​ ​​ក្រុម​ចោរលួចមង​៤​នាក់ ត្រូវ​សមត្ថកិច្ចតាម​ចាប់បាន​

​កំពង់ឆ្នាំង: ក្រុម​ជនសង្ស័យ​លួច​មង ចំនួន​៤​នាក់ ត្រូវបាន​ម្ចាស់​ចាប់បាន ក្នុង​ពេលធ្វើ​សកម្មភាព លួច​សាមង​របស់​ប្រជា​នេសាទ​។ ការចាប់ខ្លួន ពួកក្រុម​ចោរ លួច​មង ដាក់​ត្រី​ខាងលើ នេះ ធ្វើឡើង​នៅ​ម៉ោង ១២​និង​៣០​នាទី​ថ្ងៃត្រង់ ទី​៣១ ខែមករា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

​សមត្ថកិច្ច​នគរបាល ក្រុង​កំពង់ឆ្នាំង បានអោយដឹងថា ក្រុម​ជនសង្ស័យ លួច​មង​ទាំង​៤​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន មាន​៖ ១.​ឈ្មោះ​លឹម ធា​រា អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង​, ២ .​ឈ្មោះ​ម៉ក អៀង អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​សំរោង សង្កាត់​ផ្សា​ឆ្នាំង​, ៣.​ឈ្មោះ​នួន ម៉ានិត អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​បី និង​៤.​ឈ្មោះ​ចៀម ចាន់​ធឿន អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ដែកដុល សង្កាត់​ផ្សា​ឆ្នាំង​។ ពួកគេ​ទាំង​៤​នាក់ មានមុខរ​បរជា​កម្ម​ករ​លីសែង នៅ​កំពង់ផែ​ផ្សារ​ក្រោម និង​មាន​ម្នាក់​ធ្លាប់​ជាប់គុកក្នុង​រឿង​ចោរកម្ម​។

​ម្ចាស់​មង​ឈ្មោះ​អ៊ុំ ចក់ អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ប្រាប់​សមត្ថកិច្ច​ថា មង​ដែល​គាត់​បាត់​នេះ មាន​ប្រវែង​២.១០០​ម៉ែត្រ ជា​មង​ដែលមាន​ទំហំ​ក្រឡា​៤​ហ៊ុន​។ ហើយ​មង​នេះ គាត់​ទើបនឹង​ទិញ​អស់​ប្រមាណ ជាង​២​លាន​រៀល ដោយ​ចងការ​លុយ​របស់​មីក្រូហិរញ្ញវត្ថុ​។

​លោក​បាន​ប្រាប់ទៀតថា នៅ​ថ្ងៃ​ដែល​បាត់​នេះ គឺ​រូបគាត់​បាន​សារ​មង​នេះ ដាក់​ក្នុង​ខ្ទម​ចាំ​ស្រែ​មួយកន្លែង ដែលជា​កន្លែង​ដែល​គាត់ ធ្លាប់​ដាក់​រាល់ដង នៅវេលា​ម៉ោង​ប្រមាណ ជាង​១២​ថ្ងៃត្រង់ មាន​គេ​ទូរស័ព្ទ​ប្រាប់​គាត់​ថា មាន​មនុស្ស​៤​នាក់ កំពុង​លួច​យក​មង​របស់គាត់​។ ពេល​ដឹង​ភ្លាម គាត់​បាន​ប្រញាប់​ទៅ ហើយ​បាន​ជួប​និង​ក្រុម​ជនសង្ស័យ​ទាំងនេះ ដែល​កំពុង​ជញ្ជូន​មង​របស់គាត់ ដាក់​ទូក ក៍​ឃាត់​ធ្វើការ​សាកសួរ និង​ប្តឹង​សមត្ថកិច្ច អោយ​ចាប់ខ្លួន​តែម្តង​។

​ជនសង្ស័យ​ទាំង​៤​នាក់​នេះ ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕V/S

​ ​​ក្រុម​ចោរលួចមង​៤​នាក់ ត្រូវ​សមត្ថកិច្ចតាម​ចាប់បាន​