ស្ថាប័ន​មនុស្សធម៌​ចំនួន​បី ទទួល​ថវិកា ៥​ម៉ឺន​ដុល្លារ ពី​ក្រុមហ៊ុន SNBL Cambodia

ភ្នំពេញ: ក្នុង​គោលបំណង​បញ្ជាក់​ពី​ការយល់ដឹង និង​ការចូលរួម​បង្កើន កិច្ចសហប្រតិបត្តិការ លើ​ការងារ​មនុស្សធម៌ ក្រុមហ៊ុន SNBL Cambodia នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦​នេះ បានផ្តល់​នូវ​ថវិកា ៥​ម៉ឺន​ដុល្លារ ដល់​ស្ថាប័ន​មនុស្សធម៌​ទាំងបី​។​

​ស្ថាប័ន​មនុស្សធម៌​ទាំងបី ដែល​ទទួល​នូវ​ថវិកា ៥​ម៉ឺន​ដុល្លារ​នោះ គឺ​ថវិកា​ចំនួន ១៥.០០០​ដុល្លារ ផ្តល់ជូន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ សម្រាប់​ចូលរួម​ចំណេ​ក​គាំពារ ដល់​សកម្មភាព​ថែទាំ​សុខភាព និង​ព្យាបាល​ជំងឺ នៅតាម​មូលដ្ឋាន ដោយ​ឥតគិតថ្លៃ និង​ថវិកា ចំនួន​១៥.០០០​ដុល្លារ ផ្តល់ជូន​សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្រាប់​ចូលរួម​លើកកម្ពស់ ការអប់រំ​យុវជន និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​៕​