កាកបាទក្រហមកម្ពុជា នាំយក​អំណោយ ជូន​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍​នៅ​តាកែវ​

ភ្នំពេញ: តំណាង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចាស់ជរា​ក្រីក្រ និង​អ្នក​ផ្ទុកមេរោគ​អេ​ដ​ស៏​ជំងឺ​អេ​ដ​ស៏ ចំនួន ២៣​គ្រួសារ​មកពី​ឃុំ​ក្រពុំ​ឈូក​១១​គ្រួសារ និង ឃុំ​ព្រៃខ្លា​១២​គ្រួសារ ក្នុងស្រុក​កោះអណ្តែត ខេត្តតាកែវ​។​

​អំណោយ​ទាំងនោះ​ត្រូវបាន​យកទៅ​ចែកជូន​កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦​កន្លងមកនេះ​ដោយ​លោក​លោក វឿន នី ជា​ជំនួយការ​តំណាង​ឲ្យ​លោក ឌួង អេ​លី​ត នាយក​ពិធីការ​កាកបាទក្រហម​កម្ពុជា លោកស្រី នូ សុវណ្ណនី  ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តតាកែវ​និង​លោក​ប៉េង គៀន​សាយ ព្រមទាំង​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្ថិតនៅ​ភូមិ​ខ្លា​គ្រហឹម ឃុំ​ក្រពុំ​ឈូក ស្រុក​កោះអណ្តែត ខេត្តតាកែវ​។​

​អំណោយ​ដែល​យកទៅ​ចែកជូន​ក្នុងនោះ​អំណោយ​សាខា ១៧​ឃី​ដ និង​អំណោយ របស់​ស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​៦​ឃី​ដ​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​២៥​គីឡូក្រាម​.​មី​ម៉ា​ម៉ា​១​កេស​. កន្ទេល​ជ័រ​១ .​មុង​១ .​ភួយ​១ . សារុង​១ .​ក្រ​ម៉ា​១ .​ទឹកបរិសុទ្ធ​ឱ​រ៉ា​ល់​១​កេស . ត្រីខ​២​កំប៉ុង . នុំប៉័ង ២​ដើម និង​ថវិកា​ចំនួន​២៥.០០០ រៀល​។​

​នា​ឪ​កាស​នោះ​លោក វឿន នី ជម្រាបជូន​ពី​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​គ្រប់ពេលវេលា​។ ថ្វីត្បិតតែ​សម្តេច​មិនបាន​ទៅដោយ​ផ្ទាល់​ក៏​សម្តេច បាន​ឲ្យ​មន្ត្រី​ក្រោម​ឪ​វាទ​ទាំងអស់ ត្រូវ​ចុះ​ស្រាវជ្រាវ​និង​ចែក​អំណោយ​ដែល​ប្រជាពលរដ្ឋ​ទីទ័លក្រ ទ​រគត​ជន ចាស់​ជា​រា​គ្មាន​ទីពឹង អ្នក​ផ្ទុកមេរោគ​អេដស៍ កុមារកំព្រា​ឲ្យ​បាន​ទាន់ពេលវេលា​និង​ប្រកបដោយ​ប្រសិទ្ធភាព​។​

​លោក​បាន​មានប្រសាសន៍ថា​អំណោយ​ចែកជូន​នាពេលនេះ​កាកបាទក្រហមកម្ពុជា​ទ​ទួលបាន​ពី​ការចូលរួម​ប្រកបដោយ​ទឹកចិត្ត​សប្បុរសធម៌​រប​ស់ សប្បុរសជន​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង និង​ក្រៅប្រទេស​។ ថ្វី​ត្បិត​អំណោយ​ទាំងនេះ មាន​ចំនួន​តិចតួច​មិនអាច​ឆ្លើយតបបាន​ទៅនឹង​តម្រូវការ​ក៏ពិតមែន តែ​វា​បាន​ជួយ​សម្រាល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​កំពុង​ជួប​ការខ្វះខាត​ចំពោះមុខ​បាន​មួយគ្រា និង​ទាន់ពេលវេលា​ផងដែរ​។

​លោក​ជំនួយការ​បាន​បន្តថា​កាកបាទក្រហមកម្ពុជា​តែងតែ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ ដោយ​ប្រការ​ផ្សេងៗ​នៅ​គ្រប់​មជ្ឈដ្ឋាន ដោយ​មិន​ប្រកាន់ពូជសាសន៍ សាសនា ពណ៌​សម្បុរ និង​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ នេះ​ជា​ផ្នែក​មួយ​ជួយ​សម្រាល​បន្ទុក​របស់​រាជរដ្ឋាភិបាល​។ ជាមួយគ្នា​នោះ​លោក​បាន​អំពាវនាវ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ឲ្យ​រើសអើង អ្នក​ផ្ទុកមេរោគ​អេដស៍ ព្រោះ​មេរោគ​អេដស៍ មិនអាច​ឆ្លងតាម​ការនិយាយ​នោះទេ ហើយ​ត្រូវ​ចងចាំ​ថា បន្ទុក​អ្នក​ផ្ទុគមេរោគ​អេដស៍ គឺជា​បន្ទុក​របស់​យើងទាំងអស់គ្នា​។​

​គួររំលឹកថា បន្ទាប់ពី​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​អាចធ្វើ​ដំណើរ​បាន​លោក វឿន នី អ្នក​ក្រុមការងារ​បាន​អញ្ជើញ​ចែក​អំណោយ ដល់​ចាស់ជរា​តាម​ខ្នង​ផ្ទះ ដែល​ពួកគាត់​មិនអាច​ធ្វើដំណើរ​បាន​៕​

កាកបាទក្រហមកម្ពុជា នាំយក​អំណោយ ជូន​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍​នៅ​តាកែវ​

កាកបាទក្រហមកម្ពុជា នាំយក​អំណោយ ជូន​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍​នៅ​តាកែវ​

កាកបាទក្រហមកម្ពុជា នាំយក​អំណោយ ជូន​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍​នៅ​តាកែវ​

កាកបាទក្រហមកម្ពុជា នាំយក​អំណោយ ជូន​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍​នៅ​តាកែវ​