គោយន្ត​ដឹក​ដំឡូង​បុក​ម៉ូតូ បណ្តាល​ឲ្យ​សិ​ស្ត​សាលា​ម្នាក់​ស្លាប់​និង​ម្នាក់​របួសធ្ងន់​

មណ្ឌគិរី: ក្មេង​សិស្សសាលា ម្នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់ចរាចរ​រវាង​គោយន្ត​ដឹក​ដំឡូង​បុក​ម៉ូតូ​​ពេញទំហឹង កាលពី​វេលា ម៉ោងប្រមាណ​ជា ៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​៣១ ខែមករា ឆ្នាំ​២០១៦ ត្រង់ចំនុច​ផ្លូវបំបែកចូល ភូមិ​ទី​០៤ ស្ថិតក្នុង​​ភូមិ​ពូ​ទិល ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​
 
​ក្មេងប្រុស​ជនរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ រ័ត្ន ហេ ភេទ​ប្រុស អាយុ​១២​ឆ្នាំហើយ​ម្នាក់​ដែល​រងរបួស​ធ្ងន់​មានឈ្មោះ នី​ន រាជ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ត្រូវបាន​បញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​។​ចំណែកឯ​អ្នកបើកបរ​រ រថយន្តកែឆ្នៃ​មានឈ្មោះ សេង វណ្ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៊ូ​ស្រាឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​។​

​មុន​កើតហេតុ គេ​ឃើញ ក្មេង​សិស្សសាលា​ទាំង​២  បាន​ជិះ​ម៉ូតូ ម៉ាក ហុងដា វេ​វ ឌុប​គ្នាចេញពីផ្ទះ ហើយ​ឡើង​មកដល់​លើផ្លូវ ក៏ត្រូវ​គោយន្ត​ដឹក​ដំឡូង​មី​១​គ្រឿង បោះពួយពី​ទិសខាងកើត បុក​ពេញទំហឹង និង​កិន​តែម្តង​។​

​ក្រោយពី​បង្ហក​ហេតុ​រួច អ្នកបើកបរ​គោយន្ត មិនបាន​ឈប់​នោះទេ ហើយ​បាន​ព្យាយាមបើក​គេច រហូតដល់​ចំនុច​អូរ​ប្លាយ ស្ថិតក្នុង​ភូមិ​ស្រែ​អំពូ​ម ឃុំ​ស្រែ​អំពូ​ម ស្រុកពេ​ជ្រា​ដា ក៏​ឈប់​លាង​កង់​គោយន្ត​ដែល​ប្រឡាក់​ឈាម ដើម្បី​បំ​ភ័​ណ្ឌ​ភ្នែកសមត្ថកិច្ច ហើយក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន រួច​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាលស្រុក​ពេ​ជ្រា​ដា ដើម្បី​ចាត់ការ​តាមច្បាប់​៕

គោយន្ត​ដឹក​ដំឡូង​បុក​ម៉ូតូ បណ្តាល​ឲ្យ​សិ​ស្ត​សាលា​ម្នាក់​ស្លាប់​និង​ម្នាក់​របួសធ្ងន់​