​​​និង​​​ខ្ញុំ​​​ចង់​​​រៀប​​​ការ​​​ឡើង​​​វិញ ពីព្រោះ​​​យើង​​​មិន​​​ដែល​​​​​​បាន​​​រៀប​​​ការ​​​បាន​​​ត្រឹម​​​ត្រូវ​​​ឡើយ​​​។ កាល​​​ពី​​​ថ្ងៃ​​​សុក្រ ការ​​​រៀប​​​ការ​​​របស់​​​ខ្ញុំ​​​គឺ​​​ជា​​​ការ​​​ចាប់​​​ផ្តើម​​​ជីវិត​​​ថ្មី​​​ដូច​​​ជា​​​ការ​​​រៀប​​​ការ​​​របស់​​​ប្តី​​​ប្រពន្ធ​​​ក្មេង​​​ៗ​​​ដែរ​​​”។

លោក សុខ ហ៊ត អាយុ​​​៦០​​​ឆ្នាំ ដែល​​​​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​រៀបការ​​​នៅ​​​ពេល​​​គាត់​​​មាន​​​អាយុ​​​២២​​​ឆ្នាំ​​​បាន​​​និយាយ​​​​​ថា ពិធី​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​​​​គាត់​​​គិត​​​​ថា អាពាហ៍​​​ពិពាហ៍​​​​​​របស់​​​គាត់​​​គ្រាន់​​​តែ​​​​​​​​​​​​​​​កើត​​​ឡើង​​​​​​ដោយ​​​​​​​​​សារ​​​របប​​​ជិះ​​​ជាន់​​​នេះ​​​​​​​​​ប៉ុណ្ណោះ​​​។

កសិករ​​​រូប​​​នេះ​​​ដែល​​​ឥឡូវ​​​មាន​​​កូន​​​៨​​​នាក់​​​និង​​​ចៅ​​​៩នាក់​​​បាន​​​និយាយ​​​ថា “ពេល​​​នេះ​​​យើង​​​រៀប​​​ការ​​​ដោយ​​​ស្ម័គ្រ​​​ចិត្ត”។

លោក​​​បាន​​​និយាយ​​​​​​ថា បើ​​​ទោះ​​​ជា​​​ពិធី​​​នេះ​​​ជា​​​​​​​​​ពិធី​​​​​​ដ៏​​​​​​សំខាន់​​​​​​​​​សម្រាប់​​​ប្តី​​​ប្រពន្ធ​​​ក្តី ក៏​​​វា​​​ជា​​​​​​ពេល​​​​​​បង្ហាញ​​​​​​​​​អារម្មណ៍​​សម្រាប់​​​គ្រួសារ​​​របស់​​​ខ្លួន​​​ដែរ។

លោក​​​ ហ៊ត បាន​​​និយាយ​​​ថា “ពិធី​​​រៀប​​​ការ​​​ឡើង​​​វិញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ គឺជា​​​អនុស្សាវរីយ៍​​​ផ្អែម​​​ល្ហែម នៅ​​​ក្នុង​​​ជីវិត​​​របស់​​​យើង​​​ដោយ​​​ធ្វើ​​​តាម​​​ប្រពៃណី​​​ខ្មែរ​​​ដោយ​​​មាន​​​កូន​​​ៗ និង​​​ចៅ​​​ៗ​​​របស់​​​យើង​​​ចូល​​​រួម​​​ផង​​​ដែរ​​​”។

អ្នកស្រី កែ ខាន់ បាន​​​បន្ថែម​​ថា “ចៅ​​​ៗ​​​របស់​​​​​​ខ្ញុំ​​​សប្បាយ​​​រីក​​​រាយ​​​ណាស់​​​ដោយ​​​ឃើញ​​​ជីតា​​​និង​​​​​​​​​ ជីដូន​​​របស់់​​​ពួកគេ​​​រៀប​​​ការ​​​ឡើង​​​វិញ​​​”៕ ​​​សារុន

The post ប្តីប្រពន្ធ​​​ដែល​​​ត្រូវ​​​បាន​​​​​​បង្ខំឲ្យ​​​រៀបការ​​​ដោយ​​​​​​​​ខ្មែរ​​​ក្រហម​​​ រៀបការ​​​ឡើង​​​វិញ​​​ appeared first on ខេមបូឌា ដេលី.