បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ និង​២​នាក់ បាន​រងរបួស​ធ្ងន់

បាត់ដំបង: មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​២​នាក់​ម្តាយកូន​បាន​រងរបួស​ធ្ងន់ ខណៈកំពុង​រើ​ធ្យូង​ចេញពី​ក្នុង​ឡ ហើយ​ត្រូវ​ភ្លើង​ឆាបឆេះ ប្រកាច់​ស្លាប់​ភ្លាមៗបើទោះជា​ប្រពន្ធ និង​កូន​ជួយ​ទាញ​ចេញពី​ឡ ដើម្បី​សង្គ្រោះ​ក៏​មិនទាន់​។​

​ហេតុការណ៍​នេះ​បាន​កើរ​ឡើង កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦​នេះ​ស្ថិតក្នុង ភូមិរស្មី​សង្ហារ ឃុំ​រស្មី​សង្ហារ ស្រុក​រត​នះ​មណ្ឌល ខេត្តបាត់ដំបង​។

​សមត្ថកិច្ច​ប្រាប់ថា​ជនរងគ្រោះ ដែល​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​មានឈ្មោះ យួន ស៊​ត ភេទប្រុស អាយុ​៤៨​ឆ្នាំ​ជា​ប្តី ប្រពន្ធ​ឈ្មោះ​ឆែម ដេ​ត អាយុ​៤៥​ឆ្នាំ រងរបួស​ឆេះ​ដងខ្លួននិង​ខ្នង និង​ម្នាក់ទៀត​ឈ្មោះ យួន វិចិត្រ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រងរបួស​ដែរត្រូវបាន រថយន្ត​សង្គ្រោះ របស់​អធិការដ្ឋាន នគរបាល​ស្រុក​រតនៈមណ្ឌល ដឹកយកទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ស្រុក​ភ្លាមៗ​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​ជាមួយ​ប្រពន្ធ និង​កូនប្រុស​ម្នាក់ បាន​ទៅ​បើ​កឡ ក្នុងគោលបំណង​ប្រមូល​ធ្យូង​ចេញមក​ខាងក្រៅ ច្រក​កា​រ៉ុង​លក់​អោយ​ម៉ូយ ដូច​រាល់ដងប៉ុន្តែ​ពេលដែល​កំពុង​ប្រមូល​ធ្យូង​បាន​ជិត​ពាក់កណ្តាល រ​ងឺ​ក​ភ្លើង ដែល​នៅឆេះ​ងំ​បាន​ប៉ះ ជាមួយ​អុស​ដែល​មិនទាន់​ឆេះ​សប់ ក៍​ឆាបឆេះ​រាល​ឡើង​ពេញ​រណ្តៅឡ ដែលមាន​ជម្រៅ​ជាង​១​ម៉ែត្រ និង​ទំហំ ៣ x ៤​ម៉ែត្រ ធ្វើអោយ​ជនរងគ្រោះ​គេចមិនទាន់​ក៍​ប្រកាច់​ចូល ក្នុង​ភ្នក់ភ្លើង​ស្លាប់​តែម្តង​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច បាន​ចុះមក​អន្តរាគមន៍ និង​ពិនិត្យ រួចបានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ ចាត់ចែង​ធ្វើបុណ្យ តាម​ប្រពៃណី​៕

បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ និង​២​នាក់ បាន​រងរបួស​ធ្ងន់

បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ និង​២​នាក់ បាន​រងរបួស​ធ្ងន់